សេចក្ដីផ្ដើម

តើអ្នកចង់ជួយអ្នកដទៃដោយធ្វើការនៅក្នុងវិស័យសុខាភិបាលដែរ ឬទេ? នោះជំនាញក្នុងវិស័យគិលានុបដ្ឋា
យិកា និងសុខភាពសម្ព័ន្ធអាចជាអ្វីសម្រាប់អ្នកពិចារណា។ អ្នកអាចជ្រើសរើសជំនាញរបស់អ្នកផ្អែកលើជំនាញណាមួយដែលអ្នកចូលចិត្តបំផុតក្នុងវិស័យថែទាំសុខាភិបាល។ ឧទាហរណ៍ជំនាញផ្នែកគិលានុបដ្ឋាយិកាអាចជាជំនាញសម្រាប់អ្នកប្រសិនបើអ្នកចង់ថែទាំមនុស្ស។ ផ្ទុយមកវិញជំនាញផ្នែកបច្ចេកវិទ្យាមន្ទីរពិសោធន៍វេជ្ជ
សាស្ត្រសាកសមនឹងនរណាម្នាក់ដែលចង់ធ្វើការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ដើម្បីប្រឆាំងនឹងជំងឺនានា។ មានជំនាញមួយចំនួយសម្រាប់ជ្រើសរើស។ រាល់ជំនាញទាំងអស់សុទ្ធតែពាក់ព័ន្ធនឹងការអនុវត្តផ្ទាល់។

មុខជំនាញក្នុងវិស័យគិលានុបដ្ឋាយិកា និងសុខភាពសម្ព័ន្ធ

ប្រសិនបើអ្នកចង់ជួយអ្នកជំងឺពីរបួស និងការឈឺចាប់រាងកាយ នោះជំនាញក្នុងការព្យាបាលដោយចលនាគឺជាជម្រើសសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីរបៀបពិនិត្យ និងព្យាបាលអ្នកជំងឺដោយមធ្យោបាយនៃការគ្រប់គ្រងរាងកាយ និងផែនការលំហាត់ប្រាណ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ប្រសិនបើអ្នកចង់ចាប់យកឯកទេសក្នុងការធ្វើការជាមួយនឹងឱសថរុក្ខជាតិ នោះអ្នកគួរតែងាកមកមើលជំនាញការព្យាបាលដោយប្រើថ្នាំរុក្ខជាតិ។ អ្នកនឹងសិក្សាអំពីរបៀបប្រើប្រាស់រុក្ខជាតិស្មៅដើម្បីលើកកម្ពស់សុខភាពប្រសើរឡើង និងជម្រុញសុខុមាលភាព។ ក្រៅពីនេះ អ្នកនឹងសិក្សាអំពីផលប៉ះពាល់នៃអាហារបំប៉នលើសុខភាពមនុស្សផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ជួយអ្នកជំងឺដែលមានតម្រូវការទាំងផ្លូវកាយ និងផ្លូវចិត្តដែរ ឬទេ? នោះអ្នកគួរតែពិនិត្យមើលជំនាញគិលានុបដ្ឋាយិកា។ អ្នកនឹងសិក្សាអំពីគ្រប់ប្រភេទនៃទិដ្ឋិការថែទាំសុខភាពចាប់ពីការពិនិត្យសញ្ញាណសំខាន់ៗ និងការចាក់ថ្នាំ រហូតដល់ការជួយសកម្មភាពប្រចាំថ្ងៃដល់អ្នកជំងឺមានដូចជាការមុជទឹក និងបញ្ចុកអាហារ
ជាដើម។ ក្រោយបញ្ចប់ការសិក្សាអ្នកអាចយកចំណេះដឹងទាំងនេះមកអនុវត្តនៅកន្លែងការងារដូចជាមន្ទីរពេទ្យ មណ្ឌលថែទាំ ឬការិយាល័យវេជ្ជបណ្ឌិត។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកគិលានុប្បដ្ឋាក

ម៉ុន ចន្ថា (អាយុ ២១ឆ្នាំ) ជំនាញគិលានុប្បដ្ឋាក និងជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ គាត់សម្រេចចិត្តសិក្សាជំនាញនេះដោយសារគាត់ដឹងថានៅប្រទេសកម្ពុជាមានគិលានុប្បដ្ឋាកមិនគ្រប់នៅឡើយទេ ហើយគាត់ចង់សិក្សាអំពីការថែទាំសុខភាព និងការការពារប្រឆាំងនឹងជំងឺនានា។ គាត់និយាយថាមុខវិជ្ជាដែលគាត់ចូលចិត្តជាងគេគឺសរីរវិទ្យា ដោយសារគាត់ចង់ស្វែងយល់អ្វីគ្រប់យ៉ាងអំពីខ្លួនប្រាណមនុស្ស។ គាត់ក៏ចូលចិត្តបទពិសោធន៍ដែលគាត់ទទួលបានពីការរៀនសូត្រនៅសាលា និងជាអ្នកហាត់ការនៅមន្ទីរពេទ្យ ហើយគាត់សង្ឃឹមថានឹងធ្វើការនៅមន្ទីរពេទ្យរដ្ឋនៅទីក្រុងភ្នំពេញបន្ទាប់ពីបញ្ចប់ការសិក្សា។ ចន្ថាលើកឡើងថាអ្នកត្រូវរៀន ៦ថ្ងៃក្នុងមួយសប្ដាហ៍សម្រាប់មុខជំនាញនេះ។

គន្លឹះរបស់ចន្ថាសម្រាប់សិស្សវិទ្យាល័យ៖ មុខវីជ្ជាវិទ្យាល័យភាគច្រើនគឺសំខាន់ ហេតុនេះអ្នកគួរតែខិតខំប្រឹងរៀនសូត្រ និងអត់ធ្មត់ប្រសិនបើអ្នកចង់ទទួលបានលទ្ធផល។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ក្នុងវិស័យសុខាភិបាលផ្នែកសម្ភពដែរ ឬទេ? នោះជំនាញឆ្មបអាចជាជំនាញសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីរបៀបពិនិត្យសុខភាពលើស្ត្រីកំឡុងពេលមានផ្ទៃពោះ រៀបចំពួកគេដើម្បីសម្រាលកូន ជួយពួកគេពេលកំពុង និងក្រោយពេលសម្រាលកូនផងដែរ។ ឆ្មបធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកជំងឺរបស់ពួកគេ ដូច្នេះវាមានសារៈសំខាន់ដែលពួកគេពូកែក្នុងការទំនាក់ទំនង និងចូលចិត្តធ្វើការផ្ទាល់ជាមយយអ្នកដទៃ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ធ្វើឱ្យសុខភាពមាត់ធ្មេញរបស់ប្រជាជនល្អប្រសើរដែរ ឬទេ? នោះអ្នកគួរតែពិចារណាមុខជំនាញផ្នែកបច្ចេកវិទ្យា និងជំនួយការទន្តសាស្ត្រ។ ក្នុងនាមជាគិលានុបដ្ឋាយិការធ្មេញ អ្នកអាចចូលរួមជាមួយក្រុមថែទាំសុខភាពមាត់ធ្មេញដើម្បីព្យាបាលអ្នកជំងឺគ្រប់វ័យទាំងអស់។ អ្នកនឹងជួយក្រុមនេះដោយធ្វើកិច្ចការដូចជារៀបចំឧបករណ៍សម្រាប់ប្រើប្រាស់កំឡុងពេលដំណើរការព្យាបាល កត់ត្រាព័ត៌មានវេជ្ជសាស្ត្រ ណែនាំអ្នកជំងឺអំពីអនាម័យមាត់ធ្មេញ និងធានាថាពេលព្យាបាលអ្នកជំងឺមានអារម្មណ៍ធម្មតា។ អ្នកក៏នឹងសិក្សាអំពីដំណើរការទន្តសាស្ត្រផ្សេងៗពីការត្រួតពិនិត្យទូទៅ រហូតដល់ការព្យាបាលរបស់អ្នកជំនាញ។ ប្រសិនបើអ្នកចូលចិត្តវិធីសាស្ត្របច្ចេកទេស អ្នកអាចនឹងចាប់អារម្មណ៍ផ្នែកធ្មេញសប្បនិម្មិត។​ អ្នកនឹងសិក្សាអំពីរបៀបបង្កើត ពិនិត្យមើល និងថែទាំធ្មេញសប្បនិម្មិត និងឧបករណ៍ធ្មេញជាដើម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ក្នុងការប្រើប្រាស់ការស្រាវជ្រាវមន្ទីរពិសោធន៍ដើម្បីធ្វើរោគវិនិច្ឆ័យ និងជួយដល់អ្នកជំងឺដែរ ឬទេ? នោះជំនាញផ្នែកបច្ចេកវិទ្យាមន្ទីរពិសោធន៍វេជ្ជសាស្ត្រអាចជាជំនាញសម្រាប់អ្នក។ ក្នុងមុខជំនាញនេះ អ្នកនឹងផ្ដោតលើការស្រាវជ្រាវ និងបច្ចេកទេសវិនិច្ឆ័យរោគក្នុងវិស័យជីវវិទ្យាមនុស្ស។ ឧទាហរណ៍ អ្នកនឹងសិក្សាដើម្បីប្រើប្រាស់មីក្រូទស្សន៍ដើម្បីពិនិត្យទឹកនោម ឈាម ឬលាមក។ វិស័យនេះមានការអភិវឌ្ឍយ៉ាងរហ័ស ដូច្នេះអ្នកនឹងសិក្សាអំពីបច្ចេកវិទ្យាទំនើបថ្មីៗបំផុត។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ក្នុងការថែទាំសុខភាពពាក់ព័ន្ធភ្នែកដែរ ឬទេ? នោះអ្នកគួរតែពិនិត្យមើលជំនាញវិទ្យាសាស្ត្រអុបទិច។ ជំនាញនេះសិក្សាអំពីវិធីដែលពន្លឺត្រូវបានចាប់យកតាមរយៈភ្នែក និងរបៀបដែលភ្នែករបស់មនុស្សអាចចាប់យកពន្លឺទាំងនេះខុស។ អ្នកនឹងសិក្សាអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីរករោគវិនិច្ឆ័យ និងព្យាបាលការខូចចក្ខុវិស័យរបស់មនុស្សផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ប្រើប្រាស់ជំនាញបច្ចេកទេសរបស់អ្នកដើម្បីជំនាញក្នុងការប្រើប្រាស់វិទ្យុសកម្មដើម្បីរករោគវិនិច្ឆ័យអ្នកជំងឺដែរ ឬទេ? នោះជំនាញវិទ្យុសកម្មស្ដាប់មើលទៅជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីរបៀបប្រើប្រាស់កាំរស្មី X-Ray និង MRIs ដើម្បីរករោគវិនិច្ឆ័យអ្នកជំងឺ។ មូលដ្ឋានគ្រឹះរឹងមាំក្នុងផ្នែកគណិតវិទ្យាអាចមានអត្ថប្រយោជន៍ពេលជ្រើសរើសយកជំនាញនេះ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ
  • ឆ្មប
  • អ្នកជំនាញផ្នែកកាំរស្មីវិទ្យុសកម្ម
  • អ្នកបច្ចេកទេសមន្ទីរពិសោធន៍
  • អ្នកព្យាបាលតាមបែបចលនា
  • ពេទ្យភ្នែក
  • ជំនួយការទន្ដបណ្ឌិត
  • ពេទ្យធ្មេញ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay
Slide
PlayPlay
Slide
PlayPlay
Slide
PlayPlay
Slide
PlayPlay
previous arrow
next arrow