ទស្សនវិទ្យា និងទេវវិទ្យា

All industries

សេចក្ដីផ្ដើម

តើអ្នកគឺជាមនុស្សដែលគិតស៊ីជម្រៅ និងល្អិតល្អន់ដែរ ឬទេ? តើអ្នកចូលចិត្តការពិភាក្សា និងរុករកទស្សនវិស័យផ្សេងៗដែរ ឬទេ? នោះជំនាញក្នុងវិស័យទស្សនវិទ្យា និងទេវវិទ្យាអាចជាជម្រើសសម្រាប់អ្នក។​ អ្នកនឹងអភិវឌ្ឍជំនាញការគិតបែបស៊ីជម្រៅ និងរៀនពីការគិតរកប្រធានបទពីទស្សនៈផ្សេងៗជាច្រើន។ អ្នកនឹងសិក្សាអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗដែលផ្លាស់ប្ដូរការគិតបែបទស្សនវិទ្យា និងការបង្កើតសាសនានានា។

មុខជំនាញក្នុងវិស័យទស្សនវិទ្យា និងទេវវិទ្យា

តើអ្នកចង់តតាំងជាមួយនឹងសំណួរពិបាកៗដែរ ឬទេ? តើអ្នកចាប់អារម្មណ៍នឹងការយល់ឃើញរបស់មនុស្ស និងជំនឿរបស់ខ្លួនអ្នកដែរ ឬទេ? មុខជំនាញផ្នែកទស្សនវិទ្យានឹងធ្វើឱ្យអ្នកយល់កាន់តែច្បាស់អំពីគោលការណ៍ជាក់លាក់ដូចជាគណិតវិទ្យា សិល្បៈប្រវត្តិសាស្ត្រ ការគណនា និងសាសនា។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ក្នុងការពន្យល់របស់សាសនាណាមួយដែរ ឬទេ? នោះជំនាញផ្នែកទេវវិទ្យាអាចជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។ ជំនាញនេះនឹងបង្រៀនអ្នកបន្ថែមអំពីការពិនិត្យមើលលើជំនឿ ទំនៀមទម្លាប់ និងការបង្រៀន ក៏ដូចជារបៀបធ្វើការឆ្លុះបញ្ចាំងលើប្រធានបទទាំងនេះ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • គ្រូបង្រៀន
  • អ្នករិះគន់
  • អ្នកវិភាគ
  • អ្នកនិពន្ធ
  • អ្នកធ្វើការក្នុងវិស័យមនុស្សធម៌
  • មេធាវី

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

ពួកយើងមិនទាន់បានធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញក្នុងវិស័យនេះទេ។ តើអ្នកកំពុងធ្វើការនៅក្នុងវិស័យនេះ ហើយចង់រួមចំណែកចែករំលែកជាមួយនឹងគេហទំព័រ StudyMatch ក៏ដូចជាជួយសិស្សជ្រើសរើសមុខជំនាញសិក្សារបស់ពួកគេមែនទេ? សូមទាក់ទងមកកាន់ពួកយើង!