សេចក្ដីផ្ដើម

តើអ្នកចូលចិត្តប្រព័ន្ធផ្សព្វផ្សាយក្រៅបណ្ដាញ និងតាមបណ្ដាញអ៊ីនធឺណែត  ឬអ្នកចាប់អារម្មណ៍ក្នុងការបង្កើតរឿងរ៉ាវដើម្បីជូនជាដំណឹង ឬជាការកម្សាន្ដដល់អ្នកដទៃដែរ ឬទេ? នោះជំនាញទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានពិតជាជម្រើសដ៏សាកសមសម្រាប់អ្នក។ អ្នកនឹងសិក្សាដើម្បីធ្វើការស្រាវជ្រាវ បង្កើត បោះពុម្ព និងផ្សព្វផ្សាយមាតិកាក្រៅបណ្ដាញ និងតាមបណ្ដាញអ៊ីនធឺណែតនៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ខណៈពេលដែលកំណត់ទស្សនិកជនផ្សេងៗគ្នាផងដែរ។ អ្នកនឹងសិក្សាដើម្បីធ្វើការឆ្លុះបញ្ចាំងលើការគ្រប់ដណ្ដប់ប្រព័ន្ធផ្សព្វផ្សាយ និងកំណត់ភាពលម្អៀង និងឥទ្ធិពលរបស់មាតិកាទាំងនោះលើសង្គម។ លើសពីនេះជាមួយនឹងជំនាញទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អ្នកនឹងសិក្សាអំពីបច្ចេកវិទ្យាចុងក្រោយ និងនិន្នាការលើបណ្ដាញប្រព័ន្ធសង្គម។

មុខជំនាញក្នុងវិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន

តើអ្នកមានភាពច្នៃប្រឌិតដែរ ឬទេ? តើអ្នកមានបំណងគួបផ្សំភាពច្នៃប្រឌិតរបស់អ្នកជាមួយនឹងចំណេះដឹងប្រកបដោយទ្រឹស្ដី និងជំនាញបច្ចេកវិទ្យាដើម្បីបង្កើតការរចនាដែលមានឥទ្ធិពលដើម្បីបញ្ចុះបញ្ចូល ផ្ដល់ដំណឹង និងទាក់ទាញអតិថិជនគោលដៅដែរ ឬទេ? នោះអ្នកអាចពិចារណាជំនាញការទំនាក់ទំនងរូបី។ ជំនាញនេះនឹងបង្រៀនអ្នកអំពីការប្រើប្រាស់ធាតុដែលអាចមើលឃើញដើម្បីរំលេចនូវគំនិត និងព័ត៌មានឱ្យមានប្រសិទ្ធភាព ដូចជាតាមរយៈការប្រើប្រាស់ពណ៌ ការវាយអក្សរ រូបភាព និមិត្តសញ្ញា និងគំនូរជីវចលជាដើម។ ជំនាញផ្នែកទំនាក់ទំនងរូបីនេះនឹងអាចឱ្យអ្នកបម្រើការងារនៅក្នុងវិស័យផ្សេងៗរួមមានវិស័យអប់រំ បោះពុម្ព និងការផ្សាយពាណិជ្ជកម្មជាដើម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងដំណើរការបង្កើតគេហទំព័រ នោះជំនាញការរចនា និងការបង្កើតគេហទំព័រអាចជាអ្វីដែលអ្នកពិចារណា! អ្នកនឹងសិក្សាអំពីការបង្កើត រចនា និងការអនុវត្តនៃគេហទំព័រ  និងកម្មវិធីគេហទំព័រ
ជាដើម។ ជាឧទាហរណ៍ អ្នកនឹងសិក្សាអំពីរបៀបបង្កើតគេហទំព័រផ្អែកលើតម្រូវការរបស់អតិថិជន ឬក្រុមហ៊ុនតាមរយៈការប្រើប្រាស់កម្មវិធី សូហ្វវ៊ែ និងមាតិកាដែលមានឋាមពល។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់សិក្សាបន្ថែមអំពីរាលើការទំនាក់ទំនងរបស់មនុស្សដែរ ឬទេ? នោះអ្នកគួរតែពិចារណាជំនាញទូរគមនាគមន៍។ អ្នកនឹងសិក្សាអំពីការទំនាក់ទំនងរបស់មនុស្សក្នុងបរិបទផ្សេងៗដូចជាការទំនាក់ទំនងតាមបណ្ដាញអ៊ីនធឺណែត ការទំនាក់ទំនងអាជីវកម្មទាំងខាងក្នុង និងខាងក្រៅ និងការទំនាក់ទំនងនយោបាយ។ លើសពីនេះ អ្នកនឹងសិក្សាអំពីទ្រឹស្ដីទំនាក់ទំនងផ្សេងៗ និងរបៀបយកទ្រឹស្ដីមកអនុវត្តផ្ទាល់។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកទូរគមនាគមន៍

សូ ហាំងឃាង ម៉ាន់ ហ៊ុយលាង និងរតនាគឺជានិស្សិតនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពួកគេភាគច្រើនជ្រើសរើសជំនាញនេះដោយសារតែពួកគេចាប់អារម្មណ៍ក្នុងផ្នែកទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងភាសាអង់គ្លេស។ រតនានិយាយថាគាត់ចូលចិត្តជំនាញនេះខ្លាំងណាស់ដោយសារតែវាទាន់សម័យកាល។ ហ៊ុយលាងបន្ថែមទៀតថាគាត់ចូលចិត្តជំនាញនេះដោយសារតែវាផ្ដោតលើភាសាអង់គ្លេស និងប្រព័ន្ធផ្សព្វផ្សាយ។ គាត់លើកឡើងថានៅទីនោះមានឱកាសច្រើនណាស់សម្រាប់អភិវឌ្ឍខ្លួនអ្នក ហើយក៏មានមហោស្រពរូបថតដែលអ្នកអាចបង្ហាញស្នាដៃថតរូបរបស់អ្នកទៅកាន់សិស្សានុសិស្សដទៃផងដែរ។

ជាការពិតណាស់ វាក៏មានកិច្ចការខ្លះក្នុងជំនាញនេះដែលសិស្សនិស្សិតមិនចូលចិត្ត។ សិស្សនិស្សិតនិយាយថាពេលខ្លះវាអាចមានបញ្ហាប្រឈមមួយចំនួនផងដែរ​ព្រោះអ្នកត្រូវការផ្ដោតលើមុខវិជ្ជាជាច្រើនក្នុងពេលតែមួយ។  ពួកគេយល់ស្របដែលថាមុខវិជ្ជាដូចជាភាសាអង់គ្លេស ភាសាខ្មែរ អក្សរសាស្ត្រ និងប្រវត្តិសាស្ត្រគឺជាមុខវិជ្ជានៅវិទ្យាល័យដែលពាក់ព័ន្ធខ្លាំងសម្រាប់បន្តក្នុងជំនាញគមនាគមន៍។ រតនានិយាយថាអ្នកគួរតែសិក្សាមុខជំនាញនេះប្រសិនបើអ្នកចូលចិត្តចែករំលែកគំនិតរបស់អ្នកជាមួយអ្នកដទៃ ឬប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយ (សង្គម) ការកម្សាន្ដ​ សារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

ក្នុងចំណោមអ្នកទាំង ៣សុទ្ធតែមានមុខវិជ្ជាដែលជាចំណូលចិត្ត។ សូ ពិតជាចូលចិត្តជំនាញការសាកសួរសារព័ត៌មានដោយសារមុខវិជ្ជាបានផ្ដល់ឱកាសដល់សិស្សនិស្សិតក្នុងការអនុវត្តជំនាញសរសេររបាយការណ៍សារព័ត៌មានសម្រាប់បណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ។ ហ៊ុយលាងក៏ចូលចិត្តមុខវិជ្ជាសរសេរសារព័ត៌មានដែរ ពីព្រោះគាត់ចូលចិត្តដំណាលប្រាប់ប្រជាជនកម្ពុជានូវអ្វីដែលបានកើតឡើងក្នុងប្រទេស។ ផ្ទុយមកវិញ រតនាពិតជាចូលចិត្តមុខវិជ្ជាទំនាក់ទំនងសាធារណៈជាខ្លាំង។

បន្ទាប់ពីបញ្ចប់ការសិក្សា សូ ចង់ក្លាយជាអ្នករាយការណ៍ព័ត៌មាន ធ្វើការនៅអង្គការមិនមែនរដ្ឋាភិបាល ឬផ្នែកទំនាក់ទំនងសាធារណៈ។ ដោយឡែកហ៊ុយលាងវិញក្លាយជាអ្នកសារព័ត៌មានឯករាជ្យម្នាក់ ឬជាអ្នកប្រឹក្សាផ្នែកទូរគមនាគមន៍។ រតនាចង់ធ្វើការនៅភ្នាក់ងារទីផ្សារមួយដោយផ្ដោតលើការធ្វើទីផ្សារឌីជីថល ឬការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់សិក្សាអំពីរបៀបរំលេចសារផ្សព្វផ្សាយទៅកាន់ទស្សនិកជនក្រុមធំដោយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមហាជនដែរ ឬទេ? នោះអ្នកអាចពិចារណាជំនាញផ្នែកបណ្ដាញឃោសនាមហាជន និងការគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយបាន។

អ្នកនឹងសិក្សាអំពីប្រភេទផ្សេងៗគ្នានៃប្រព័ន្ធផ្សព្វផ្សាយ រួមទាំងប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពដូចជាកាសែត និង
ទស្សនាវដ្ដីជាដើម និងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ចាក់ផ្សាយដូចជាវិទ្យុ និងទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល
ដូចជាគេហទំព័រ និងបណ្ដាញសង្គមជាដើម។ អ្នកក៏នឹងសិក្សាអំពីរបៀបផលិត និងបោះពុម្ពផ្សាយប្រព័ន្ធផ្សព្វផ្សាយប្រភេទផ្សេងៗទាំងនេះដោយជោគជ័យ ហើយអ្នកនឹងសិក្សាអំពីផលជះនៃប្រព័ន្ធផ្សព្វផ្សាយមកលើសង្គមក៏ដូចជាវប្បធម៌ផងដែរ។ សញ្ញាបត្រផ្នែកបណ្ដាញឃោសនាមហាជន និងការគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយនឹងផ្ដល់ឱ្យអ្នកនូវឱកាសការងារផ្សេងៗរាប់ចាប់ពីការផ្សព្វផ្សាយពាណិជ្ជកម្មរហូតដល់ការចាក់ផ្សាយសម្រាប់ទំនាក់ទំនងសាធារណៈ កាសែត និងការបោះពុម្ពផ្សាយ។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកបណ្ដាញឃោសនាមហាជន និងការគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយ

អ៊ីមរុន និង ស សានបញ្ញរ័ត្នគឺជានិស្សិតផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ស បញ្ជាក់ថាចំណាប់អារម្មណ៍របស់គាត់ក្នុងការផលិត និងសរសេរបានធ្វើឱ្យគាត់សម្រេចចិត្តជ្រើសរើសមុខជំនាញនេះ។ គាត់តែងតែស្រឡាញ់ការរៀបរាប់រឿងរ៉ាវ និងតែងតែមានចម្ងល់អំពីរបៀបផលិតវីដេអូ (ដូចជាភាពយន្ត និងវីដេអូតន្ត្រីជាដើម)។ កិច្ចការដែលគាត់ចូលចិត្តអំពីមុខជំនាញនេះគឺការដែលគាត់អាចចែករំលែកគំនិតរបស់គាត់ដោយសេរី និងការដែលមុខជំនាញនេះបានបង្រៀនគាត់ឱ្យក្លាយជាមនុស្សដែលពិចារណាបានល្អិតល្អន់ពេលធ្វើការវិនិច្ឆ័យ។ លើសពីនេះគាត់ចូលចិត្តការដែលគាត់យល់ដឹងបន្ថែមអំពីប្រធានបទដែលរសើប ហើយគាត់មានទំនុកចិត្តក្នុងការពិភាក្សាអំពីប្រធានបទទាំងអស់នេះ ខណៈពេលដែលប្រជាជនកម្ពុជាមួយចំនួនមិនទាន់មានភាពក្លាហានក្នុងការធ្វើវានៅឡើយ។

អ្វីដែលអ៊ីមរុនមិនចូលចិត្តអំពីមុខជំនាញនេះគឺការដេលនិស្សិតត្រូវការឧបករណ៍ជាច្រើនដូចជាកាមេរ៉ា កុំព្យូទ័រយួរដៃដែលមានគុណភាពខ្ពស់ជាដើម។ ស បន្ថែមថាគាត់មិនចូលចិត្តការដែលគាត់មានពេលវេលាតិចតួចក្នុងការអនុវត្ត និងរៀបចំសម្រាប់ការផលិត។ ក្រៅពីនេះគាត់បានបន្តទៀតថាបច្ចេកទេសក្នុងការថត និងរៀបចំដើម្បីផលិតគឺមានភាពខុសគ្នាជាងការរំពឹងទុក។ ទោះបីជាយ៉ាងណា អ្នកទាំង ២នៅតែពេញចិត្តជាមួយនឹងជំនាញរបស់ពួកគេ និងរីករាយជាមួយនឹងមុខវិជ្ជាទាំងឡាយ។ មុខវិជ្ជាដែលអ៊ីមរុនចូលចិត្តរួមមានដូចជាគោលការណ៍ និងការអនុវត្តសារព័ត៌មាន ការតាក់តែងជាភាសាខ្មែរ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គម និងសេចក្ដីផ្ដើមនៃការសិក្សាស្រាវជ្រាវ។ មុខវិជ្ជាទាំងនេះពិតជាបានជួយគាត់សម្រេចគោលដៅដើម្បីក្លាយជាអ្នកជំនាញផ្នែកទូរគមនាគមន៍មួយរូបនាពេលអនាគត។ មុខវិជ្ជាដែល ស ចូលចិត្តពេលបច្ចុប្បន្នគឺការផលិតកម្មវិធីវិទ្យុ។ គាត់ពន្យល់ថាប្រធានបទនេះគឺមានភាពសប្បាយរីករាយព្រោះអ្នកត្រូវសាកល្បងការថតសម្លេង និងសិក្សាអំពីប្រភេទសម្លេងផ្សេងៗ។

ជុំ ឆាយវឌ្ឍនៈគឺជានិស្សិតទើបបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបច្ចុប្បន្នកំពុងធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកទូរគមនាគមន៍ឌីជីថលមួយរូប។ អ្វីដែលគាត់ចូលចិត្តអំពីមុខជំនាញរបស់គាត់គឺការផ្ដោតលើជំនាញ (ទូរគមនាគមន៍) ឌីជីថល និងរបាយការណ៍សារព័ត៌មាន។ គន្លឹះចម្បងរបស់គាត់សម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យគឺការអានឱ្យបានច្រើនកាន់តែល្អ និងការយកចិត្តទុកដាក់លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ។ មុខជំនាញនេះបានធ្វើឱ្យគាត់យល់ដឹងបន្ថែមអំពីបរិបទពេលចាប់ផ្ដើមសរសេររឿងរ៉ាវ ឬរបាយការណ៍ព័ត៌មានជាដើម។ ស និងអ៊ីមរុនមានការយល់ស្របជាខ្លាំងជាមួយនឹងចំណុចនេះ។

គន្លឹះរបស់អ៊ីមរុនសម្រាប់អ្នក? អ្នកត្រូវប្រាកដថាអ្នកមានសមត្ថភាពភាសាអង់គ្លេង ហើយអ្នកមានចំណេះដឹងអំពីវប្បធម៌ទូទៅផងដែរ។ សបានឱ្យដំបូន្មានដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យទាំងងស់ឱ្យមានទំនុកចិត្ត និងមានភាពក្លាហានលើខ្លួនឯង។ គាត់ក៏បានណែនាំដល់សិស្សទាំងអស់ឱ្យត្រៀមរៀបចំខ្លួនឱ្យបានរួចរាល់ កុំរង់ចាំរហូតដល់ពេលអ្នកដល់ពេលចូលរៀន។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ប្រសិនបើអ្នកស្រមៃថានឹងធ្វើសេចក្ដីរាយការណ៍ព័ត៌មានទៅកាន់ប្រជាជនកម្ពុជា នោះជំនាញសារព័ត៌មានគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។ ជំនាញនេះផ្ដោតលើការបង្កើតព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជាកាសែត ទស្សនាវដ្ដី គេហទំព័រ ទូរទស្សន៍ និងវិទ្យុជាដើម។ អ្នកនឹងសិក្សាអំពីរបៀបប្រមូល វិភាគ និងរៀបចំព័ត៌មានគ្រប់ប្រភេទមុនពេញបោះផ្សាយ។ អ្នកនឹងកសាងជំនាញទំនាក់ទំនងរឹងមាំផងដែរ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកសារព័ត៌មាន

ង៉ាន​ សុគន្ធជានិស្សិតអាយុ ២២ឆ្នាំនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់លើកឡើងថាឱកាសអាហារូបករណ៍គឺមានសារៈសំខាន់សម្រាប់គាត់ពេលត្រូវសម្រេចថាត្រូវជ្រើសរើសមុខជំនាញណាមួយ។ ជាសំណាងល្អគាត់បានទទួលអាហារូបករណ៍សម្រាប់មុខជំនាញនេះ។ អ្វីដែលជម្រុញឱ្យគាត់ចុះឈ្មោះរៀនមុខជំនាញនេះគឺក្ដីស្រមៃរបស់គាត់ក្នុងការក្លាយជាអ្នកសារព័ត៌មានមួយរូបដែលអាចនិយាយតំណាងឱ្យស្ត្រី និងអ្នកដទៃទៀតក្នុងសហគមន៍។ គាត់ចង់លើយកបញ្ហាទាំងនេះមកនិយាយដើម្បីបង្កើតសង្គមដែលល្អប្រសើរជាងនេះ។

សុគន្ធស្រឡាញ់ការដែលជំនាញនេះផ្ដោតលើការថតរូប និងការផលិតវីដេអូ។ គាត់ក៏ចូលចិត្តផងដែរដែលគាត់អាចសរសេរអំពីបញ្ហាជុំវិញស្ត្រីនៅក្នុងប្រទេសកម្ពុជា។ មុខវិជ្ជាដែលគាត់ចូលចិត្តនោះគឺការផលិតវីដេអូ។ គាត់មិនដែលនឿយហត់នឹងវានោះទេ ហើយគាត់មិនដែលអូសបន្លាយកិច្ចការផ្ទះសម្រាប់មុខវិជ្ជានេះទេ។ ក្រោយបញ្ចប់ការសិក្សា សុគន្ធចង់ក្លាយជាមន្ត្រីទំនាក់ទំនងសាធារណៈម្នាក់ដែលមានប្រវត្តិសិក្សាផ្នែកសារព័ត៌មាន។

ដំបូន្មានរបស់សុគន្ធសម្រាប់សិស្សវិទ្យាល័យ? សុគន្ធសង្កត់ធ្ងន់ថាអ្នកត្រូវតែមានទំនុកចិត្តក្នុងការធ្វើឱ្យមានការខុសប្លែក។ គាត់និយាយថាប្រសិនបើអ្នកពិតជាចង់បានអ្វីមួយ អ្នកនឹងអាចសម្រេចគោលដៅនោះបានដរាបណាអ្នកមានឆន្ទៈក្នុងការជម្រុញខ្លួនអ្នក និងខិតខំប្រឹងប្រែង។ ការអនុវត្តធ្វើឱ្យល្អឥតខ្ចោះ!

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • ទីប្រឹក្សាទំនាក់ទំនងសាធារណៈ
  • មន្ត្រីទូរគមនាគមន៍
  • អ្នកទីផ្សារ (ឌីជីថល)
  • អ្នកបង្កើតគេហទំព័រ
  • អ្នកសារព័ត៌មាន

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay
Slide
PlayPlay
Slide
PlayPlay
previous arrow
next arrow