សេចក្ដីផ្ដើម

តើអ្នកតែងតែចាប់អារម្មណ៍លើផ្នែកនយោបាយមែនដែរ ឬទេ? តើអ្នកចង់សិក្សាអំពីអ្វីគ្រប់យ៉ាងអំពីរដ្ឋាភិបាល និងថាតើការសម្រេចចិត្តបែបនយោបាយត្រូវបានធ្វើឡើងដោយរបៀបណាដែរ ឬទេ? ឬអ្នកចង់ផ្ដោតលើទំនាក់ទំនងរវាងជាតិសាសន៍ជាច្រើនដែរ ឬទេ? នោះអ្នកនឹងពេញចិត្តជាមួយនឹងមុខជំនាញក្នុងផ្នែកអភិបាលកិច្ច គោលនយោបាយ និងនយោបាយ! សូមបន្តអានដើម្បីស្វែងយល់បន្ថែមអំពីមុខជំនាញផ្សេងៗដែលមានក្នុង
វិស័យនេះ។

មុខជំនាញដែលមានក្នុងវិស័យអភិបាលកិច្ច គោលនយោបាយ និងនយោបាយ

តើអ្នកចង់សិក្សាអំពីបញ្ហានានា និងការអភិវឌ្ឍដែលកំពុងដើរតួនាទីក្នុងពិភពលោកបច្ចុប្បន្នដែរ ឬទេ? តើអ្នកចង់វិភាគបញ្ហាសាកលទាំងអស់នេះតាមរយៈទស្សនទានផ្សេងៗគ្នាដែរ ឬទេ? ក្នុងកំឡុងពេលសិក្សាមុខជំនាញនេះ អ្នកនឹងសិក្សាអំពីសមាហរណកម្មនៅកម្រិតនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ចូលរួមចំណែកក្នុងសង្គម និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាសង្គមដែរ ឬទេ? តើអ្នកកំពុងស្វែងរកមុខជំនាញដែលផ្ដោតលើការបង្កើតគោលនយោបាយដែរ ឬទេ? ជាមួយនឹងមុខជំនាញគោលនយោបាយសាធារណៈ អ្នកនឹងសិក្សាលម្អិតអំពីការបង្កើតគោលនយោបាយ និងថាតើភាគីណាខ្លះដែលពាក់ព័ន្ធក្នុងដំណើរការនេះ។ លើសពីនេះអ្នកអាចទទួលបានការយល់ដឹងស៊ីជម្រៅថាតើការសម្រេចចិត្តជាក់លាក់មានឥទ្ធិពលយ៉ាងដូចម្ដេចចំពោះសង្គម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍អំពីទស្សនអន្តរជាតិដែរ ឬទេ? សម្រាប់មុខវិជ្ជាទំនាក់ទំនងអន្តរជាតិ អ្នកនឹងសិក្សាអំពីអ្វីគ្រប់យ៉ាងទាក់ទងនឹងការប្រាស្រ័យទាក់ទង និងសហការរវាងបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក និងកត្តាដែលមានឥទ្ធិពលលើការប្រាស័យទំនាក់ទំនងនេះ។ វាផ្ដោតលើទាំងសេដ្ឋកិច្ច និងនយោបាយសាកល។

បទសម្ភាសន៍ជាមួយនិស្សិត និងនិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ

ធូ ម៉ារាឌីដេវូ (អាយុ ២០ឆ្នាំ) ធូ គីនធា (អាយ ២១ឆ្នាំ) និងសុខ សុទ្ធវិជ្ជា (អាយុ ២៣ឆ្នាំ) កំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ សុគន្ធា (អាយុ ២២ឆ្នាំ) បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយជិន បានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកម្ពុជា។ ពួកគេជ្រើសរើសជំនាញនេះដោយសារទំនាក់ទំនងសង្គម និងនយោបាយគឺជាសារៈសំខាន់សាកល ហើយពួកគេចូលចិត្តប្រវត្តិសាស្ត្រ នយោបាយពិភពលោក និងបញ្ហាសាកល។ ជិនបន្ថែមថាគាត់ចាប់ផ្ដើមចាប់អារម្មណ៍ជំនាញនេះតាំងពីកុមារនៅពេលដែលគាត់បានជួបជនបរទេស។

ក្នុងជំនាញនេះអ្នកនឹងសិក្សាអំពីរបៀបវិភាគ ដោះស្រាយបញ្ហា ទំនាក់ទំនង ស្រាវជ្រាវ និងផ្ដល់ភស្តុតាង និងគិតឱ្យបានស៊ីជម្រៅ។ អ្នកក៏នឹងទទួលបានការយល់ដឹងល្អៗអំពីទ្រឹស្ដីនីមួយៗ មនោគមវិទ្យា និងចិត្តវិទ្យា។ អ្វីដែលពួកគេចូលចិត្តគឺការដែលអ្នកទទួលបានគំនិតច្បាស់លាស់នៃអ្វីដែលកំពុងកើតឡើងនៅផ្ទះ និងបរទេស។ មុខវិជ្ជាដែលជាចំណង់ចំណូលចិត្តក្នុងចំណោមមុខវិជ្ជាផ្សេងៗមានអង្គការសហប្រជាជាតិ ច្បាប់ផ្ទៃក្នុង ការចរចារ និងការទូត ការសិក្សាអំពីអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់សិទ្ធិមនុស្ស។

បន្ទុកការងារអាស្រ័យលើឆ្នាំដែលអ្នកសិក្សា ការអាន និងស្រាវជ្រាវចំណាយពេលប្រហែល ៦ម៉ោងក្នុងមួយថ្ងៃ ហើយអ្នកសិក្សាពី៤ ទៅ៥ថ្ងៃក្នុងមួយសប្ដាហ៍។  អ្នកក៏ត្រូវធ្វើការងារក្រុម និងចូលរួមការពិភាក្សាក្រុមផងដែរ។ គីមធាបន្ថែមថាអ្នកនឹងត្រូវដាក់ក្រដាសកិច្ចការមួយឆ្នាំម្ដង ហេតុនេះការរៀបចំផែនការល្អគឺចាំបាច់។

នាពេលអនាគតម៉ារ៉ាឌីដេវូចង់បម្រើការងារនៅក្រសួងការបរទេស ដោយឡែកគីមធា ចង់ធ្វើការជាមន្ត្រីគម្រោងនៅអង្គការមិនមែនរដ្ឋាភិបាលមួយ ហើយសុគន្ធាចាប់អារម្មណ៍តួនាទីនៅអង្គការអន្តរជាតិ ឬអង្គការមិនមែនរដ្ឋាភិបាល ហើយជិន ចង់ក្លាយជាអ្នកការទូត ឬអ្នកតំណាងនៃប្រទេសកម្ពុជា។

និស្សិតទាំងនេះយល់ស្របថាប្រសិនបើអ្នកចាប់អារម្មណ៍នឹងជំនាញនេះ អ្នកគួរតែផ្ដោតលើមុខវិជ្ជានៅវិទ្យាល័យដូចជាប្រវត្តិវិទ្យា សង្គមស៊ីវិល និងភូមិវិទ្យា។ វាក៏សំខាន់ផងដែរការដែលអ្នកចាប់អារម្មណ៍ផ្នែកនយោបាយ ច្បាប់ បញ្ហាសាកល និង ការទូត ហើយអ្នកនឹងដឹងថាភាសាអង់គ្លេសគឺសំខាន់សម្រាប់ការស្រាវជ្រាវ។ អ្នកគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះជំនាញការអានរបស់អ្នកផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ក្លាយជាអ្នកជំនាញផ្នែកគោលនយោបាយក្នុងទីផ្សារការងារដែរ ឬទេ? តើអ្នកចង់វិភាគពីរបៀបដែលក្រុមហ៊ុន និងបុគ្គលិកប្រាស្រ័យទំនាក់ទំនងគ្នាដែរ ឬទេ? នោះមុខជំនាញក្នុងវិស័យទំនាក់ទំនងឧស្សាហកម្មគឺជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍លើតួនាទីជាអ្នកដឹកនាំ ការគ្រប់គ្រង និងការរៀបចំ ប៉ុន្ដែចូលចិត្តធ្វើការនៅក្នុងវិស័យសេវាសាធារណៈជាងអាជីវកម្មពាណិជ្ជកម្មដែរ ឬទេ? នោះមុខជំនាញក្នុងផ្នែករដ្ឋបាលសាធារណៈគឺជាជម្រើសដ៏ល្អសម្រាប់អ្នក។ បន្ទាប់ពីបញ្ចប់ការសិក្សាមុខជំនាញនេះ អ្នកនឹងយល់អំពីគោលនយោបាយ អភិបាលកិច្ច្ និងការគ្រប់គ្រងក្នុងស្ថាប័នរដ្ឋជាដើម។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែករដ្ឋបាលសាធារណៈ

ឈួន សុផាន្នី (អាយុ ២៣ឆ្នាំ) កំពុងបន្តថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈ។ គាត់បានជ្រើសរើសមុខជំនាញនេះដោយសារទាក់ទងនឹងវិស័យសាធារណៈរបស់រដ្ឋាភិបាល ហើយគាត់ចង់ចូលរួមក្នុងការអភិវឌ្ឍសហគមន៍។ អ្វីដែលគាត់ចូលចិត្តអំពីមុខជំនាញនេះគឺការដែលបច្ចុប្បន្នគាត់យល់ដឹងច្រើនជាងមុនអំពីសេវាសាធារណៈដែលវានឹងជួយឱ្យគាត់ក្លាយជាមន្ត្រីសាធារណៈមួយរូប និងជាអ្នកដឹកនាំក្នុងសហគមន៍របស់គាត់។
អ្វីដែលគាត់មិនចូលចិត្តនោះគឺទ្រឹស្ដីនយោបាយក្នុងមុខជំនាញនេះគឺខុសគ្នាពីការអនុវត្ត។ គាត់និយាយថាគាត់សិក្សា ២០ម៉ោងក្នុងមួយសប្ដាហ៍ ដែលក្នុងនោះរួមមានការងារក្រុម និងការងារដែលធ្វើតែម្នាក់ឯង។ អ្វីដែលគាត់ចូលចិត្តជាងគេបំផុតនោះគឺមុខវិជ្ជាទស្សនវិជ្ជាដោយសារវាឱ្យអ្នកយល់កាន់តែច្រើនអំពីរបៀបដែលមនុស្សរស់នៅ និងប្រព្រឹត្តអាកប្បកិរិយាពេលបច្ចុប្បន្ន និងពេលអនាគត។

យោងតាមសុផានី មុខវិជ្ជនៅថ្នាក់វិទ្យាល័យរួមមានប្រវត្តិវិទ្យា សង្គមវិទ្យា និងសីលធម៌-ពលរដ្ឋ គឺជាមុខវិជ្ជាសំខាន់សម្រាប់មុខជំនាញនេះដោយសារតែវាទាក់ទងនឹងវិទ្យាសាស្ត្រសង្គម។
គន្លឹះរបស់គាត់សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍លើជំនាញនេះគឺ៖ ស្វែងយល់បន្ថែមអំពីជំនាញនោះតាមរយៈការពិភាក្សាជាមួយនឹងគ្រូរបស់អ្នក និងអ្នកជំនាញក្នុងវិស័យនេះមុនពេលអ្នកសម្រេចចិត្ត ហើយក៏ត្រូវស្វែងយល់ផងដែរថាតើអ្នកចង់ធ្វើអ្វីបន្ទាប់ពីបញ្ចប់ការសិក្សា។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ទទួលបានចំណេះដឹងអំពីបញ្ហាជុំវិញនយោបាយដែរ ឬទេ? មុខជំនាញក្នុងផ្នែកវិទ្យសាស្ត្រនយោបាយផ្ដោតលើការសិក្សាអំពីរដ្ឋាភិបាលជាតិ និងអន្តរជាតិ។ អ្នកនឹងសិក្សាអំពីរបៀបដែលការសម្រេចចិត្តបែបនយោបាយ និងគោលនយោបាយនានាត្រូវបានបង្កើត និងថាតើវាមានផលប៉ះពាល់យ៉ាងដុចម្ដេចខ្លះចំពោះសង្គម។ អ្នកនឹងទទួលបានចំណេះដឹងអំពីប្រធានបទដូចជាជម្លោះដែលកើតឡើងលើសាកលលោក ទំនាក់ទំនងអន្តរជាត និងអង្គការនយោបាយនានា។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយ

ប៊ុណ្ណា វណ្ណ (អាយុ ២៥ឆ្នាំ) គឺជាសហការីស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព។ គាត់ក៏ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយឆ្នាំទី២ម្នាក់នៃសាកលវិទ្យាល័យ Jamia Millia Islamia នៃទីក្រុង ញូវដេលីប្រទេសឥណ្ឌា។ គាត់ជ្រើសរើសជំនាញនេះដោយសារតែគាត់មានចំណាប់អារម្មណ៍ខ្លាំងចំពោះការងារសង្គម និងព័ត៌មានសង្គម និងនយោបាយ។
មកដល់បច្ចុប្បន្នមុខវិជ្ជាដែលគាត់ចូលចិត្តបំផុតសម្រាប់ជំនាញនេះគឺទស្សនៈនយោបាយ លទ្ធិប្រជាធិបតេយ្យ និងប្រវត្តិ សាស្ត្រពិភពលោក។ មុខវិជ្ជាទស្សនៈនយោបាយដោយសារអ្នកនឹងសិក្សាអំពីទស្សនៈវិទូ និងអ្នកនយោបាយជាច្រើន និងថាតើហេតុអ្វីបានជាមានការកើតឡើងនៃរដ្ឋធានី និងថាតើទម្រង់រដ្ឋាភិបាលណាមួយដែលសក្ដិសមនឹងប្រទេសមួយ។ មុខវិជ្ជាលទ្ធិប្រជាធិបតេយ្យពន្យល់ថាតើហេតុអ្វីបានជាប្រទេសជាច្រើនអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយឡែកប្រវត្តិសាស្ត្រពិភពលោកផ្ដល់នូវការយល់ដឹងអំពីការអភិវឌ្ឍរបស់ពិភពលោកមកដល់បច្ចុប្បន្ន។ គាត់ក៏ចូលចិត្តការវែកញែក និងពិភាក្សាផងដែរ ដោយសារមុខវិជ្ជាទាំងនេះមានហេតុផលឱ្យចេះឱ្យតម្លៃទស្សនៈវិស័យផ្សេងៗគ្នា និងចេះគោរពអ្នកដទៃ។
សម្រាប់មុខជំនាញនេះ សិស្សនិស្សិតត្រូវការពេលវេលាច្រើនដើម្បីសិក្សាដោយខ្លួន​ឯង និងការស្រាវជ្រាវ។ វណ្ណ តែងតែចំណាយពេល ៦ថ្ងៃក្នុងមួយសប្ដាហ៍លើកិច្ចការសាលា និងកិច្ចការផ្ទះ។
នៅពេលអនាគត វណ្ណ ចង់ក្លាយជាអ្នកវិទ្យាសាស្ត្រនយោបាយ ឬមន្រ្តីជួររដ្ឋាភិបាលមួយរូប។

យោងតាមប៊ុណ្ណា វណ្ណ មុខវិជ្ជាវិទ្យាល័យដែលសំខាន់សម្រាប់ជំនាញនេះរួមមានប្រវត្តិវិទ្យា ភូមិវិទ្យា (សម្រាប់ជំនាញនេះនយោបាយភូមិសាស្ត្រគឺសំខាន់) និងភាសាអង់គ្លេសដោយសារតែឯកសារភាគច្រើនគឺជាភាសាអង់គ្លេស។ ប្រសិនបើអ្នកចង់សិក្សាជំនាញនេះអ្នកគួរតែមានចំណាប់អារម្មណ៍ខ្លាំងក្នុងការងារសង្គម និងការវិភាគព័ត៌មានសង្គម និងនយោបាយ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • អ្នកសារព័ត៌មាននយោបាយ
  • មន្ត្រីគោលនយោបាយ
  • អ្នកប្រឹក្សាកិច្ចការសាធារណៈ
  • អ្នកប្រឹក្សារដ្ឋបាលសាធារណៈ
  • អ្នកគ្រប់គ្រងទំនាក់ទំនងរដ្ឋាភិបាល
  • អ្នកគ្រប់គ្រងទំនាក់ទំនងការងារ
  • អ្នកវិភាគការស្រាវជ្រាវផ្នែកទីផ្សារ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay