ចិត្តវិទ្យា និងសង្គមវិទ្យា

All industries

សេចក្ដីផ្ដើម

តើអ្នកមានការងឿងឆ្ងល់អំពីមូលហេតុនៅពីក្រោយអាកប្បកិរិយារបស់មនុស្សដែរ ឬទេ? នោះអ្នកគួរតែ
មកពិនិត្យមើលជំនាញក្នុងវិស័យចិត្តវិទ្យា និងសង្គមវិទ្យា។ អ្នកនឹងសិក្សាអំពីអាកប្បកិរិយាទាំងឡាយរបស់មនុស្ស របៀបដែលក្រុមត្រូវបានបង្កើតឡើង និងរបៀបពន្យល់ពីភាពខុសគ្នារវាងអាកប្បកិរិយាបុគ្គលនីមួយៗ។ ផ្អែកលើមុខជំនាញដែលអ្នកជ្រើសរើស អ្នកនឹងសិក្សាអំពីបញ្ហាផ្លូវចិត្ត ឬឥទ្ធិពលពីអតីតកាលើការចងក្រងជាក្រុមមនុស្ស។

មុខជំនាញក្នុងវិស័យចិត្តវិទ្យា និងសង្គមវិទ្យា

ប្រសិនបើអ្នកចង់សិក្សាអំពីអាកប្បកិរិយាទាំងឡាយរបស់មនុស្ស ទាំងអាកប្បកិរិយាបុគ្គល និងក្រុម នោះមុខជំនាញក្នុងផ្នែកចិត្តវិទ្យាអាចជាជំនាញសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីកត្តាទាំងឡាយដែលមានឥទ្ធិពលលើអាកប្បកិរិយារបស់មនុស្ស និងសុខភាពផ្លូវចិត្តរបស់ពួកគេ។ ក្រៅពីនេះ អ្នកនឹងសិក្សាអំពីដំណើរការនៃសតិបញ្ញា ថាតើខួរក្បាលដំណើរការដោយរបៀបណា និងបញ្ហាផ្លូវចិត្ត។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកចិត្តសាស្ត្រ

លីអាង មានអាយុ២៨ឆ្នាំ និងបានសិក្សាជំនាញចិត្តសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់ជ្រើសរើសជំនាញនេះដោយសារគាត់ចង់ជួយអ្នកដទៃដែលកំពុងប្រឈមមុខនឹងបញ្ហា ហើយគាត់ជឿថាបញ្ហាជាច្រើនទាំងនោះទាក់ទងទៅនឹងបញ្ហាសុខភាពផ្លូវចិត្ត។ មូលហេតុសំខាន់មួយទៀតនោះគឺ មុខជំនាញនេះផ្ដល់ឱ្យគាត់នូវឱកាសបានស្គាល់ខ្លួនឯងប្រសើរជាងនេះ។

ការអភិវឌ្ឍជំនាញទំនាក់ទំនង និងសិក្សាស្វែងយល់ពីអារម្មណ៍អ្នកដទៃគឺជាអ្វីដែលគាត់ពេញចិត្តបំផុតចំពោះមុខជំនាញនេះ។ កិច្ចការសាលាភាគច្រើនគួបមានការស្រាវជ្រាវ ការពិភាក្សាក្រុម និងការធ្វើបទបង្ហាញ។ មុខវិជ្ជាដែលលីអាងចូលចិត្តគឺការពិគ្រោះប្រឹក្សា។ វាគឺជាមុខវិជ្ជាសំខាន់មួយដោយសារតែវាអាចជួយអ្នកដែលកំពុងជួបបញ្ហាវិបត្តិបាក់ទឹកចិត្ត។ វគ្គសិក្សាផ្សេងទៀតដែលគាត់រៀនសូត្ររួមមានឱសថសាស្ត្រ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង។ មុខវិជ្ជាសំខាន់ៗសម្រាប់អ្នកចិត្តសាស្ត្រ ដោយសារមុខជំនាញទាំងនោះផ្ដោតលើការធ្វើការជាមួយមនុស្ស។ លីអាងបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានគម្រោងចង់ក្លាយជាទីប្រឹក្សាមួយរូប។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍លើអាកប្បកិរិយាមនុស្ស ជាពិសេសក្រុមមនុស្សដែរ ឬទេ? នោះជំនាញផ្នែកសង្គមវិទ្យាអាចជាជម្រើសល្អបំផុតសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីអាកប្បកិរិយាក្រុមមនុស្សក្នុងសង្គម ការកកើតជាក្រុមក្នុងបរិបទផ្សេងៗ និងថាតើវាន័យដូចម្ដេចការដែលស្ថិតក្នុងក្រុមមួយ។ លើសពីនេះទៅទៀត អ្នកនឹងមើលលើរចនាសម្ព័ន្ធនៃក្រុម ការដែលសង្គម និងសហគមន៍ដំណើរការ និងកត្តាក្នុង និងក្រៅដែលមានឥទ្ធិពលលើក្រុមទាំងនេះ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • ពេទ្យចិត្តសាស្ត្រនៅគ្លីនិក
  • អ្នកស្រាវជ្រាវ
  • សង្គមវិទូរ
  • អ្នកធ្វើការងារសង្គម
  • អ្នកនយោបាយ
  • សកម្មជន

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay