ដើម្បីអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេសដើម្បីដាំដុះដំណាំ និងបង្កាត់សត្វប្រកបដោយប្រសិទ្ធភាព និងទទួលបានផលចំណេញ ខណៈពេលអភិរក្សធនធានធម្មជាតិ និងការពារបរិស្ថាន។ ដើម្បីប្រកបរបរកសិកម្ម និងលក់ផលិតផលកសិកម្ម។
កសិកម្ម និងសាកវប្បកម្ម
ការគ្រប់គ្រង ការរៀបចំ និងភាពជាអ្នកដឹកនាំ
ការកសាង គ្រប់គ្រង និងដឹកនាំស្ថាប័ន (អន្តរជាតិ) មួយឱ្យបានទូលំទូលាយ ការអនុវត្តចំណេះដឹងអំពីការគ្រប់គ្រង ការធ្វើទីផ្សារ សេដ្ឋកិច្ច ភាសា និងវប្បធម៌ក្រុមហ៊ុន (អន្តរជាតិ)
ការគ្រប់គ្រងធនធានមនុស្ស
ដើម្បីកំណត់ និងជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្តល់ការណែនាំដល់បុគ្គលិកថ្មី ដើម្បីជួយបុគ្គលិកថ្មីទទួលបាននូវការរីកចម្រើនផ្នែកវិជ្ជាជីវៈ និងការអភិវឌ្ឍខ្លួន និងដើម្បីផ្ដល់ជាយោបល់ដល់ថ្នាក់គ្រប់គ្រងក្រុមហ៊ុនអំពីប្រធានបទនានាពាក់ព័ន្ធនឹងបុគ្គលិក។
ការគ្រប់គ្រងអចលនទ្រព្យ
ដើម្បីអភិវឌ្ឍ និងគ្រប់គ្រងអចលនទ្រព្យដូចជាផ្សារទំនើប អគារការិយាល័យ អគារស្នាក់នៅ និងដើម្បីចរចារពីលក្ខខណ្ឌលក់ និងជួលអចលនទ្រព្យទាំងនេះ។
ការងារសង្គម
ដើម្បីផ្ដល់ការណែនាំ និងគាំទ្រដល់បុគ្គល ឬគ្រួសារដែលមានបញ្ហាលំបាកផ្នែកចិត្តសាស្ត្រ ហិរញ្ញវត្ថុ និងសង្គមជាដើម។
ការរចនា និងវិចិត្រសិល្បៈ
ដើម្បីសិក្សា ផលិត បង្រៀន និងគ្រប់គ្រងវិចិត្រសិល្បៈ។ ដើម្បីរចនា ផលិតផល។ ដើម្បីបង្កើតការប្រាស្រ័យទាក់ទងដែលអាចមើលឃើញនិងទាក់ទាញតាមរយៈការប្រើប្រាស់ការវាយអក្សរ ការថតរូប ការប្រើរូបតំណាង និងរូបគំនូរ
ការលក់ និងទីផ្សារ
ដើម្បីមានជាគំនិតអនុវត្តសម្រាប់ផ្សព្វផ្សាយផលិតផល និងសេវាកម្ម។ ដើម្បីលក់ផលិតផល និងសេវាកម្មទៅកាន់បុគ្គល អាជីវកម្ម និងអង្គការនានា។
ការសិក្សាការអភិវឌ្ឍ និងសេដ្ឋកិច្ច
ដើម្បីតាមដានការវិវឌ្ឍនៃប្រជាជាតិមួយពីទស្សនវិស័យនយោបាយ វប្បធម៌ ភូមិសាស្ត្រ និងសេដ្ឋកិច្ចសង្គម។ ដើម្បីសិក្សាពីរបៀបដែលបុគ្គល ក្រុមហ៊ុន សហគមន៍ និងសង្គមជាតិមានប្រតិកម្មជាមួយនឹងតម្លៃ ជាពិសេសទាក់ទងទៅនឹងការផលិត ការចែកចាយ និងការទិញ និងប្រើប្រាស់នូវទំនិញ និងសេវាកម្
ការអប់រំ
ដើម្បីបង្រៀនមុខវិជ្ជាមួយ ឬច្រើនទៅកាន់សិស្សានុសិស្សនៅបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ឬសាកលវិទ្យាល័យ។
គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ និងពន្ធដារ
ដើម្បីព្រាង ពិនិត្យ និងបកប្រែកំណត់ត្រានៃសកម្មភាពហិរញ្ញវត្ថុសម្រាប់អតិថិជនម្នាក់ៗ ឬសម្រាប់ក្រុមហ៊ុន។ ដើម្បីផ្ដល់ជាយោបល់ដល់បុគ្គល ក្រុមហ៊ុន ឬអង្គការអំពីរបៀបធ្វើឱ្យដំណើរការរដ្ឋបាល និងហិរញ្ញវត្ថុរបស់ពួកគេមានភាពប្រសើរឡើង។
គណិតវិទ្យា
ដើម្បីផ្ដល់នូវភស្តុតាងគណិតវិទ្យាដោយផ្អែកលើតក្កគណិតវិទ្យា និងដើម្បីដោះស្រាយបញ្ហាដោយប្រើប្រាស់គម្រូគណិតវិទ្យា
គិលានុបដ្ឋាយិកា និងសុខភាពសម្ព័ន្ធ
ដើម្បីថែទាំបុគ្គល គ្រួសារ និងសហគមន៍ដើម្បីឱ្យពួកគេអាចទទួលបាន រក្សាបាន ឬធូរស្រាលពីជំងឺ និងគុណភាពជីវិតកាន់តែប្រសើរ។ ដើម្បីផ្ដល់នូវសេវាវិនិច្ឆ័យរោគ បច្ចេកទេស ព្យាបាលរោគ និងការគាំទ្រផ្សេងៗដែលពាក់ព័ន្ធទៅនឹងការថែទាំសុខភាព។
គីមីវិទ្យា និងបច្ចេកវិទ្យាចំណីអាហារ
ដើម្បីតាមដានលក្ខណៈគីមី និងដើម្បីរចនា និងរក្សាដំណើរការគីមីឧស្សាហកម្មជាដើម។
ចិត្តវិទ្យា និងសង្គមវិទ្យា
ដើម្បីស៊ើបអង្កេតអាកប្បកិរិយាមនុស្សនៃបុគ្គល ក្រុម និងសហគមន៍ណាមួយជារួម។
ច្បាប់
ដើម្បីសិក្សាអំពីច្បាប់ និងប្រព័ន្ធច្បាប់ ដើម្បីផ្ដល់នូវការប្រឹក្សាផ្នែកច្បាប់ទៅកាន់បុគ្គល ឬក្រុមហ៊ុន ដើម្បីស្រាវជ្រាវ និងប្រមូលព័ត៌មាន ឬភស្តុតាង ដើម្បីរៀបចំឯកសារច្បាប់ (ទាក់ទងនឹងលិខិតលែងលះ បណ្តាំ កិច្ចសន្យា និងប្រតិបត្តិការជាដើម) និងដើម្បីកាត់ទោស ឬការពារក្ដីនៅតុលាការ
ជីវសាស្ត្រនិងវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ
ដើម្បីសិក្សាពីជីវិត និងភាវៈមានជីវិតរួមមានរូបផ្គុំរាងកាយ ដំណើរការគីមី អន្តរកម្មម៉ូលេគុល យន្ដការសេរីវិទ្យា ការអភិវឌ្ឍ និងការវិវត្ត។
ទស្សនវិទ្យា និងទេវវិទ្យា
ដើម្បីស្វែងយល់អំពីអត្ថន័យនៃជីវិត និងប្រឹក្សាជាមួយមនុស្សអំពីមូលដ្ឋានគ្រឹះនៃទស្សនៈបែបសាសនា បែបទស្សនវិទ្យា ឬបែបទូទៅមួយ
ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន
ដើម្បីស្រាវជ្រាវ ផលិត បោះពុម្ព និងផ្សព្វផ្សាយមាតិកាតាមរយៈមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដើម្បីដើម្បីកំណត់ទស្សនីកជនផ្សេងៗ
ទេសចរណ៍ និងបដិសណ្ឋារកិច្ច
ដើម្បីអភិវឌ្ឍ និងលើកកម្ពស់ផលិតផល និងសេវាកម្មក្នុងវិស័យទេសចរណ៍ ការផ្ដល់ម្ហូបអាហារ និងការកម្សាន្ដ និងដើម្បីគ្រប់គ្រងស្ថាប័នដែលផ្ដល់នូវផលិតផល និងសេវាកម្មទាំងនេះ
បច្ចេកវិទ្យាវេជ្ជសាស្ត្រ
ដើម្បីអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបង្កើតដំណោះស្រាយសម្រាប់បញ្ហាសុខភាព។ ដើម្បីបង្កើតកម្មវិធី និងបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ក្នុងការវិនិច្ឆ័យរោគ ការព្យាបាល និងការគាំទ្រជំងឺ និងការរំខានផ្សេងៗ
បរិស្ថាន និងនិរន្តរភាព
ដើម្បីតាមដានផលប៉ះពាល់នៃឥរិយាបថរបស់មនុស្ស និងយើងទាំងអស់គ្នាលើដី ទឹក ខ្យល់ រុគ្ខជាតិ និងសត្វ។ ដើម្បីគ្រប់គ្រងធនធានធម្មជាតិដូចជាដី ទឹក រុក្ខជាតិ និងសត្វ។ ដើម្បីធ្វើឱ្យគុណភាពបរិស្ថានមានភាពប្រសើរឡើង
ប្រវត្តិសាស្ត្រ និងវប្បធម៌
ដើម្បីសិក្សាអំពីការអភិវឌ្ឍ និងទំនាស់ក្នុងសង្គមបច្ចុប្បន្ន ឬនៅអរិយធម៌អតីតកាល។ សិក្សាស្រាវជ្រាវអំពីទំនាក់ទំនងប្រវត្តិសាស្ត្ររវាងសង្គម ក្រុម និងបុគ្គលសំខាន់ៗ
ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ
ដើម្បីរចនា និងបង្កើតកម្មវិធីកុំព្យូទ័រ និងដើម្បីបង្កើត និងគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ខ្សែបណ្ដាញ ឃ្លាំងផ្ទុកទិន្នន័យ និងគេហទំព័រ
ព្រៃឈើ និងការរចនាទេសភាព
ដើម្បីរចនា តាមដាន និងគ្រប់គ្រងព្រៃឈើ ការអភិរក្សធម្មជាតិ និងសួនច្បារ
ភស្តុភារ និងការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់
ដើម្បីតាមដាន និងកំណត់បញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូនទំនិញ ផ្ទុកទំនិញ និងផលិតកម្ម។
ភាពយន្ត និងពហុមេឌា
ដើម្បីផលិតឯកសារ កម្មវិធីទូរទស្សន៍ និងភាពយន្ត និង ពហុមេឌាលើប្រព័ន្ធអ៊ីនធឺណែត
ភាសា និងវប្បធម៌
ដើម្បីសិក្សាភាសាខ្មែរ ឬបរទេស ដើម្បីសិក្សាអក្សរសិល្ប៍ខ្មែរ ឬបរទេស ដើម្បីសិក្សាវប្បធម៌ខ្មែរ ឬបរទេស។ ដើម្បីអនុវត្តចំណេះដឹងអំពីភាសា និងវប្បធម៌បរទេសក្នុងបរិបទពាណិជ្ជកម្ម។
ម៉ូត
ដើម្បីរចនា បង្កើត និងផ្សព្វផ្សាយម៉ូតសម្លៀកបំពាក់។
រូបវិទ្យា
ដើម្បីតាមដាន និងគណនាបាតុភូតរូបវន្តដូចជាវិទ្យុសកម្ម ថាមពល ពន្លឺ ម៉ាញ៉េទិច និងប្រព័ន្ធសូឡា
វិទ្យាសាស្ត្រផែនដី
ដើម្បីសិក្សាអំពីដំណើរធម្មជាតិទាំងឡាយដែលមាននៅលើផែនដី
វិទ្យាសាស្ត្រសត្វ
ដើម្បីថែទាំ សិក្សា និងព្យាបាលសត្វ។
វិទ្យាសាស្ត្រសុខាភិបាល
ដើម្បីតាមដាន និងអនុវត្តយុទ្ធសាស្ត្រក្នុងការលើកកម្ពស់សុខភាពសម្រាប់បុគ្គល និងសង្គមជាតិតាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភ និងរបៀបរស់នៅ។
វិទ្យាសាស្ត្រអប់រំ និងគរុកោសល្យ
ដើម្បីពិនិត្យមើលអាកប្បកិរិយារវាងឪពុកម្ដាយ និងកុមារ និងដើម្បីផ្ដល់ជាការណែនាំក្នុងការបង្ហាត់បង្រៀនកូន។ ដើម្បីតាមដាន និងធ្វើឱ្យប្រសើរឡើងនូវរបៀបដែលកុមារ មនុស្សធំ និងសហគមន៍រៀនសូត្រ និងលូតលាស់
វិស្វកម្មមេកានិច
ដោយប្រើប្រាស់រូបវិទ្យា និងគណិតវិទ្យាដើម្បីរចនា សាងសង់ និងរក្សាម៉ាស៊ីន ឧបករណ៍ យានយន្ត ក៏ដូចជាប្រព័ន្ធ និងសំណង់មេកានិចដទៃទៀត។
វិស្វកម្មអគ្គិសនី
ដើម្បីរចនា ស្រាវជ្រាវ សាងសង់ និងរក្សាឧបករណ៍ និងការដំឡើងអគ្គិសនីដូចជាទូរទស្សន៍ បណ្ដាញថាមពល និងប្រព័ន្ធផលិតកម្ម។
វេជ្ជសាស្ត្រ និងទន្តសាស្ត្រ
ដើម្បីសិក្សាអំពីរាងកាយរបស់មនុស្ស និងជំងឺនានា។ ដើម្បីពិនិត្យអ្នកជំងឺស្វែងរកជំងឺវេជ្ជសាស្ត្រ ឬជំងឺមាត់ធ្មេញ និងដើម្បីព្យាបាលស្ថានភាពតាមរយៈការចេញវេជ្ជបញ្ជាថ្នាំ ឬការធ្វើការវេះកាត់។
សិល្បៈសម្ដែង
ដើម្បីសិក្សា សម្ដែង បង្រៀន និងដឹកនាំការរាំ តន្ត្រី និងរោងមហោស្រព
ស្ថាបត្យកម្ម ការរៀបចំទីក្រុង សំណង់ និងវិស្វកម្មសំណង់ស៊ីវិល
ដើម្បីរចនា និងសាងសង់ផ្ទះ ការិយាល័យ ស្ពាន ផ្លូវថ្នល់ និងទំនប់ទឹកជាដើម។ ដើម្បីរចនាទីធ្លាសាធារណៈទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធ វត្ថុនៅក្នុងទីក្រុង និងទេសភាពបៃតងជាដើម
អភិបាលកិច្ច គោលនយោបាយ និងនយោបាយ
ការស្រាវជ្រាវ បញ្ជាក់ និងគ្រប់គ្រងរបៀបដែលរដ្ឋាភិបាលធ្វើការទាំងនៅថ្នាក់ស្ថាប័ន និងថ្នាក់នយោបាយទូទៅ
អាកាសចរណ៍
គ្រប់យ៉ាងដែលទាក់ទងនឹងអាកាសចរណ៍។ ដើម្បីបើកយន្ដហោះ ដើម្បីរចនា សាងសង់ និងជួសជុលយន្ដហោះ ដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។
ឱសថសាស្ត្រ
ដើម្បីសិក្សាអំពីសមាសធាតុជីវគីមីដែលមានក្នុងឱសថ ការធ្វើអន្តរកម្មរវាងការប្រើប្រាស់ឱសថ និងផលប៉ះពាល់នៃឱសថក្នុងរាងកាយ។ ដើម្បីស្រាវជ្រាវ អភិវឌ្ឍ និងផលិតឱសថ។ ដើម្បីផ្ដល់យោបល់ដល់អ្នកជំងឺអំពីសុវត្ថិភាពនៃការប្រើប្រាស់ឱសថ