រូបវិទ្យា

All industries

សេចក្ដីផ្ដើម

តើអ្នកចង់អនុវត្តតាមរូបវិទូរដ៏ល្បីដូចជា Albert Einstein Isaac Newton និង Stephen Hawking ដែរ ឬទេ? តើអ្នកមានការរំភើបក្នុងការស្វែងយល់អំពីបាតុភូតរូបវិទ្យាដូចជាវិទ្យុសកម្ម ថាមពល និងទំនាញផែនដីតាមរយៈទ្រឹស្ដី និងការពិសោធន៍ដែរ ឬទេ? តើអ្នកពូកែផ្នែករូបវិទ្យា និងគណិតវិទ្យាដែរ ឬទេ? នោះអ្នកអាចពិចារណាមុខជំនាញរូបវិទ្យាបាន!

មុខជំនាញក្នុងផ្នែករូបវិទ្យា

ជាមួយជំនាញផ្នែករូបវិទ្យា អ្នកនឹងទទួលបានការយល់ដឹងស៊ីជម្រៅអំពីទ្រឹស្ដីរូបវិទ្យាសម័យទំនើប និងបែបប្រវត្តិសាស្ត្រ និងគណិតវិទ្យា។ អ្នកនឹងសិក្សាអំពីគំនិតដែលមានគោលបំណងក្នុងការពន្យល់អំពីធម្មជាតិនៃពិភពលោករបស់យើងរួមមាន ទំនាញផែនដី ថាមពល និងពន្លឺជាដើម។ អ្នកនឹងទទួលបានបទពិសោធន៍បែបអនុវត្តដោយរៀបចំការស្រាវជ្រាវបែបវិទ្យសាស្រ្ត និងធ្វើការពិសោធន៍មន្ទីរពិសោធន៍ជាដើម។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែករូបវិទ្យា

សុខ ពិសី (អាយុ ២១ឆ្នាំ) និង សុខ សុផានី (អាយុ ២១ឆ្នាំ) កំពុងសិក្សាផ្នែករូបវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពួកគេជ្រើសរើសមុខវិជ្ជានេះដោយសារពួកគេចង់ដឹងបន្ថែមអំពីបាតុភូតដែលមានលើភពផែនដី។ ពួកគេចូលចិត្តស្វែងយល់បន្ថែមអំពីច្បាប់ញូតុន លំហូរម៉ាញេទិច និងចរន្តឆ្លាស់។ យោងតាម សុផានី បន្ទុកការងារគឺមធ្យម ដោយសិក្សា ២ម៉ោងនៅពេលថ្ងៃ និង២ ទៅ៣ម៉ោងនៅពេលល្ងាច។ ពិសី សិក្សា ៣០ម៉ោងក្នុងមួយសប្ដាហ៍។ បន្ទាប់ពីបញ្ចប់ការសិក្សាទាំងពិសី និងសុផានីសង្ឃឹមថា​នឹងក្លាយជាគ្រូបង្រៀនម្នាក់។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • អ្នកវិភាគ
  • អ្នកវិទ្យាសាស្ត្រទិន្នន័យ
  • អ្នកស្រាវជ្រាវ
  • សាស្ត្រាចារ្យ
  • អ្នកបង្កើតផលិតផល

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

ពួកយើងមិនទាន់បានធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញក្នុងវិស័យនេះទេ។ តើអ្នកកំពុងធ្វើការនៅក្នុងវិស័យនេះ ហើយចង់រួមចំណែកចែករំលែកជាមួយនឹងគេហទំព័រ StudyMatch ក៏ដូចជាជួយសិស្សជ្រើសរើសមុខជំនាញសិក្សារបស់ពួកគេមែនទេ? សូមទាក់ទងមកកាន់ពួកយើង!