ការគ្រប់គ្រងធនធានមនុស្ស

All industries

សេចក្ដីផ្ដើម

មុខជំនាញការគ្រប់គ្រងធនធានមនុស្សគឺជាការប្ដេជ្ញាខ្លួនអ្នកដើម្បីបុគ្គលិកក្នុងក្រុមហ៊ុន។​ វិស័យនេះផងដែរផ្ដោតលើការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព ការផ្ដល់ការណែនាំដល់បុគ្គលិកថ្មីៗ និងការជួយបុគ្គលិកដើម្បីទទួលយកបានការរីកចម្រើនទាំងផ្នែកការងារ និងសមត្ថភាពផ្ទាល់ខ្លួន។​ តើអ្នកចង់សិក្សាបន្ថែមអំពីដំណើរការទាំងនេះដែរ ឬទេ? នោះជំនាញការគ្រប់គ្រងធនធានមនុស្សគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។

មុខជំនាញក្នុងវិស័យការគ្រប់គ្រងធនធានមនុស្ស

ទីផ្សារការងារកំពុងមានការផ្លាស់ប្ដូរយ៉ាងរហ័ស។ នេះមានន័យថាមុខជំនាញក្នុងការគ្រប់គ្រងធនធានមនុស្សគឺពិតជាមានលក្ខណៈច្នៃប្រឌិត។ សិស្សនិស្សិតនឹងសិក្សាអំពីគំនិត និងជំនាញដើម្បីបង្កើតនូវធនធានមនុស្សល្អបំផុតសម្រាប់ក្រុមហ៊ុន។ ប្រធានបទដែលនឹងបង្រៀនរួមមានវគ្គបណ្ដុះបណ្ដាល និងការអភិវឌ្ឍ ច្បាប់ការងារ និងភាពជាអ្នកដឹកនាំ និងការកសាងក្រុមការងារ។ លើសពីនេះមុខវិជ្ជាដែលជាអាទិភាពសម្រាប់ជំនាញនេះគឺគោលការណ៍នៃការជួលបុគ្គលិក និងការបំពេញការងារ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគ្រប់គ្រងធនធានមនុស្ស

ម៉េត លីម៉េង (អាយុ ២០ឆ្នាំ) កំពុងសិក្សាផ្នែកគ្រប់គ្រងធនធានមនុស្ស ឆ្នាំទី២។ គាត់ជ្រើសរើសជំនាញនេះដោយសារគាត់ចង់ក្លាយជាប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សមួយរូប និងជាអ្នកដឹកនាំល្អម្នាក់។ មកដល់ពេលនេះគាត់ពេញចិត្តនឹងជម្រើសរបស់គាត់ ហើយក៏ព្រោះតែគាត់បានសិក្សាបន្ថែមអំពីការប្រើប្រាស់កុំព្យូទ័រ។ ពេលគាត់បញ្ចប់ការសិក្សាជំនាញនេះ គាត់មានគម្រោងធ្វើការឱ្យគេដើម្បីទទួលបានបទពិសោធន៍ និងក្រោយមកបើកអាជីវកម្មផ្ទាល់ខ្លួន។

លីម៉េង ណែនាំសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ក្នុងជំនាញនេះឱ្យរៀនគណិតវិទ្យា រៀនភាសាបរទេស និងអានឱ្យបានច្រើនអំពីការគ្រប់គ្រងធនធានមនុស្ស។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យគ្រប់គ្រងធនធានមនុស្សកំពុង
បម្រើការងារជា៖

  • អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស
  • អ្នកប្រឹក្សាក្រុមហ៊ុន
  • អ្នកជ្រើសរើសបុគ្គលិក
  • អ្នកប្រឹក្សាការងារ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay