សេចក្ដីផ្ដើម

តើអ្នកមានឆន្ទៈក្នុងការក្រោកឈរដើម្បីនរណាម្នាក់ និងដើម្បីសិទ្ធិរបស់ពួកគេដែរ ឬទេ? តើអ្នកចង់ផ្ដល់ដំបូន្មានផ្នែកច្បាប់ទៅកាន់បុគ្គល ឬក្រុមហ៊ុនដែរ ឬទេ? តើអ្នកចាប់អារម្មណ៍ក្នុងការការពារក្ដីឱ្យនរណាម្នាក់នៅតុលាការដែរ ឬទេ? នោះមុខជំនាញក្នុងវិស័យច្បាប់ហាក់ជាជម្រើសដ៏ល្អសម្រាប់អ្នក។ មុខជំនាញក្នុងវិស័យនេះនឹងបង្រៀនអ្នកបន្ថែមអំពីការប្រមូលភស្តុតាង រៀបចំឯកសារច្បាប់ និងការកាត់ទោសនៅតុលាការ។ នៅក្នុងវិស័យនេះមានមុខជំនាញមួយចំនួនរាប់ចាប់ពីច្បាប់សាធារណៈ រហូតដល់ច្បាប់អន្តរជាតិ។ សូមបន្តអានដើម្បីស្វែងយល់អំពីភាពខុសគ្នារវាងប្រភេទផ្សេងៗនៃមុខជំនាញច្បាប់។

មុខជំនាញដែលមានក្នុងវិស័យច្បាប់

ក្នុងវិស័យច្បាប់មានមុខជំនាញផ្សេងៗជាច្រើនដែលអ្នកអាចសិក្សាបាននៅប្រទេសកម្ពុជារួមមាន៖

ក្នុងនាមជាមេធាវីគឺមានតួនាទីលើសពីការការពារក្ដីជូនកូនក្ដី ឬក្រុមហ៊ុនក្នុងតុលាការ។ ក្នុងមុខជំនាញច្បាប់នេះ អ្នកនឹងសិក្សាអំពីការធ្វើការស្រាវជ្រាវ ការប្រមូលភស្តុតាង ទំនាក់ទំនងជាមួយនឹងមនុស្សផ្សេងៗ និងការរៀបចំឯកសារច្បាប់ផ្សេងៗផងដែរ។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកច្បាប់

ធី វិឈាងមានអាយុ ២៥ឆ្នាំ សិក្សាមុខជំនាញផ្នែកច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងឆ្នាំទី៤នៃការសិក្សា។ បន្ទាប់ពីបានសិក្សាមុខជំនាញគ្រប់គ្រងអាជីវកម្មបានមួយរយៈ គាត់បានសម្រេចចិត្តដើរតាមក្ដីសុបិន្តរបស់គាត់ និងផ្លាស់ប្ដូរជំនាញមកផ្នែកច្បាប់វិញ។ គាត់ចូលចិត្តអានកាសែត និងមានមន្ទិលថាតើអំណាចរបស់រដ្ឋាភិបាលមានឥទ្ធិពលលើប្រជាជនទូទៅដោយរបៀបណា។ លើសពីនេះគាត់ក៏ចង់សិក្សាបន្ថែមអំពីទំនាក់ទំនងនយោបាយរវាងប្រទេសនានា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមផងដែរ។ ថង ចន្ថា (អាយុ៣០ឆ្នាំ) សិក្សាជំនាញច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ គាត់ជ្រើសរើសជំនាញនេះដោយសារតែគាត់តែងតែមានចំណាប់អារម្មណ៍លើភាពយុត្តិធម៌។ អ្វីដែលគាត់ចូលចិត្តអំពីមុខជំនាញនេះគឺការដែលអ្នករៀនអំពីរបៀបគិតគូរឱ្យបានល្អិតល្អន់ របៀបស្វែងរកបញ្ហា និងរបៀបដោះស្រាយបញ្ហាទាំងនេះដោយរិះរកដំណោះស្រាយតាមផ្លូវច្បាប់។ បន្ទុកការងារគឺមានទំហំធំ ដោយសារតែគាត់សិក្សាកម្មវិធីច្បាប់ថ្នាក់បរិញ្ញាបត្រជាភាសាអង់គ្លេស(ELBBL) និងសិក្សាច្បាប់រដ្ឋប្បវេណី ប្រព័ន្ធច្បាប់ទូទៅ និងច្បាប់អន្តរជាតិ។ ការអាន និងស្រាវជ្រាវគឺភាគច្រើនជាភាសាអង់គ្លេស ហើយត្រូវចំណាយពេលច្រើន។  វិឈាងពុំមានពេលទំនេរច្រើននោះទេដោយគាត់ត្រូវចំណាយពេលជាច្រើនសិក្សា និងសង្ខេបច្បាប់ និងនីតិវិធីផ្សេងៗ។ រៀងរាល់ថ្ងៃគាត់ចំណាយពេលលើសពី ៨ម៉ោងដើម្បីអានអត្ថបទ។ ប៉ុន្តែជាមួយនឹងជំនាញទាំងអស់នេះ គាត់និយាយថាគាត់ពិតជាត្រូវការពង្រឹងជំនាញរបស់គាត់បន្ថែមទៀត! បច្ចុប្បន្នវិឈាងកំពុងបម្រើការងារជាជំនួយការផ្នែកច្បាប់នៅក្រុមហ៊ុនច្បាប់មួយ និងមានបំណងក្លាយជាមេធាវីផ្នែកពាណិជ្ជកម្មបន្ទាប់ពីបញ្ចប់ការសិក្សា។

គន្លឹះរបស់គាត់សម្រាប់អ្នក? វិឈាងបានបង្កើតបញ្ជីត្រួតពិនិត្យមួយដើម្បីរៀបចំខ្លួនឱ្យបានរួចរាល់មុនពេលដាក់ពាក្យរៀនមុខជំនាញច្បាប់នេះ៖
១. ត្រូវស្គាល់អំពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងទេពកោសល្យ ចាប់តាំងពីពេញចាប់ផ្ដើមចូលរៀន។ រាយចំណុចជាអត្ថិភាពរបស់អ្នក និងគំនិតគួរឱ្យចាប់អារម្មណ៍ទាំងឡាយណាដែលអ្នកនឹកឃើញលើក្រដាស។ បន្ទាប់មកពិនិត្យថាតើណាមួយដែលសាកសមនឹងសមត្ថភាពរបស់អ្នក និងចំណេះដឹងរបស់អ្នកជាងគេ។
២. កុំមានការភ័យខ្លាចក្នុងការក្រោកឈរឡើងដើម្បីការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក – បើទោះបីជាគ្មាននរណាម្នាក់គាំទ្រអ្នកក៏ដោយ។ លើសពីនេះ សូមកុំឱ្យអ្នកដទៃមានឥទ្ធិពលមកលើអ្នកនៅពេលដែលត្រូវជ្រើសរើសមុខរបរ ឬមុខវិជ្ជាដើម្បីសិក្សានៅសាកលវិទ្យាល័យ។
៣. ត្រូវមានចំណូលចិត្ត និងការតស៊ូ។ ត្រូវខិតខំធ្វើការរហូតទាល់តែអ្នកមានអារម្មណ៍ថាគ្រប់គ្រាន់ល្មមនឹងចំណេះដឹង និងជំនាញរបស់អ្នក។

ចន្ថាលើកឡើងថាមុខវិជ្ជានៅវិទ្យាល័យដូចជាអក្សរសាស្ត្រខ្មែរ ប្រវិត្តវិទ្យា និងគណិតវិទ្យាគឺមានសារៈសំខាន់សម្រាប់សិក្សាមុខជំនាញនេះ។ មុខវិជ្ជាអក្សរសាស្ត្រខ្មែរបង្រៀនគាត់ឱ្យសរសេរសំណេរ ហើយប្រវត្តិវិទ្យាបង្រៀនគាត់អំពីការផ្លាស់ប្ដូរសង្គមក្នុងរយៈពេលកន្លងមក និងគណិតវិទ្យាបង្រៀនគាត់ឱ្យចេះពិចារណាឱ្យបានស៊ីជម្រៅ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ក្លាយជាបុគ្គលម្នាក់ដែលផ្សារភ្ជាប់ច្បាប់ជាមួយនឹងកម្លាំងទីផ្សារដែរ ឬទេ? តើអ្នកមានឆន្ទៈក្នុងការដោះស្រាយបញ្ហាដូចជាកង្វះខាតនៃការប្រកួតប្រជែងក្នុងវិស័យធុរកិច្ចដែ​រ ឬទេ? និងតើរដ្ឋាភិបាលអាចធ្វើអ្វីបានខ្លះដើម្បីដោះស្រាយបញ្ហានេះ? នោះមុខជំនាញក្នុងផ្នែកច្បាប់ និងសេដ្ឋកិច្ចអាចជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ជាមួយនឹងមុខជំនាញផ្នែកច្បាប់ពាណិជ្ជកម្មនេះ អ្នកនឹងក្លាយជាបុគ្គលមានតម្លៃសម្រាប់ក្រុមហ៊ុនផ្សេងៗ។ តើអ្នកចង់ធ្វើការនៅក្នុងមជ្ឈដ្ឋានអាជីវកម្ម និងចង់ជួយក្រុមហ៊ុននានាដោយប្រើប្រាស់ជំនាញដោះស្រាយបញ្ហារបស់អ្នកដែរ ឬទេ? មុខជំនាញក្នុងផ្នែកច្បាប់ពាណិជ្ជកម្មនឹងបង្រៀនអ្នកអំពីទិដ្ឋភាពផ្នែកច្បាប់ដែលមានពាក់ព័ន្ធនឹងផ្នែកអាជីវកម្ម និងស្ថាប័ននានា។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

មុខជំនាញក្នុងផ្នែកច្បាប់សាធារណៈផ្ដោតសំខាន់លើទំនាក់ទំនងរវាងបុគ្គល (ឬស្ថាប័ន) ជាមួយនឹងរដ្ឋ។ មុខវិជ្ជាដូចជាច្បាប់ឧក្រិដ្ឋកម្ម ច្បាប់ពន្ធដារ និងច្បាប់រដ្ឋបាលត្រូវបានរួមបញ្ចូលក្នុងមុខជំនាញច្បាប់សាធារណៈនេះ។ តើអ្នកចង់ជួយដោះស្រាយបញ្ហារវាងបុគ្គល ស្ថាប័នផ្សេងៗ និងរដ្ឋដែរ ឬទេ? នោះមុខជំនាញក្នុងផ្នែកច្បាប់សាធារណៈគឺជាជម្រើសដ៏ល្អមួយ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ផ្ទុយពីច្បាប់សាធារណៈ ច្បាប់ឯកជនផ្ដោតលើទំនាក់ទំនង និងបញ្ហាច្បាប់នានារវាងបុគ្គល។ ប្រធានបទដែលមាននៅក្នុងមុខជំនាញនេះរួមមានច្បាប់កិច្ចសន្យា ច្បាប់ពាណិជ្ជកម្ម និងច្បាប់អចលនទ្រព្យជាដើម។ តើអ្នកចាប់អារម្មណ៍អំពីច្បាប់ដែលពាក់ព័ន្ធនឹងបញ្ហារវាងបុគ្គលឯកត្តជនដែរ ឬទេ? នោះជំនាញច្បាប់ឯកជនអាចជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នក!

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • ជំនួយការផ្នែកច្បាប់
  • មន្ត្រីគោលនយោបាយ
  • ព្រះរាជអាជ្ញា
  • អ្នកគ្រប់គ្រងអាជីវកម្មធំៗ
  • ទីប្រឹក្សា

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay