សេចក្ដីផ្ដើម

តើអ្នកមានភាពច្នៃប្រឌិត និងមានញាណពិសេសៗចំពោះការច្នៃម៉ូតនានាដែរ ឬទេ? តើអ្នកស្រមៃចង់រចនា និងផ្សព្វផ្សាយសម្លៀកបំពាក់ផ្ទាល់ខ្លួនដែរ ឬទេ? នោះជំនាញក្នុងវិស័យច្នៃម៉ូតអាចល្អបំផុតសម្រាប់អ្នក! អ្នកនឹងសិក្សាអំពីការរចនា និងការផលិតសម្លៀកបំពាក់។ អ្នកក៏នឹងសិក្សាអំពីរបៀបធ្វើទីផ្សារ និងផ្សព្វផ្សាយផលិតផលដែលអ្នកផលិតផងដែរ។

មុខជំនាញក្នុងវិស័យច្នៃម៉ូត

តើអ្នកចង់សិក្សាបន្ថែមអំពីការលក់ ការធ្វើទីផ្សារ និងការផ្សព្វផ្សាយការច្នៃម៉ូតដែរ ឬទេ? នោះជំនាញក្នុងផ្នែកទីផ្សារការច្នៃម៉ូតអាចជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។ មុខជំនាញនេះគឺជាការរួមផ្សំដ៏ល្អបំផុតនៃការរចនា ការធ្វើទីផ្សារ និងការសិក្សាអំពីធុរកិច្ច។ អ្នកនឹងសិក្សាអំពីការអនុវត្តពាណិជ្ជកម្ម យុទ្ធសាស្ត្រគ្រប់គ្រងយីហោរ និងការផ្សាយពាណិជ្ជកម្មជាដើម។​

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ប្រសិនបើអ្នកស្រមៃថាឃើញសម្លៀកបំពាក់រចនាដោយខ្លួនអ្នកព្យួរតាំងក្នុងហាងធំៗ នោះអ្នកគួរតែបន្តការសិក្សាក្នុងជំនាញការរចនាម៉ូត។ អ្នកនឹងសិក្សាអំពីរបៀបរចនា និងផលិតសម្លៀកបំពាក់សម្រាប់គ្រប់ប្រភេទរាងពីដើមរហូតដល់ចប់។ ទំនោរក្នុងការច្នៃម៉ូតចុងក្រោយបំផុតនឹងយកមកពិភាក្សា ហើយអ្នកនឹងសិក្សាអំពីរបៀបបង្កើត និងបង្ហាញស្ទីលខ្លួនអ្នក។ ប្រវត្តិនៃការច្នៃម៉ូត និងទិដ្ឋិដែលមានឥទ្ធិពលលើទំនោរក្នុងការច្នៃម៉ូតក៏នឹងត្រូវយកមកពិភាក្សាផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • អ្នករចនាម៉ូត
  • អ្នកទិញលក់រាយ
  • អ្នកជំនួញ
  • អ្នកទីផ្សារការច្នៃម៉ូត
  • អ្នកសរសេរអត្ថបទពីការច្នៃម៉ូត

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

ពួកយើងមិនទាន់បានធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញក្នុងវិស័យនេះទេ។ តើអ្នកកំពុងធ្វើការនៅក្នុងវិស័យនេះ ហើយចង់រួមចំណែកចែករំលែកជាមួយនឹងគេហទំព័រ StudyMatch ក៏ដូចជាជួយសិស្សជ្រើសរើសមុខជំនាញសិក្សារបស់ពួកគេមែនទេ? សូមទាក់ទងមកកាន់ពួកយើង!