សេចក្ដីផ្ដើម

តើអ្នកជាអ្នកដឹកនាំពីកំណើតដែរ ឬទេ? តើអ្នកចង់សិក្សាពីរបៀបគ្រប់គ្រងអាជីវកម្មដែរ ឬទេ? តើអ្នកមានចំណាប់អារម្មណ៍ខ្លាំងពេលឃើញពាក្យ «ការគ្រប់គ្រង»​ «សហគ្រិនភាព» និង «ទីផ្សារ» ដែរ ឬទេ? មុខជំនាញក្នុងវិស័យការគ្រប់គ្រង ការរៀបចំ និងភាពជាអ្នកដឹកនាំនឹងបង្រៀនអ្នកបន្ថែមអំពីការកសាង គ្រប់គ្រង និងដឹកនាំស្ថាប័ន (អន្តរជាតិ) មួយ។

មុខជំនាញក្នុងវិស័យការគ្រប់គ្រង រៀបចំ និងភាពជាអ្នកដឹកនាំ

ក្នុងវិស័យការគ្រប់គ្រង រៀបចំ និងភាពជាអ្នកដឹកនាំមានជំនាញជាច្រើនដែលអ្នកអាចសិក្សាបាននៅប្រទេសកម្ពុជាដូចជា៖

ការធ្វើការលើគម្រផងផ្សេងៗ ស្វែងរកតុល្យភាពនៃពេលវេលា តម្លៃ និងទំហំ និងសិក្សាអំពីជំនាញគ្រប់គ្រងគម្រោង នោះគឺជាអ្វីដែលមុខជំនាញគ្រប់គ្រងគម្រោងផ្ដោតលើ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ទីផ្សារការងារកំពុងមានការផ្លាស់ប្ដូរយ៉ាងរហ័ស។ នេះមានន័យថាមុខជំនាញក្នុងការគ្រប់គ្រងធនធានមនុស្សគឺពិតជាមានលក្ខណៈច្នៃប្រឌិត។ សិស្សនិស្សិតនឹងសិក្សាអំពីគំនិត និងជំនាញដើម្បីបង្កើតនូវធនធានមនុស្សល្អបំផុតសម្រាប់ក្រុមហ៊ុន។ ប្រធានបទដែលនឹងបង្រៀនរួមមានវគ្គបណ្ដុះបណ្ដាល និងការអភិវឌ្ឍ ច្បាប់ការងារ និងភាពជាអ្នកដឹកនាំ និងការកសាងក្រុមការងារ។ លើសពីនេះមុខវិជ្ជាដែលជាអាទិភាពសម្រាប់ជំនាញនេះគឺគោលការណ៍នៃការជួលបុគ្គលិក និងការបំពេញការងារ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគ្រប់គ្រងធនធានមនុស្ស

ម៉េត លីម៉េង (អាយុ ២០ឆ្នាំ) កំពុងសិក្សាផ្នែកគ្រប់គ្រងធនធានមនុស្ស ឆ្នាំទី២។ គាត់ជ្រើសរើសជំនាញនេះដោយសារគាត់ចង់ក្លាយជាប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សមួយរូប និងជាអ្នកដឹកនាំល្អម្នាក់។ មកដល់ពេលនេះគាត់ពេញចិត្តនឹងជម្រើសរបស់គាត់ ហើយក៏ព្រោះតែគាត់បានសិក្សាបន្ថែមអំពីការប្រើប្រាស់កុំព្យូទ័រ។ ពេលគាត់បញ្ចប់ការសិក្សាជំនាញនេះ គាត់មានគម្រោងធ្វើការឱ្យគេដើម្បីទទួលបានបទពិសោធន៍ និងក្រោយមកបើកអាជីវកម្មផ្ទាល់ខ្លួន។

លីម៉េង ណែនាំសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ក្នុងជំនាញនេះឱ្យរៀនគណិតវិទ្យា រៀនភាសាបរទេស និងអានឱ្យបានច្រើនអំពីការគ្រប់គ្រងធនធានមនុស្ស។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចូលចិត្តមុខវិជ្ជាគណិតវិទ្យា និងចង់ដឹងអំពីដំណើរការនៃការធ្វើអាជីវកម្មដែរ ឬទេ? មុខជំនាញក្នុងការគ្រប់គ្រងអាជីវកម្មនឹងបង្រៀនអ្នកបន្ថែមអំពីការគ្រប់គ្រងអាជីវកម្មមួយប្រកបដោយប្រសិទ្ធភាព។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគ្រប់គ្រងអាជីវកម្ម

រ៉ា ផានីមានអាយុ ២៦ឆ្នាំ ហើយកំពុងសិក្សមុខជំនាញការគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា។ គាត់សម្រេចរ៉ា ផានីមានអាយុ ២៦ឆ្នាំ ហើយកំពុងសិក្សមុខជំនាញការគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា។ គាត់សម្រេចចិត្តចុះឈ្មោះសិក្សាមុខជំនាញនេះដោយសារតែគាត់ចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននាពេលអនាគត។ ពេលដែលគាត់នៅរៀននៅសាកលហាក់ដូចជាប្លែក និងចម្រុះច្រើន។ ទំហំការងារនីមួយៗអាស្រ័យលើគម្រោងនីមួយៗ ប៉ុន្តែជាទូទៅគាត់ចំណាយពេល៣ ទៅ៤ថ្ងៃនៅសាលា។ មិត្តរួមថ្នាក់របស់គាត់ឈ្មោះ ហុង គឹមហ៊ាង (អាយុ២៤ឆ្នាំ) និង តៅ ក្រេស (អាយុ២៧ឆ្នាំ) បន្ថែមថាពួកគាត់ក៏ត្រូវរៀនបន្ថែមពេលនៅផ្ទះផងដែរ។ អ្វីដែលផានីចូលចិត្តបំផុតអំពីមុខជំនាញមួយនេះគឺជំនាញភាពជាអ្នកដឹកនាំផ្សេងៗគ្នា ការធ្វើការលើផែនការអាជីវកម្មផ្សេងៗគ្នា និងថ្នាក់ទីផ្សារ។ មុខវិជ្ជាផែនការអាជីវកម្មបង្រៀនគាត់នូវជំហានជាក់ស្ដែងនៃការប្រកបអាជីវកម្ម។ មុខវិជ្ជាហិរញ្ញវត្ថុមានលក្ខណៈពិបាកបន្តិចសម្រាប់គាត់។ គាត់គិតថាមុខវិជ្ជាគណិតវិជ្ជាគឺជាមុខវិជ្ជាសំខាន់នៅថ្នាក់វិទ្យាល័យនៅពេលដែលអ្នកចង់ចាប់យកមុខជំនាញនេះ។ និស្សិត២រូបទៀតក៏យល់ស្របផងដែរដោយសារតែមុខវិជ្ជាហិរញ្ញវត្ថុពឹងផ្អែកលើគណិតវិទ្យាច្រើន។

គន្លឹះសម្រាប់អ្នក៖ ប្រសិនបើអ្នកចង់សិក្សាជំនាញនេះ អ្នកគួរសួរខ្លួនឯងថា «តើខ្ញុំពូកែខាងអ្វី?» «តើមានចំណុចសំខាន់អ្វីខ្លះ?» និង «តើខ្ញុំស្រឡាញ់មុខជំនាញនេះដែរ ឬទេ?» គឹមហ៊ាងបន្ថែមទៀតថាសិស្សនិស្សិតគួរតែចូលរួមធ្វើការងារស្ម័គ្រចិត្តខ្លះក្នុងជំនាញនេះដើម្បីស្វែងយល់ត មរយៈទទួលយកបទពិសោធន៍ថាតើជំនាញនេះសក្ដិសមដែរ ឬទេ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់សិក្សាអំពីការគ្រប់គ្រងក្រុមការងារ និងគ្រប់គ្រងមនុស្សឱ្យមានប្រសិទ្ធភាពដែរ ឬទេ? ឬតើអ្នកចង់ស្វែងយល់ពីរបៀបដឹកនាំផ្សេងៗដែរ ឬទេ? មុខជំនាញក្នុងការគ្រប់គ្រងអាជីវកម្ម និងភាពជាអ្នកដឹកនាំផ្ដោតលើការវិភាគ និងដោះស្រាយបញ្ហាអាជីវកម្មទាំងឡាយ។​

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគ្រប់គ្រងអាជីវកម្ម និងភាពជាអ្នកដឹកនាំ

ផៃអ៊ើ វុទ្ធី (អាយុ២៤ឆ្នាំ) ជានិស្សិតឆ្នាំទីមួយនៅសាកលវិទ្យាល័យកម្ពុជា និងកំពុងសិក្សាជំនាញគ្រប់គ្រងអាជីវកម្ម។ រ័ត្ន វណ្ណដា (អាយុ២០ឆ្នាំ) ជានិស្សិតឆ្នាំទី២ នៅពុទ្ធិកវិទ្យាល័យ ព្រះសីហមុនីរាជ និងកំពុងសិក្សាជំនាញគ្រប់គ្រងទូទៅ។

វុទ្ធីលើកឡើងថា វាមានការលំបាកសម្រាប់គាត់ក្នុងការជ្រើសរើសមុខជំនាញមួយព្រោះគាត់មកពីខេត្ត ហើយអ្នកនៅជុំវិញខ្លួនគាត់ពុំមានបទពិសោធន៍ក្នុងការជ្រើសរើសជំនាញត្រឹមត្រូវនោះទេ។ ដើម្បីទទួលបានព័ត៌មានបន្ថែម គាត់បាននិយាយជាមួយមនុស្សជាច្រើនដូចជាមិត្តភក្ដិរបស់គាត់ គ្រូបង្រៀនរបស់គាត់ និងនិស្សិតដែលបានចូលរៀននៅសាកលវិទ្យាល័យរួច។ មុនពេលធ្វើការសម្រេចចិត្ត គាត់បានពិចារណាអំពីជំនាញ និងចំណាប់អារម្មណ៍របស់គាត់។ វុទ្ធីបានជ្រើសរើសជំនាញគ្រប់គ្រងអាជីវកម្មដោយសារតែជំនាញនេះផ្ដល់ឱកាសក្នុងការសិក្សាអំពីការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងដើម្បីជួបមនុស្សថ្មីៗ ទទួលបានគំនិតថ្មីៗ និងរៀនសូត្រអំពីគំនិតអាជីវកម្ម។ វណ្ណដាបានជ្រើសរើសជំនាញគ្រប់គ្រងទូទៅដោយសារតែគាត់ចង់សិក្សាអំពីរបៀបដឹកនាំក្រុមមួយដោយជោគជ័យ។ សិស្សនិស្សិតក៏បានលើកឡើងផងដែរថាវាងាយស្រួលក្នុងការស្វែងរកការងារជាមួយមុខជំនាញនេះដោយសារអ្នកសិក្សាអំពីរបៀបទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព សិក្សាអំពីការគ្រប់គ្រងធនធានមនុស្ស និងអំពីអាជីវកម្ម។

និស្សិតទាំង២ទទួលស្គាល់ថាពួកគាត់មានបញ្ហាជាមួយនឹងភាសាអង់គ្លេសរបស់គាត់ ហេតុនេះហើយដើម្បីអានសៀវភៅ និងធ្វើការស្រាវជ្រាវ ពួកគាត់ត្រូវចំណាយពេលជាច្រើនក្នុងការពង្រឹងភាសាអង់គ្លេសរបស់ពួកគាត់។
រ័ត្ន វណ្ណដា បន្ថែមថាមុខវិជ្ជាគណនេយ្យគឺជាបញ្ហាសម្រាប់គាត់ដោយសារកន្លងមកមុខវិជ្ជានេះមានតែទ្រឹស្ដី ហើយវាពិបាកក្នុងការចងចាំនូវអ្វីដែលអ្នករៀនប្រសិនបើអ្នកមិនអាចយកចំណេះដឹងនោះមកអនុវត្តទេនោះ។

បន្ទុកការងារមានលក្ខណៈខុសៗគ្នា។ អ្នកត្រូវការរយៈពេល ៥ថ្ងៃនៅសាលា ប៉ុន្តែក៏ត្រូវការពេលវេលាសម្រាប់ធ្វើកិច្ចការសាលា ការអាន ការស្រាវជ្រាវ និងត្រៀមខ្លួនសម្រាប់ការប្រឡងផ្សេងៗផងដែរ។

ក្រោយបញ្ចប់ការសិក្សា វុទ្ធីចង់បម្រើការងារផ្នែកគ្រប់គ្រងទូទៅ ដោយឡែកវណ្ណដាចង់ឱ្យមានរោងចក្រមួយនៅខេត្តដែលគាត់រស់នៅ ធ្វើដូច្នេះប្រជាជននៅទីនោះមិនគ្រាន់តែពឹងផ្អែកលើដំណាំកសិកម្ម ឬការកាប់ឈើតែមួយមុខដើម្បីរកប្រាក់ចំណូលនោះទេនៅពេលដែលបម្រែបម្រួលអាកាសធាតុប៉ះពាល់ផលដំណាំរបស់ពួកគាត់។ គន្លឹះរបស់ពួកគាត់សម្រាប់សិស្សនិស្សិតគឺ រៀនអ្វីដែលអ្នកពេញចិត្ត កុំគ្រាន់តែធ្វើអ្វីដែលអ្នកដទៃប្រាប់អ្នកឱ្យធ្វើ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើការងារស្ម័គ្រចិត្តខ្លះដើម្បីពង្រឹងជំនាញរបស់អ្នក។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ស្វែងយល់អំពីមជ្ឈដ្ឋានជុំវិញអាជីវកម្មអន្តរជាតិដែរ ឬទេ? តើអ្នកចាប់អារម្មណ៍នឹងវប្បធម៌ដទៃដែរ ឬទេ? តើអ្នកចាប់អារម្មណ៍នឹងផ្សារភាគហ៊ុនដែរ ឬទេ? នោះមុខជំនាញក្នុងការគ្រប់គ្រងអាជីវកម្មអន្តរជាតិអាចជាជម្រើសដ៏ត្រឹមត្រូវរបស់អ្នក។ មុខជំនាញនេះផ្ដោតលើការដឹកនាំ និងការគ្រប់គ្រងអង្គការស្ថាប័នអន្តរជាតិ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគ្រប់គ្រងអាជីវកម្មអន្តរជាតិ

ឈឿត ម៉ាប់ (អាយុ ២២ឆ្នាំ) កំពុងសិក្សាផ្នែកគ្រប់គ្រងអាជីវកម្មអន្តរជាតិនៅមជ្ឈមណ្ឌលស៊ីអ៊ីអូ ក្នុងរាជធានីភ្នំពេញ ហើយគាត់កំពុងសិក្សាឆ្នាំទី១។ គាត់ជ្រើសរើសជំនាញនេះដោយសារតែគាត់ចង់ក្លាយជាអ្នកជំនួញមួយរូប និងពូកែខាងទំនាក់ទំនង។ អ្វីដែលគាត់ចូលចិត្តអំពីជំនាញនេះគឺភាសា គណនេយ្យ និងរដ្ឋបាល។ ភាសាអង់គ្លេសគឺជាមុខវិជ្ជាដែលគាត់ចូលចិត្តដោយសារតែគាត់ចង់បន្តការសិក្សានៅបរទេសផងដែរ។ គាត់សិក្សាពីថ្ងៃច័ន្ទដល់សៅរ៍ពីម៉ោង ១:៣០រសៀល ដល់ម៉ោង ៥:៣០នាទីល្ងាច ប៉ុន្តែគាត់កំពុងមានផែនការប្ដូរមកសិក្សានៅពេលល្ងាចវិញ ដូច្នេះគាត់អាចមានការងារពេញម៉ោងធ្វើ។ នៅពេលម៉ាប់ រៀននៅឆ្នាំទី២ គាត់នឹងធ្វើការជាអ្នករដ្ឋបាល ហើយគាត់សង្ឃឹមថានឹងក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយ ឬមានអាជីវកម្មផ្ទាល់ខ្លួននៅពេលគាត់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។

ដំបូន្មានរបស់គាត់សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ជំនាញនេះ៖ យកចិត្តទុកដាក់ចំពោះមុខវិជ្ជានៅវិទ្យាល័យដូចជាភាសាអង់គ្លេស សេដ្ឋកិច្ច គណិតវិទ្យា និងភាសាខ្មែរ។ អ្នកត្រូវផ្ដោតសំខាន់លើមុខវិជ្ជាទាំងនេះបើចង់សិក្សាជំនាញនេះ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ឱ្យអង្គការក្លាយជាទៅជាកន្លែងដែលល្អសម្រាប់អតិថិជន ឬអ្នកពាក់ព័ន្ធដែរ ឬទេ? មុខជំនាញក្នុងការអភិវឌ្ឍអង្គការនឹងបង្រៀនអ្នកបន្ថែមអំពីតម្លៃមនុស្សធម៌ដើម្បីធានាថាអ្នករាល់គ្នាចូលរួមចំណែកក្នុងប្រព័ន្ធរបស់អង្គការ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ថាតើស្ថាប័នអប់រំដំណើរការដោយរបៀបណាដែរ ឬទេ? តើអ្នកមានបំណងកាន់តួនាទីជាថ្នាក់ដឹកនាំនៅសាលារៀន ឬសាកលវិទ្យាល័យដែរ ឬទេ? នោះជំនាញផ្នែករដ្ឋបាល និងការគ្រប់គ្រងការអប់រំគឺជាជម្រើសដ៏សក្ដិសមបំផុត។ ជំនាញនេះពាក់ព័ន្ធនឹងការបង្កើតគោលនយោបាយ និងការប្រើប្រាស់ធនធានមនុស្ស និងសម្ភារៈប្រកបដោយប្រសិទ្ធភាពដើម្បីសម្រេចបាននូវគោលដៅរបស់សាលា។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់បើកអាជីវកម្មផ្ទាល់ខ្លួន ឬចង់សិក្សាបន្ថែមអំពីការចាប់ផ្ដើមធុរកិច្ច និងការបង្កើតគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដែរ ឬទេ? នោះជំនាញក្នុងផ្នែកសហគ្រិនភាពអាចជាជម្រើសដ៏សាកសមសម្រាប់អ្នក។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកសហគ្រិនភាព

ហាក់លីមានអាយុ ២៤ឆ្នាំ និងទើបតែបញ្ចប់ការសិក្សាផ្នែកសហគ្រិនភាពនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា (PUC)។ ដោយធំធាត់ឡើងនៅក្នុងគ្រួសារអ្នករកស៊ី មុខជំនាញនេះគឺពិតជាជម្រើសដ៏ល្អបំផុត។​ ក្រៅពីនេះហាក់លីពិតជាចូលចិត្តនិយាយ ដោះស្រាយ និងចែករំលែកជាមួយអ្នកដទៃណាស់។

កំឡុងពេលរៀនជំនាញសហគ្រិនភាព ហាក់លីចូលចិត្តមុខវិជ្ជាដោះស្រាយបញ្ហា ទំនាក់ទំនង និងនវានុវត្តន៍ជាងគេ ហេតុនេះហើយបានជាមិនមានអ្វីភ្ញាក់ផ្អើលទេដែលមុខវិជ្ជាបង្កើតទីផ្សារច្នៃប្រឌិត ទីផ្សារហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំជាមុខវិជ្ជាដែលគាត់ចូលចិត្តនោះ។ មុខវិជ្ជាទាំងនេះជម្រុញឱ្យហាក់លីខិតខំបន្តទៅទៀត និងក្លាយទៅជាបុគ្គលមួយរូប។ ហាក់លីចំណាយពេលប្រហែល ១៤ ទៅ៣៥ម៉ោងលើកិច្ចការសាលាដែលបានដាក់ឱ្យ។ ថ្មីៗនេះហាក់លីកំពុងធ្វើការជាអ្នកបង្ហាត់អ្នកធ្វើភេសជ្ជៈ និងជាអ្នកប្រឹក្សាអាជីវកម្មសម្រាប់ក្រុមហ៊ុនឯកជនមួយ ហើយគាត់មានបំណងចង់ក្លាយជាអ្នកដឹកនាំនៃអង្គការមួយដែលធ្វើការជួយដល់សង្គមនៅថ្ងៃណាមួយ។

តើអ្នកចាប់អារម្មណ៍មុខជំនាញនេះដែរ ឬទេ? ផ្អែកតាមហាក់លី មុខវិជ្ជាដែលមានប្រយោជន៍ជាងគេកាលនៅថ្នាក់វិទ្យាល័យរួមមាន ភាសាខ្មែរ គណិតវិទ្យា និងភាសាអង់គ្លេស។ អ្នកក៏អាចនឹងត្រូវការ (ឬត្រូវអភិវឌ្ឍបន្ថែម) ជំនាញក្នុងការនិយាយ ការគិតបែបស៊ីជម្រៅ ការធ្វើផែនការ និងទំនាក់ទំនង។ ហាក់លីក៏បានលើកទឹកចិត្តអ្នកឱ្យចាប់ផ្ដើមស្គាល់អំពីសហគ្រិនភាព និងដើម្បីស្វែងរកនូវអ្វីដែលអ្នកពិតជាស្រឡាញ់ចូលចិត្ត។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងធ្វើការជា៖

  • អ្នកគ្រប់គ្រងផ្នែកទីផ្សារ
  • អ្នកវិភាគអាជីវកម្ម
  • អ្នកជំនួញផ្នែកផ្សារភាគហ៊ុន
  • សហគ្រិន
  • អ្នកគ្រប់គ្រងគណនេយ្យ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay
Slide
PlayPlay
previous arrow
next arrow