ឱសថសាស្ត្រ

All industries

សេចក្ដីផ្ដើម

ការណែនាំអ្នកដទៃអំពីឱសថប្រភេទផ្សេងៗគឺមានសារៈសំខាន់ដូចឱសថខ្លួនឯងអីចឹងដែរ។ ឱសថការីដឹងលម្អិតអំពីប្រភេទថ្នាំផ្សេងៗ។ ពួកគាត់ណែនាំអ្នកប្រើប្រាស់អំពីការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ ផលប៉ះពាល់ និងអន្តរកម្មជាមួយនឹងថ្នាំដទៃទៀត។ តើអ្នកចាប់អារម្មណ៍អំពីសេចក្ដីលម្អិតអំពីឱសថ និងការប្រើប្រាស់
ឱសថដែរ​ ឬទេ? ហើយតើអ្នកចង់ចែករំលែកចំណេះដឹងរបស់អ្នកជាមួយអ្នកជំងឺដែរ ឬទេ? នោះជំនាញផ្នែក
ឱសថអាចជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។

មុខជំនាញក្នុងវិស័យឱសថការី

ការណែនាំអ្នកដទៃអំពីឱសថប្រភេទផ្សេងៗគឺមានសារៈសំខាន់ដូចឱសថខ្លួនឯងអីចឹងដែរ។ ឱសថការីដឹងលម្អិតអំពីប្រភេទថ្នាំផ្សេងៗ។ ពួកគាត់ណែនាំអ្នកប្រើប្រាស់អំពីការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ ផលប៉ះពាល់ និងអន្តរកម្មជាមួយនឹងថ្នាំដទៃទៀត។ តើអ្នកចាប់អារម្មណ៍អំពីសេចក្ដីលម្អិតអំពីឱសថ និងការប្រើប្រាស់ ឱសថដែរ​ ឬទេ? ហើយតើអ្នកចង់ចែករំលែកចំណេះដឹងរបស់អ្នកជាមួយអ្នកជំងឺដែរ ឬទេ? នោះជំនាញផ្នែក ឱសថអាចជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកឱសថ

ស្រ៊ី ចាន់នាង (២៣ឆ្នាំ) ជានិស្សិតផ្នែកឱសថឆ្នាំទី ៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជម្រើសសិក្សាផ្នែកឱសថនេះគឺជាជម្រើសផ្ទាល់ខ្លួន និងសម្រាប់អាជីពផងដែរ។ ដោយសារម្ដាយរបស់គាត់មានប្រតិកម្មថ្នាំជាច្រើន គាត់ចង់ស្វែងយល់បន្ថែមអំពីថ្នាំផ្សេងៗ និងផលប៉ះពាល់របស់វា។ ម្យ៉ាងវិញទៀតគាត់តែងតែចង់បានការងារមួយក្នុងវិស័យឱសថសាស្ត្រ ហើយគាត់គិតថាជំនាញផ្នែកឱសថផ្ដល់នូវឱកាសការងារល្អៗជាច្រើន។

គាត់គិតថាជំនាញក្នុងផ្នែកឱសថនេះគឺជាគុណតម្លៃដ៏ប្រសើរដោយសារប្រជាជនកម្ពុជាស្វែងរកជំនួយពីឱសថការីជាមុន។

មុខវិជ្ជាក្នុងផ្នែកឱសថអាចសម្បូរតម្រូវការ។ ស៊្រីត្រូវរៀន៥ ទៅ៦ ថ្ងៃក្នុងមួយសប្ដាហ៍ និង​៨ ម៉ោងក្នុងមួយថ្ងៃ។ ឱសថស្ថានគ្លីនិកគឺជាអ្វីដែលគាត់ចូលចិត្តជាងគេបំផុតក្នុងមុខជំនាញឱសថនេះ។ មុខវិជ្ជានេះបង្រៀនសិស្សនិស្សិតអំពីការប្រើប្រាស់ថ្នាំក្នុងករណីសិក្សាគ្លីនិកជាក់ស្ដែង។ ពេលខ្លះការទន្ទេញឈ្មោះជាច្រើន កម្រិតនៃការប្រើប្រាស់ថ្នាំ និងផលប៉ះពាល់នៃឱសថផ្សេងៗអាចមានការលំបាកបន្តិចសម្រាប់គាត់។

ជាមួយនឹងជំនាញក្នុងផ្នែកឱសថនេះគាត់អាចធ្វើការក្នុងវិស័យផ្សេងៗដូចជាឧស្សាហកម្មឱសថ ឱសថស្ថានសហគមន៍ មន្ទីរពិសោធន៍ ក្រុមហ៊ុនលក់ឱសថ និងឱសថស្ថាននៅតាមមន្ទីរពេទ្យជាដើម។ គាត់គិតថាមុខវិជ្ជាជីវវិទ្យា គីមីវិទ្យា និងគណិតវិទ្យាគឺជាមុខវិជ្ជាសំខាន់នៅថ្នាក់វិទ្យាល័យដើម្បីត្រៀមខ្លួនសម្រាប់មុខជំនាញឱសថនេះ។

គន្លឹះរបស់គាត់សម្រាប់អ្នក៖ នៅវិទ្យាល័យ ត្រូវផ្ដោតលើមុខវិជ្ជាដូចជាជីវវិទ្យា គណិតវិទ្យា និងគីមីវិទ្យា នោះអ្នកនឹងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រឡងចូល។ លើសពីនេះឯកសារភាគច្រើននៅសាកលវិទ្យាល័យចងក្រងជាភាសាបារាំង នោះខ្ញុំណែនាំឱ្យអ្នកចាប់ផ្ដើមរៀនភាសានោះក្នុងឆ្នាំទីមួយនៃសាកលវិទ្យាល័យ ឬមុនពេលចូលរៀនសាកលវិទ្យាល័យ។ ពេលរៀនមុខជំនាញឱសថ ព្យាយាមរៀនជាក្រុម (៣ ទៅ៤ នាក់)។ អ្នកអាចចាប់ផ្ដើមការពិភាក្សាអំពីមុខវិជ្ជាក្នុងថ្នាក់ ឬករណីសិក្សាផ្សេងៗ។ ជាចុងក្រោយ ត្រូវយកចិត្តទុកដាក់លើទ្រឹស្ដីដេលបានបង្រៀនក្នុងថ្នាក់ និងមន្ទីរពិសោធន៍ ហើយយកចំណេះដឹងទាំងនេះមកអនុវត្តកំឡុងពេលហាត់ការ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • ឱសថការីសហគមន៍
  • ឱសថការីនៅមន្ទីរពេទ្យ
  • អ្នកស្រាវជ្រាវផ្នែកឱសថ
  • ឱសថការីគ្រប់គ្រងថ្នាំដែលមានជាតិពុល
  • ទំនាក់ទំនងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay