ការគ្រប់គ្រងអចលនទ្រព្យ

All industries

សេចក្ដីផ្ដើម

អចលនទ្រព្យគឺជាគំនិតដ៏ធំទូលាយមួយ។ ផ្សារទំនើប ឃ្លាំង អាផាតមិន អាគារការិយាល័យ សំណង់អាគារទាំងនេះអាចចាត់ទុកជាអចលនទ្រព្យ។ តើអ្នកចាប់អារម្មណ៍នឹងគំនិតក្នុងការអភិវឌ្ឍ ឬគ្រប់គ្រងសំណង់អាគារធំៗទាំងអស់នេះដែរ ឬទេ? នោះមុខជំនាញការគ្រប់គ្រងអចលនទ្រព្យអាចជាជម្រើសសម្រាប់អ្នក។

មុខជំនាញក្នុងវិស័យគ្រប់គ្រងអចលនទ្រព្យ

In Cនៅប្រទេសកម្ពុជា មានមុខជំនាញមួយប្រភេទដែលត្រូវបានផ្ដល់ឱ្យ៖

តើអ្នកចង់សិក្សាបន្ថែមអំពីការគ្រប់គ្រងអចលនទ្រព្យ និងដីដែរ ឬទេ? នោះមុខជំនាញការគ្រប់គ្រងដី និងអចលនទ្រព្យអាចជាជម្រើសសម្រាប់អ្នក។ មុខជំនាញការគ្រប់គ្រងដី និងអចលនទ្រព្យនឹងផ្ដោតលើទិដ្ឋភាពជាច្រើនរួមមាន សក្ដានុពលនៃទីផ្សារអចលនទ្រព្យ បច្ចេកទេសវាយតម្លៃអចលនទ្រព្យ ហិរញ្ញវត្ថុ គម្រោងអភិវឌ្ឍន៍ ការគ្រប់គ្រង និងច្បាប់អចលនទ្រព្យ។

បទសម្ភាសន៍ជាមួយនិស្សិតបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងដែនដី និងអចលនទ្រព្យ

ណារ៉ូ (អាយុ ២៩ឆ្នាំ)បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងដែនដី និងរដ្ឋបាលនៅសាកលវិទ្យាល័យកសិកម្មនៅប្រទេស កម្ពុជា។ គាត់ជ្រើសរើសរៀននៅសាកលវិទ្យាល័យនេះដោយសារតែវាមានបង្រៀនវគ្គទាក់ទងនឹងការធ្វើផែនការទីក្រុង ដែលជាមុខវិជ្ជាគាត់ចាប់អារម្មណ៍ជាងគេ។

ណារ៉ូ និយាយថាអ្នកគួរតែផ្ដោតលើមុខវិជ្ជានៅវិទ្យាល័យដូចជា ភូមិវិទ្យា គណិតវិទ្យា និងរូបវិទ្យា ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងមុខជំនាញនេះ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យគ្រប់គ្រងដី និងអចលនទ្រព្យកំពុងបម្រើការងារជា៖

  • អ្នកប្រឹក្សាអចលនទ្រព្យ
  • អ្នកគ្រប់គ្រងដី
  • អ្នកស្រាវជ្រាវផ្នែកទីផ្សារ
  • អ្នកវិនិយោគលើអចលនទ្រព្យ
  • អ្នកគ្រប់គ្រងការស្រាវជ្រាវ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay