សេចក្ដីផ្ដើម

តើអ្នកចូលចិត្តផ្នែកហិរញ្ញវត្ថុ ហើយចង់សិក្សាបន្ថែមអំពីការបកប្រែនូវកំណត់ត្រាហិរញ្ញវត្ថុប្រភេទផ្សេងៗ និងណែនាំដល់ក្រុមហ៊ុនពីរបៀបដែលពួកគេអាចធ្វើឱ្យហិរញ្ញវត្ថុរបស់ពួកគេប្រសើរឡើងដែរ ឬទេ? នោះមុខជំនាញក្នុងវិស័យនេះនឹងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។

មុខជំនាញដែលមានក្នុងវិស័យគណនេយ្យ ធនាគារ ហិរញ្ញវត្ថុ និងពន្ធដារ

តើអ្នកចាប់អារម្មណ៍នឹងការវិនិយោគដែរ ឬទេ? តើអ្នកចូលចិត្តវិភាគ និងចង់ស្វែងរកហានិភ័យហិរញ្ញវត្ថុដែលមានសក្ដានុពលភាពដែរ ឬទេ? នោះមុខជំនាញផ្នែកគ្រប់គ្រងហានិភ័យគឺជាជម្រើសដ៏ល្អសម្រាប់អ្នក។  អ្នកនឹងសិក្សាពីរបៀបព្យាករណ៍ហានិភ័យ និងរបៀបគ្រប់គ្រងហានិភ័យទាំងនេះ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ក្លាយជាផ្នែកមួយនៃវិស័យធនាគារក្នុងប្រទេសកម្ពុជា ឬលើឆាកអន្តរជាតិដែរ ឬទេ? មុខជំនាញក្នុង
វិស័យធនាគារ និងហិរញ្ញវត្ថុនឹងបង្រៀនអ្នកពីរបៀបក្លាយជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ។ នៅពេលដែលអ្នកសិក្សាជំនាញនេះ អ្នកនឹងជួបញឹកញាប់ជាមួយនឹងពាក្យគន្លឹះមួយចំនួនដូចជាហានិភ័យ ផែនការហិរញ្ញវត្ថុ និងសាច់ប្រាក់ងាយស្រួល។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកធនាគារ និងហិរញ្ញវត្ថុ

សេង រដ្ឋា (អាយុ ២៤ឆ្នាំ) កំពុងសិក្សាផ្នែកធនាគារ និងហិរញ្ញវត្ថុ ហើយគាត់ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាបញ្ញាសាស្ត្រកម្ពុជា។ គឹម ស្រីនិច (អាយុ​ ២១ឆ្នាំ) ជានិស្សិតឆ្នាំទី២ នៅមជ្ឈមណ្ឌលសិក្សាធនាគារ ជំនាញផ្នែកធនាគារ និង ហិរញ្ញវត្ថុ។

ពួកគេនិយាយថាសម្រាប់មុខជំនាញនេះអ្នកគួរតែស្រឡាញ់ចូលចិត្តការអាន និងធ្វើការជាមួយនឹងលេខ ហើយត្រូវតែម៉ត់ចត់នឹងការសិក្សារបស់អ្នក។ អ្នកនឹងសិក្សាពីរបៀបប្រើប្រាស់ថវិកាឱ្យកាន់តែមានប្រសិទ្ធភាព ទទួលបានចំណេះដឹងអំពីវិស័យធនាគា និងអំពីការកាន់កាប់អាជីវកម្មផ្ទាល់ខ្លួនផងដែរ។ លើសពីនេះទៅទៀត ភាសាអង់គ្លេសរបស់អ្នកនឹងរីកចម្រើនឡើងដោយសារឯកសារដែលអ្នកអានសម្រាប់ការស្រាវជ្រាវគឺសុទ្ធសឹងជាភាសាអង់គ្លេស។

ទាំងរដ្ឋា និងស្រីនិចសិក្សា ៥ថ្ងៃមួយសប្ដាហ៍ ប៉ុន្តែរដ្ឋានិយាយថា ត្រូវការពេលបន្ថែមដើម្បីធ្វើការស្រាវជ្រាវ ការធ្វើបទបង្ហាញ ការប្រជុំក្រុម កិច្ចពិភាក្សាក្រុម និងសម្រាប់រំលឹកមេរៀនផងដែរ។ រដ្ឋាស្រឡាញ់មុខវិជ្ជាគណនេយ្យ ដោយសារតែជាមុខវិជ្ជាសិក្សាអំពីប្រាក់ ការវិនិយោគ និងកិច្ចការផ្សេងៗដែលយើងត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែគាត់មិនចូលចិត្តមុខវិជ្ជាស្ថិតិនោះទេ។ ស្រីនិចចូលចិត្តមុខវិជ្ជាសេដ្ឋកិច្ចរូបិយវត្ថុជាងគេដោយសារតែមុខវិជ្ជាបង្រៀនអំពីការយល់ឃើញទាំងសេដ្ឋកិច្ចក្នុងស្រុក និងពិភពលោកទាំងមូល។

រដ្ឋាលើកឡើងថាមុខវិជ្ជានៅថ្នាក់វិទ្យាល័យដែលសំខាន់សម្រាប់មុខជំនាញនេះរួមមាន ភាសាខ្មែរ សីលធម៌ ចំណេះដឹងទូទៅ គណិតវិទ្យា និងភាសាអង់គ្លេស។ មុខវិជ្ជាគណិតវិទ្យាដោយសារតែការសិក្សាទាក់ទងនឹងលេខ ហើយភាសាអង់គ្លេសគឺសំខាន់ដោយសារតែឯកសារភាគច្រើនសម្រាប់ការស្រាវជ្រាវគឺសរសេរជាភាសាអង់គ្លេស។ ស្រីនិចក៏បានលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ខ្លាំងចំពោះមុខវិជ្ជាសេដ្ឋកិច្ចព្រោះថាអ្នកត្រូវការគណិតវិទ្យា និងសេដ្ឋកិច្ចដើម្បីស្វែងយល់ពីមុខវិជ្ជាក្នុងជំនាញនេះ។ នៅពេលអ្នកបញ្ចប់ការសិក្សា អ្នកនឹងងាយស្រួលរកការងារធ្វើ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចូលចិត្តជួយអ្នកដទៃ ឬអង្គការស្ថាប័នដែរ ឬទេ? មុខជំនាញផ្នែកមីក្រូហិរញ្ញវត្ថុផ្ដោតលើសេវាកម្ម
ហិរញ្ញវត្ថុដូចជាស្ថាប័នតូចៗ ឬអ្នកដែលមានប្រាក់ចំណូលទាប។ អ្នកនឹងសិក្សាអំពីរបៀបវិភាគស្ថានភាពនីមួយៗ និងរបៀបប្រាស្រ័យទំនាក់ទំនងជាមួយអ្នកដទៃដើម្បីទទួលបានព័ត៌មានដែលអ្នកត្រូវការ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់សិក្សាមុខជំនាញដែលមានទាក់ទងនឹងពន្ធដារដែរ ឬទេ? នោះមុខជំនាញផ្នែកហិរញ្ញវត្ថុ និងពន្ធដារគឺជាជម្រើសដ៏ល្អសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីនីតិវិធីពន្ធដារ ពន្ធលើប្រាក់ចំណូល និងការស្រាវជ្រាវអំពី
ពន្ធដារជាដើម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

សិស្សបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងប្រកបការងារជា៖

  • គណនេយ្យករ
  • អ្នកជំនាញផ្នែកហិរញ្ញវត្ថុ
  • អ្នកគ្រប់គ្រងហានិភ័យ
  • អ្នកជំនាញផ្នែកពន្ធដារ
  • ជំនួយការសេវាកម្មហិរញ្ញវត្ថុ
  • អ្នកវិនិយោគ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay
Slide
PlayPlay
previous arrow
next arrow