Iសេចក្ដីផ្ដើម

តើអ្នកមានចំណាប់អារម្មណ៍អំពីអ្វីៗទាំងឡាយដែលពាក់ព័ន្ធនឹងតន្ដ្រី រោងមហោស្រព ឬរបាំដែរ ឬទេ? តើអ្នកមានចំណាយពេលទំនេររបស់អ្នកដើម្បីផលិតតន្ដ្រី សម្ដែង ឬរាំដែរ ឬទេ? ហើយតើអ្នកធ្លាប់ស្រមៃចង់សម្ដែង ឬបង្រៀនទម្រង់ណាមួយនៃសិល្បៈទាំងនេះដែរ ឬទេ? នោះកែប្រែចំណង់ចំណូលចិត្តរបស់អ្នកឱ្យក្លាយជាអាជីពជាមួយនឹងមុខជំនាញក្នុងផ្នែកសិល្បៈការសម្ដែង។

មុខជំនាញក្នុងវិស័យសិល្បៈការសម្ដែង

មុខជំនាញក្នុងផ្នែកសិល្បៈតន្ត្រី និងតន្ត្រីសម្លេងនឹងបង្រៀនអ្នកបន្ថែមអំពីមូលដ្ឋានគ្រឹះនៃបច្ចេកទេសសម្លេង ការតែងនិពន្ធ ការបង្កើតបណ្ដាញ ការធ្វើបទបង្ហាញ បច្ចេកទេសខ្សែសម្លេង ជំនាញដើរតួរ និងសម្លេងខ្លួនអ្នក ឬចំណាប់អារម្មណ៍ផ្នែកតន្ដ្រី។ អ្នកនឹងត្រូវណែនាំផ្លូវដើម្បីក្លាយខ្លួនជាអ្នកសិល្បៈដែលមានភាពច្នៃប្រឌិតគ្រប់
ស្ទីល ឬទំនុក។ ដូច្នេះប្រសិនបើអ្នកចង់ក្លាយខ្លួនជាតន្ត្រីករ តារាចម្រៀង ឬអ្នកនិពន្ធ នោះជំនាញសិល្បៈតន្ដ្រី និងតន្រ្ដីសម្លេងប្រាកដជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

មុខជំនាញក្នុងការរាំគឺមិនត្រឹមតែផ្ដោតលើតែការរាំ និងតម្រង់ទិសប៉ុណ្ណោះទេ។ វាផ្ដោតលើប្រវត្តិនៃរបាំ ទម្រង់ផ្សេងៗ ទំនុកបទផ្សេងៗ ក្បាច់រាំ និងការនិទានរឿងខណៈពេលកំពុងរាំជាដើម។ ប្រសិនបើអ្នកមានដុងជាអ្នកសម្ដែង ឬ ជាអ្នករាំ នោះមុខជំនាញក្នុងការរាំអាចជាអ្វីដែលអ្នកអាចពិចារណាបាន។ ការរាំគឺជាទម្រង់នៃសិល្បៈដែលមានសារៈសំខានផ្ទាល់ខ្លួន និងវប្បធម៌។ ពេលកំពុងរាំ យើងអាចបង្កើតជាសាច់រឿង យើងអាចយល់អំពីអារម្មណ៍ ហើយយើងអាចផ្ដល់ការកម្សាន្ដដល់អ្នកដទៃផងដែរ។ មុខជំនាញក្នុងសិល្បៈរបាំនឹងបង្រៀនអ្នកបន្ថែមអំពីប្រវត្តិនៃរបាំ ប្រភេទផ្សេងៗនៃក្បាច់រាំ ការបង្រៀនសិស្សផ្សេងៗអំពីការរាំ និងការបង្កើតចំណេះដឹងទូលំទូលាយអំពីស្ទីល និងទំនុកភ្លេងផ្សេងៗ។ លើសពីនេះអ្នកនឹងអភិវឌ្ឍខ្លួនក្លាយជាអ្នករាំតាមរយៈការរៀនពីអ្វីដែលល្អបំផុត។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ប្រសិនបើអ្នកចង់អភិវឌ្ឍខ្លួនក្នុងជំនាញផ្នែកមហោស្រព​ នោះជំនាញសិល្បៈល្ខោនគឺជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។ អ្នកនឹងសិក្សាដើម្បីវាយតម្លៃការសម្ដែងក្នុងមហោស្រពឱ្យស៊ីជម្រៅដោយងាកមើលរាល់ទិដ្ឋិទាំងអស់ រាប់ចាប់ពីទស្សនៈបច្ចេកទេសរហូតដល់ទស្សនៈវប្បធម៌ និងប្រវត្តិសាស្ត្រ។ លើសពីនេះអ្នកនឹងសិក្សាអំពីប្រវត្តិរោងមហោស្រព និងទទួលបានបទពិសោធន៍ផ្ទាល់នៅលើឆាកដោយខ្លួនអ្នកផ្ទាល់។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • អ្នកសម្ដែង
  • គ្រូបង្រៀន
  • អ្នកតាក់តែងនិពន្ធ
  • អ្នករបាំ
  • អ្នកប្រឹក្សា

Iវីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay