សេចក្ដីផ្ដើម

តើអ្នកងប់ងល់នឹងមុខវិជ្ជាគណិតវិទ្យា ហើយចង់ដោះស្រាយបញ្ហាដោយប្រើប្រាស់គម្រូគណិតវិទ្យាដែរ ឬទេ? នោះមុខជំនាញគណិតវិទ្យាអាចជាជម្រើសសម្រាប់អ្នក។ ជំនាញទាំងនេះផ្ដោតលើការផ្ដល់អំណះអំណាងបែបគណិតវិទ្យា និងការដោះស្រាយបញ្ហាដោយការប្រើប្រាស់គម្រូ និងតក្កវិទ្យាគណិតវិទ្យា។

មុខជំនាញក្នុងវិស័យគណិតវិទ្យារួមមាន៖

ក្នុងវិស័យគណិតវិទ្យា មានមុខជំនាញជាច្រើនដែលអ្នកអាចសិក្សាបាននៅប្រទេសកម្ពុជា ឧទាហរណ៍៖

តើអ្នកចង់ស្វែងយល់អំពីទំនាក់ទំនងរវាងលេខនព្វន្ត សំណង់លេខ និងលំនាំដែរ ឬទេ? តើអ្នកចាប់អារម្មណ៍នឹងរាល់ទម្រង់នៃគណិតវិទ្យា ដូចជាត្រីកោណមាត្រ ស្ថិតិ និងការគណនាដែរ ឬទេ? មុខជំនាញគណិតវិទ្យានឹងបង្រៀនអ្នកអំពីការវិភាគ ពីជគណិត តក្កវិទ្យា សណ្ឋានដីវិទ្យា និងទ្រឹស្ដីនព្វន្តជាដើម។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគណិតវិទ្យា

ងុយ រី (អាយុ ២៣ឆ្នាំ) ជានិស្សិតឆ្នាំ៤ ជំនាញគណិតវិទ្យានៅសាកលវិទ្យាល័យខេមរាអង្គរខេត្តតាកែវ។ នេះគឺជាមុខជំនាញដែល រី តែងតែចង់សិក្សាដោយសារតែវាជាមុខជំនាញដែលល្អសម្រាប់ការប្រកួតប្រជែងយកអាហារូបករណ៍ ហើយមុខវិជ្ជាគណិតវិទ្យាគឺផ្ដោតលើការគិតបែបស៊ីជម្រៅ។
រី សិក្សានៅសាលា ២ថ្ងៃក្នុងមួយសប្ដាហ៍ ដែលស្មើនឹង ១៥ម៉ោង ហើយសិក្សានៅផ្ទះរៀងរាល់សប្ដាហ៍ផងដែរ ដែលស្មើនឹង ២១ម៉ោង។ ប៉ុន្តែ រី នៅតែពិបាកតាមឱ្យទាន់គ្រប់មុខវិជ្ជាទាំងនោះដែលវាធ្វើឱ្យគាត់អន់ចិត្ត។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ក្នុងការប្រមូល វិភាគ និងបកស្រាយទិន្នន័យដែរ ឬទេ? តើអ្នកចង់ប្រើប្រាស់ទិន្នន័យដើម្បីដោះស្រាយបញ្ហាក្នុងពិភពលោកបច្ចុប្បន្នដែរ ឬទេ? នោះមុខជំនាញស្ថិតិអាចជាជម្រើសសម្រាប់អ្នក។ មុខជំនាញនេះផ្ដោតលើការតភ្ជាប់ ពីជគណិតលីនីអ៊ែរ និងប្រូបាប។ ស្ថិតិអាចប្រើប្រាស់បានក្នុងវិស័យផ្សេងៗជាច្រើនរាប់ចាប់ពីការស្រាវជ្រាវរបស់រដ្ឋាភិបាលរហូតដល់ការស្រាវជ្រាវអំពីបម្រែបម្រួលអាកាសធាតុ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាមុខជំនាញគណិតវិទ្យាកំពុងបម្រើការងារជា៖

  • អ្នកស្រាវជ្រាវ
  • គ្រូបង្រៀន
  • អ្នកវិភាគទិន្នន័យ
  • អ្នកវិភាគហានិភ័យ
  • អ្នកវិភាគប្រព័ន្ធកុំព្យូទ័រ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay