អំពីកម្មវិធី StudyMatch

កម្មវិធី StudyMatch ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ដើម្បីតម្រង់ទិសសិស្សានុសិស្សវិទ្យាល័យតាមរយៈដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវមួយអំពីមុខជំនាញរបស់ពួកគេ។ វេទិកាផ្ដល់ព័ត៌មានដ៏សម្បូរបែបរបស់ពួកយើង និងតេស្តបុគ្គលិកលក្ខណៈបន្ថែមទៀតនេះនឹងជួយដល់ពួកគេរាល់ជំហាននៃដំណើរការមួយនេះ។

តើកម្មវិធី StudyMatch ជាអ្វី?

វេទិកានេះគឺជាកិច្ចផ្ដួចផ្ដើមមួយរបស់មូលនិធិ Dom-ray foundation ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយ Emily Cohen ។ Dom-ray បានចាប់ផ្ដើមជាមួយនឹងគម្រោងមួយចំនួនដើម្បីជួយគាំទ្រដល់យុវជនដែលជួបការលំបាកក្នុងប្រទេសកម្ពុជាដោយផ្ដល់នូវអាហារូបករណ៍ដល់សិស្សនិស្សិតជាដើម។ កម្មវិធី StudyMatch គឺគម្រោងថ្មីបំផុតរបស់មូលនិធិ។ ការអនុវត្តបង្ហាញថាសិស្សនិស្សិតតែងមិនពេញចិត្តនឹងជម្រើសនៃការសិក្សារបស់ពួកគេ ហើយឆាប់បោះបង់ការសិក្សានៅថ្នាក់សាកលវិទ្យាល័យ។ ជាញឹកញាប់ នេះគឺជាលទ្ធផលនៃការដែលមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ឬត្រឹមត្រូវ។ ជាមួយនឹងវេទិកាព័ត៌មានរបស់ពួកយើង យើងមានគោលបំណងធ្វើឱ្យព័ត៌មានទាំងនេះអាចស្វែងរកបានដោយសិស្សានុសិស្សវិទ្យាល័យទាំងអស់នៅប្រទេសកម្ពុជា។

សូមទំនាក់ទំនងមកពួកយើងដោយសេរី

ពួកយើងនៅទីនេះដើម្បីអ្នក ប្រសិនបើអ្នកមានចម្ងល់អំពីកម្មវិធី StudyMatch ។ តើអ្នកចង់ធ្វើតេស្ដបុគ្គលិកលក្ខណៈរបស់យើងក្នុងអង្គការរបស់អ្នកដែរ ឬទេ? ឬតើអ្នកជានិស្សិតសាកលវិទ្យាល័យ ឬអ្នកជំនាញក្នុងផ្នែកនេះ ហើយចង់ចែករំលែកបទពិសោធន៍របស់អ្នកជាមួយយើងដើម្បីជួយដល់សិស្សានុសិស្សវិទ្យាល័យក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តរបស់ពួកគេដែរ ឬទេ? សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ content.domray@gmail.com ហើយពួកយើងនឹងឆ្លើយតបទៅកាន់លោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។