សេចក្ដីផ្ដើម

តើអ្នកកំពុងស្វែងរកមុខជំនាញដែលអ្នកអាចរចនា សាងសង់ ឬតុបតែងអាគារផ្សេងៗដែរ ឬទេ? តើអ្នកចាប់អារម្មណ៍នឹងទីធ្លាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ វត្ថុក្នុងទីក្រុង និងទេសភាពបៃតងដែរ ឬទេ? នោះអ្នករកត្រូវកន្លែងហើយ។ មុខជំនាញដែលមាននៅក្នុងវិស័យស្ថាបត្យកម្ម ការរៀបចំទីក្រុង សំណង់ និងវិស្វកម្មសំណង់ស៊ីវិលហាក់មានភាពផ្សេងៗគ្នាបន្តិច៖ គិតចាប់ពីការរចនា និងសាងសង់ផ្ទះ ការិយាល័យ ស្ពាន និងផ្លូវថ្នល់ រហូតដល់ការរចនាផ្ទៃខាងក្នុង និងការស្ទង់មតិដីធ្លី។ ដូច្នេះតើអ្នកចង់សិក្សាក្នុងផ្នែករចនា សំណង់ និងវិស្វកម្មសំណង់ស៊ីវិលនេះដែរ ឬទេ? បន្តអាននៅផ្នែកខាងក្រោមដើម្បីសិក្សាបន្ថែមអំពីវិស័យនេះ។

មុខជំនាញ

តើអ្នកចង់ធ្វើការលើគម្រោងសាងសង់អន្តរជាតិធំៗដែរ ឬទេ? នោះជំនាញក្នុងការគ្រប់គ្រងំណង់ និងវិស្វកម្មអាចជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។ អ្នកនឹងសិក្សាពីរបៀបគ្រប់គ្រងគម្រោងសំណង់ប្រកបដោយប្រសិទ្ធភាពដើម្បីសាកសមនឹងថវិកា ក៏ដូចជាកាលដែលបានកំណត់។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ការរៀបចំទីក្រុងរួមមានដំណើរការនៃការបង្កើត និងរចនាតំបន់ក្នុងទីក្រុង។ ពេលសិក្សាជំនាញនេះ អ្នកនឹងសិក្សាអំពីរបៀបធ្វើការផែនការ រចនា និងសាងសង់ទីក្រុងប្រកបដោយប្រសិទ្ធភាព ដោយពិចារណាលើទម្រង់រូបវ័ន្ត ដំណើរការសេដ្ឋកិច្ច និងផលប៉ះពាល់សង្គមនៃបរិស្ថានទីក្រុង។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែករៀបចំនគរូបនីយកម្ម

ណារ៉ូ (អាយុ ២៩ឆ្នាំ) សម្រេចចិត្តបន្តថ្នាក់អនុបណ្ឌិតផ្នែករៀបចំតំបន់ និងនគរូបនីយកម្មនៅសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី។ គាត់ចូលចិត្តការរៀបចំទីក្រុង ព្យាយាមស្វែងរកដំណោះស្រាយសម្រាប់បញ្ហាដែលកើតមានក្នុងទីក្រុងដូចជារាជធានីភ្នំពេញជាដើម។ គាត់ដឹងថាការរចនាទីក្រុងប្រសើរគឺល្អសម្រាប់មនុស្ស និងធម្មជាតិ។ អ្វីដែលគាត់មិនចូលចិត្តអំពីមុខជំនាញនេះគឺការដែលថាភាគច្រើនវាជាទ្រឹស្ដី ដូច្នេះវាពិបាកក្នុងការយកទ្រឹស្ដីមកអនុវត្ត។ លើសពីនេះ ការរៀនយកអនុបណ្ឌិតនៅបរទេសគឺពិតជាមានការលំបាក ដោយសារតែរាល់ពេលអ្នកត្រូវបញ្ចប់ទាំងកិច្ចការ និងការសិក្សា។ អ្វីដែលគាត់ចូលចិត្តបំផុតគឺការដែលសាស្ត្រាចារ្យដាក់កិច្ចការដល់សិស្សឱ្យរចនាទីក្រុងល្អប្រសើរមួយសម្រាប់ សហគមន៍ដែលមានបញ្ហា។ ការធ្វើដូចនេះធ្វើឱ្យសិស្សចេះស្វែងរកដំណោះស្រាយជាក់ស្ដែងសម្រាប់បញ្ហាពិតៗ។ ទោះបីជាយ៉ាងណា គាត់គិតថាអ្វីដែលគាត់បានរៀនពីប្រទេសអូស្រ្តាលីមិនអាចយកមកអនុវត្តនៅប្រទេសកម្ពុជាបានទេ ដោយសារតែច្បាប់ និងនីតិវិធីខុសគ្នា។ បច្ចុប្បន្នណារ៉ូ ធ្វើការនៅផ្នែករៀបចំនគរូបនីយកម្មនៅក្រសួងរៀបចំដែនដី។

គន្លឹះរបស់គាត់សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ជំនាញ៖ ត្រូវមានភាពច្នៃប្រឌិត បើកចិត្តទូលាយ និងស្វែងយល់ បច្ចេកវិទ្យាថ្មីៗ និងការរចនានៅជុំវិញពិភពលោក។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ការរចនាដែរ ឬទេ? ហើយតើអ្នកមានអារម្មណ៍មានកម្លាំងចិត្តពេលឃើញការរចនាផ្នែកខាងក្នុងផ្សេងៗដែ​រ ឬទេ? មុខជំនាញការរចនាផ្នែកខាងក្នុងនឹងបង្រៀនអ្នកបន្ថែមអំពីសំណង់ផ្នែកខាងក្នុង ការរៀបចំលំហ និងសម្ភារៈជាដើម។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែករចនាផ្នែកខាងក្នុង

ណុច សារឿន (អាយុ ២៧ឆ្នាំ) កំពុងបញ្ចប់ការសិក្សាឆ្នាំទី៤ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់សម្រេចចិត្តសិក្សាជំនាញការរចនាខាងក្នុងដោយសារគាត់ចូលចិត្តការគូរ និងការបង្កើតអ្វីមួយថ្មី។ ជាពិសេសគាត់ចូលចិត្តគំនិតនៃការរចនាថ្មីៗ សោភណ្ឌ និងការគូរ។ ប៉ុន្តែគាត់ចូលចិត្តជំនាញក្នុងការគូរជាងគេដោយសារគាត់អាចគូរអ្វីដែលគ្រូសុំឱ្យគាត់ធ្វើ។ អ្វីដែលគាត់មិនចូលចិត្តជាងគេនោះគឺការគូរដោយកុំព្យូទ័រ និងមុខវិជ្ជាជាច្រើនដែលគាត់ត្រូវរៀន។ បន្ទុកការងារគឺផ្សេងៗគ្នា នៅឆ្នាំខ្លះអ្នកអាចធ្វើការងារក្រៅម៉ោងបាន តែឆ្នាំផ្សេងទៀតអ្នកត្រូវការពេលវេលាជាច្រើនដើម្បីសិក្សា។ ពេលគាត់បញ្ចប់ការសិក្សា គាត់ចង់ធ្វើការផ្នែករចនាខាងក្នុង។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកពូកែខាងគណិតវិទ្យា និងរូបវិទ្យាដែរ ឬទេ? ហើយតើអ្នកចង់ប្រើប្រាស់ជំនាញទាំងនេះដើម្បីបង្កើតដំណោះស្រាយដែរ ឬទេ? តើអ្នកចង់រួមចំណែកក្នុងការអភិវឌ្ឍសង្គមដោយធ្វើការលើសំណង់ហេដ្ឋារចនា សម្ព័ន្ធ (ដូចជា ផ្លូវថ្នល់ ផ្លូវរូងក្រោមដីនិងស្ពាន) ឬសំណង់ជលសាស្ត្រ (ទំនប់ ប្រឡាយ ប្រព័ន្ធចែកចាយទឹក និងប្រព័ន្ធលូ) ដែរ ឬទេ? មុខជំនាញផ្នែកសំណង់ស៊ីវិលនឹងធ្វើឱ្យអ្នកក្លាយជាអ្នកជំនាញផ្នែកធរណីមាត្រ រូបវិទ្យា និងត្រីកោណមាត្រជាដើម។ អ្នកនឹងធ្វើការសាកល្បងគំនិតផ្សេងៗដោយប្រើប្រាស់ខ្នាត mock-ups. ។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល

ធី លីហ៊ាង (អាយុ ២១ឆ្នាំ) គឺជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជំនាញសំណង់ស៊ីវិល។ ធនវ័ត សារីក (អាយុ ២៤ឆ្នាំ) បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិល ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ លីហ៊ាងនិយាយថាគាត់ជ្រើសរើសជំនាញនេះដោយសារតែគាត់ស្រឡាញ់ផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា ហើយគាត់ចង់សង់សំណង់អគារ និងជួយដល់អ្នកដទៃផងដែរ ឧទាហរណ៍ដោយការសាងសង់លំនៅដ្ឋានដល់ជនក្រីក្រជាដើម។ សារីកបន្ថែមថាវិស័យ សំណង់មានសារៈសំខាន់ណាស់ក្នុងប្រទេសកម្ពុជាព្រោះប្រទេសកំពុងអភិវឌ្ឍយ៉ាងខ្លាំង ហេតុនេះហើយការសាងសង់កំពុងកើនឡើង ហើយបច្ចុប្បន្នកំពុងមានតម្រូវការអ្នកជំនាញដែលមានជំនាញនេះ។

អ្វីដែលជាចំណុចល្អនៃមុខជំនាញនេះគឺវាផ្អែកលើមូលហេតុ និងវិទ្យាសាស្ត្រ ហើយអាចប្រើបានដោយភាពច្នៃប្រឌិត និងភាពបត់បែនដរាបណាវាគួបផ្សំជាមួយនឹងស្ដង់ដារ។ ទោះជាយ៉ាងណាការគណនាសម្រាប់ការដោះស្រាយបញ្ហាអាចមានការពិបាក ហើយភស្តុតាងអាចនឹងពិបាករក។ ប៉ុន្តែបើអ្នកកាន់តែអនុវត្ត វានឹងកាន់តែងាយស្រួល។

បន្ទុកការងារមានភាពខុសៗគ្នា៖ លីហ៊ាងនិយាយថាគាត់ចំណាយពេល ៣០ម៉ោងនៅវិទ្យាស្ថាន និងត្រូវការពេលវេលាបន្ថែមដើម្បីសិក្សានៅផ្ទះ។ សារីកនិយាយថាអ្នកនឹងត្រូវសិក្សានៅសាកលវិទ្យាល័យរយៈពេល ៥ថ្ងៃក្នុងមួយសប្ដាហ៍ និង ៣ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែអ្នកនៅតែត្រូវការពេលវេលាបន្ថែមសម្រាប់រំលឹកមេរៀន និងអនុវត្តដើម្បីស្វែងយល់ពីមេរៀនទាំង អស់។

លីហ៊ាងចង់ធ្វើការនៅផ្នែកគណនានៃវិស័យសំណង់នាពេលអនាគត។ ដោយឡែកសារីកកំពុងបម្រើការងារក្នុងវិស័យ សំណង់ ហើយសង្ឃឹមថានឹងបើកជំនួញផ្ទាល់ខ្លួនក្នុងវិស័យនេះនៅពេលណាមួយនៅអនាគត។

ដំបូន្មានរបស់ពួកគេគឺថាប្រសិនបើអ្នកចាប់អារម្មណ៍មុខជំនាញនេះ៖ មុខវិជ្ជានៅវិទ្យាល័យដូចជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាគឺមានសារៈសំខាន់ ប៉ុន្តែមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យាក៏សំខាន់ដែរព្រោះអ្នកត្រូវដឹងអំពីព័ត៌មានលម្អិតនៃទីកន្លែងដែលអ្នកនឹងសាងសង់។ ពួកគេបន្ថែមថាអ្នកក៏គួរតែយកចិត្តទុកដាក់លើមុខវិជ្ជាភាសាខ្មែរ អង់គ្លេស បារាំង សីលធម៌ពលរដ្ឋ និងមានជំនាញទំនាក់ទំនងល្អផងដែរ។ ក្រៅពីនេះអ្នកត្រូវតែជាមនុស្សដែលអាចធ្វើការដោយមានសម្ពាធ អាចធ្វើការនៅក្រោមកម្ដៅព្រះអាទិត្យ និងត្រូវត្រៀមខ្លួនធ្វើការដល់យប់ជ្រៅផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកកំពុងស្វែងរកមុខជំនាញដែលរួមបញ្ចូលគ្នាផ្នែកសិល្បៈ វិទ្យាសាស្ត្រ គណិតវិទ្យា និងបច្ចេកវិទ្យាមែនដែរ ឬទេ? នោះជំនាញក្នុងវិស័យស្ថាបត្យកម្មអាចជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីគោលការណ៍ និងគំនិតនៃស្ថាបត្យកម្មបែបប្រវត្តិសាស្ត្រ និងទំនើប ហើយអ្នកនឹងសិក្សាដើម្បីរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមួយនឹងការច្នៃប្រឌិតរបស់អ្នក និងការយល់ឃើញអំពីលំហ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកស្ថាបត្យកម្ម

ឯ ស៊ុនថង (អាយុ ១៨ឆ្នាំ) ទើបតែបញ្ចប់ថ្នាក់វិទ្យាល័យ ហើយបច្ចុប្បន្នកំពុងសិក្សានៅដេប៉ាតឺម៉ង់ស្ថាបត្យកម្មនៃ
វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។ ប៊ុន ឈៀង (អាយុ១៩ឆ្នាំ) សិក្សាជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយបច្ចុប្បន្នកំពុងសិក្សាក្នុងឆ្នាំទី២។ គាត់បានជ្រើសរើសជំនាញនេះដោយសារតែការស្រឡាញ់របស់គាត់ក្នុងការគូរ និងសិល្បៈ។ អ្វីដែលគាត់ចូលចិត្តបំផុតនោះគឺអ្នកងាចបង្កើតនូវអ្វីដែលថ្មី បង្កើតខ្នាតគម្រូ និងសិក្សាអំពីវប្បធម៌អាគារនៃប្រទេសកម្ពុជាផងដែរ។ អ្វីដែលស៊ុនថងចូលចិត្តអំពីស្ថាបត្យកម្មគឺការសិក្សាអំពីធម្មជាតិនៃបរិស្ថាន និងទីជុំវិញ ហើយមុខជំនាញនេះទាក់ទាញភាពច្នៃប្រឌិតរបស់អ្នកក្នុងការរចនា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវការសាងសង់ និងសម្របសម្រួលក្នុងប្ទេសកម្ពុជា ហើយវិស័យស្ថាបត្យកម្មគឺជាផ្នែកដែលសំខាន់ជាងគេនៃការសាងសង់សំណង់អគារ។

សម្រាប់មុខជំនាញនេះអ្នកត្រូវការពេលវេលាច្រើនដើម្បីសិក្សា ពីថ្ងៃច័ន្ទដល់សៅរ៍ និងពេលបន្ថែមដើម្បីធ្វើការស្រាវជ្រាវ។ ឈៀង បន្ថែមថាបន្ទុកការងារខុសៗគ្នាតាមមុខវិជ្ជា តែវាពិតជាត្រូវចំណាយពេលច្រើនណាស់។ ក្រោយបញ្ចប់ការសិក្សា ស៊ុនថង មានបំណងបន្ដការងារជាស្ថាបត្យករម្នាក់។ នៅពេលដែលសួរគាត់អំពីផែនការអនាគត ឈៀង លើកឡើងថាគាត់ចង់មានអាជីវកម្មផ្ទាល់ខ្លួនទាក់ទងនឹងវិស័យស្ថាបត្យកម្ម។

ឈៀង ណែនាំដល់សិស្សានុសិស្សវិទ្យាល័យទាំងឡាយឱ្យយកចិត្តទុកដាក់ជាពិសេសលើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និងធរណីមាត្រ ដោយសារមុខវិជ្ជាទាំងនេះមានសារៈសំខាន់ក្នុងផ្នែកស្ថាបត្យកម្មនេះ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • វិស្វករសំណង់
  • អ្នកវាស់ស្ទង់ដី
  • អ្នកគ្រប់គ្រងផ្នែកសំណង់
  • អ្នករចនា
  • ស្ថាបត្យករ
  • អ្នករចនាផ្នែកខាងក្នុ
  • អ្នកធ្វើផែនការទីក្រុង

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay
Slide
PlayPlay
Slide
PlayPlay
Slide
PlayPlay
previous arrow
next arrow