សេចក្ដីផ្ដើម

តើអ្នកមានទាំងគំនិតច្នៃប្រឌិត និងពាណិជ្ជកម្មដែរ ឬទេ? តើអ្នកចង់ឱ្យខ្លួនអ្នកស្វែងយល់អំពីប្រធានបទដូចជាអាកប្បកិរិយាអតិថិជន ការលក់ និងប្រព័ន្ធផ្សព្វផ្សាយដែរ ឬទេ? តើអ្នកចង់សិក្សាអំពីរបៀបវិភាគ និងការទៅដល់ក្រុមគោលដៅដែរ ឬទេ? នោះមុខជំនាញក្នុងការលក់ និងទីផ្សារគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។ វានឹងបង្រៀនអ្នកពីរបៀបធ្វើទីផ្សារនូវផលិតផល និងសេវាកម្មផ្សេងៗ (ការធ្វើទីផ្សារ និងយីហោ) ឬរបៀបធានាថាក្រុមហ៊ុននឹងសម្រាប់គោលដៅលក់របស់ពួកគេ (ការគ្រប់គ្រងការលក់)។

មុខជំនាញដែលមានក្នុងវិស័យការលក់ និងទីផ្សារ

Tក្នុងវិស័យការលក់ និងទីផ្សារមានមុខជំនាញជាច្រើនដែលអ្នកអាចសិក្សាបាននៅប្រទេសកម្ពុជា ដូចជា៖

Arតើអ្នកចាប់អារម្មណ៍ក្នុងការគ្រប់គ្រងក្រុមលក់ និងចង់សិក្សាអំពីរបៀបដែលអ្នកអាចសម្រេចគោលដៅលក់របស់ស្ថាប័នមួយដែរ ឬទេ? តើអ្នកចូលចិត្តធ្វើការជាមួយមនុស្ស (ទាំងអតិថិជន និងមិត្តរួមការងារ) ដែរ ឬទេ? មុខជំនាញក្នុងការគ្រប់គ្រងការលក់នឹងបង្រៀនអ្នកគ្រប់យ៉ាងអំពីផ្នែកទីផ្សារ ការគ្រប់គ្រង និងការបង្ហាត់បង្រៀន

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ក្លាយជាអ្នកជំនាញក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មលើគ្រប់វិស័យដែរ ឬទេ? មុខជំនាញក្នុងផ្នែកទីផ្សារ និងយីហោរនឹងបង្រៀនអ្នកអំពីរបៀបផ្សព្វផ្សាយដល់ក្រុមគោលតាមរយៈមធ្យោបាយជាច្រើន(ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម)។ ប្រធានបទសំខាន់ៗមួយចំនួនដែលមានក្នុងមុខជំនាញនេះរួមមានទីផ្សារអនឡាញ ការទំនាក់ទំនង និងអាកប្បកិរិយាអតិថិជន។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកទីផ្សារ និងយីហោ

លុច ឆេងលី (អាយុ ២៥ឆ្នាំ) បានបញ្ចប់ការសិក្សាផ្នែកទីផ្សារនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ គាត់ជ្រើសរើសជំនាញនេះដោយសារគាត់ចាប់អារម្មណ៍ផ្នែកអាជីវកម្ម ហើយជំនាញនេះនឹងជួយឱ្យគាត់ងាយស្រួលរកការងារធ្វើក្នុងវិស័យនេះផងដែរ។

អ្វីដែលគាត់ចូលចិត្តអំពីជំនាញនេះគឺការសិក្សាអំពីឥរិយាបថអតិថិជន យុទ្ធសាស្ត្រទីផ្សារ និងផែនការធ្វើទីផ្សារ។​ អ្វីដែលគាត់ចូលចិត្តធ្វើបំផុតនោះគឺការស្រាវជ្រាវដោយសារវាផ្តល់នូវការយល់ដឹងអំពីកត្តាខាងក្នុង និងខាងក្រៅ និងជួយរៀបចំយុទ្ធសាស្ត្រសម្រាប់អាជីវកម្មនានា។ អ្វីដែលគាត់មិនចូលចិត្តនោះគឺនៅឆ្នាំមូលដ្ឋានដែលអ្នកត្រូវសិក្សាមុខវិជ្ជាជាច្រើនដូចជាប្រវត្តិសាស្ត្រខ្មែរ បើយោងតាមគាត់ វាមិនទាក់ទងនឹងជំនាញនេះទេ។ បន្ទុកការងារគឺមធ្យម ដែលមានកិច្ចការក្រុមមួយសម្រាប់គ្រូមួយមុខវិជ្ជា ហើយត្រូវសិក្សា៤ម៉ោងក្នុងមួយថ្ងៃ និង២០ម៉ោងក្នុងមួយសប្ដាហ៍។

យោងតាមឆេងលី មុខវិជ្ជានៅវិទ្យាល័យដែលពាក់ព័ន្ធនឹងមុខជំនាញនេះជាងគេគឺសេដ្ឋកិច្ច ប៉ុន្តែអ្វីដែលកាន់តែមានសារៈសំខាន់ជាងនេះទៀតគឺបទពិសោធន៍ ដូច្នេះពេលអ្នកកំពុងសិក្សា អ្នកត្រូវស្វែងរកការងារធ្វើ។

គន្លឹះរបស់ឆេងលីសម្រាប់អ្នក? ប្រសិនបើអ្នកចាប់អារម្មណ៍មុខជំនាញនេះ អ្នកត្រូវធ្វើការស្រាវជ្រាវបន្ថែមអំពីវា ហើយសម្រេចចិត្តថាតើនេះពិតជាអ្វីដែលអ្នកចង់បានមែនដែរ ឬទេ។ បន្ទាប់មកអ្នកត្រូវពិនិត្យថាតើឱកាសការងារណាខ្លះដែលអ្នកនឹងទទួលបានពេលបញ្ចប់ការសិក្សា។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងប្រកបការងារជា៖

  • អ្នកគ្រប់គ្រងផ្នែកទីផ្សារ
  • អ្នកគ្រប់គ្រងផ្នែកយីហោរ
  • អ្នកគ្រប់គ្រងផ្នែកលក់
  • អ្នកស្រាវជ្រាវផ្នែកទីផ្សារ
  • អ្នកទីផ្សារអនឡាញ
  • អ្នកគ្រប់គ្រងគណនេយ្យ
  • មន្ត្រីទំនាក់ទំនងសាធារណៈ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay