សេចក្ដីផ្ដើម

តើអ្នកមានចំណូលចិត្តផ្នែកវិចិត្រសិល្បៈដែរ ឬទេ? តើអ្នកចូលចិត្តទស្សនាការតាំងពិពណ៌ និងវិចិត្រសាលសិល្បៈដែរ ឬទេ? តើអ្នកចាប់អារម្មណ៍លើការអនុវត្តការរចនានិងសោភ័ណភាពចំពោះវត្ថុមុខងារនិងការប្រើប្រាស់ប្រចាំថ្ងៃដែរឬទេ? តើអ្នកតែងតែរកវិធីថ្មីៗដើម្បីបង្ហាញភាពច្នៃប្រឌិតរបស់អ្នកដែរ ឬទេ? នោះជំនាញក្នុងផ្នែករចនា និងវិចិត្រសិល្បៈអាចជាមុខជំនាញសម្រាប់អ្នក។ អ្នកអាចសិក្សាអំពីប្រវត្តិសាស្ត្រទាំងឡាយ ផលិតកម្ម និងបច្ចេកទេសនៅពីក្រោយការបង្កើតវិចិត្រសិល្បៈ។ អ្នកក៏អាចសិក្សាអំពីរបៀបបង្កើតការរចនាបែបឌីជីថល យកគំនិតច្នៃប្រឌិត និងការរចនាមកអនុវត្តលើវត្ថុប្រើប្រាស់ និងរបៀបរិះគន់ស្នាដៃរបស់ខ្លួន និងអ្នកដទៃដើម្បីស្ថាបនា។ សិល្បៈដែលមានជំនួយកុំព្យូទ័រដូចជាការរចនាក្រាហ្វិក និងការរចនាឧស្សាហកម្មជាដើម ក៏ដូចជាទម្រង់សិល្បៈប្រពៃណីដទៃទៀតដូចជាគំនូរ ការសូនរូប និងការគូររូបដែលសុទ្ធសឹងតែមាននៅក្នុង
វិស័យការរចនា និងវិចិត្រសិល្បៈ។

មុខជំនាញក្នុងវិស័យការរចនា និងវិចិត្រសិល្បៈ

តើអ្នកចង់សិក្សាអំពីរបៀបបង្កើតការរចនាសិល្បៈតាមបច្ចេកវិទ្យាកុំព្យូទ័រដែរ ឬទេ? នោះជំនាញក្នុងផ្នែកការរចនាក្រាហ្វិកអាចជាជម្រើសសម្រាប់អ្នក។ មុខជំនាញនេះសិក្សាអំពីការបង្កើតការទំនាក់ទំនងរូបីដែលមានជារូបរាងតាមរយៈការវាយអក្សរ ការថតរូប រូបតំណាង និងរូបភាពជាដើម។ អ្នកនឹងសិក្សាអំពីរបៀបបង្កើតសិល្បៈជំនួយដោយកុំព្យូទ័រ និងការរចនាដោយផ្អែកលើទ្រឹស្ដី និងគោលការណ៍រចនាដែលពាក់ព័ន្ធនានា។ អ្នកក៏នឹងសិក្សាអំពីរបៀបប្រើប្រាស់ការរចនាទាំងនេះក្នុងការកំណត់ផ្សេងៗដូចជាការផ្សាយពាណិជ្ជកម្ម ឬយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងជាដើម។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែករចនាក្រាហ្វិក

លី ម៉េង អាយុ ២៣ឆ្នាំ ជានិស្សិតឆ្នាំទី ២ ផ្នែកការរចនាក្រាហ្វិក នៅវិទ្យាស្ថាន Step IT Academy កម្ពុជា។ គាត់បានសម្រេចចិត្តចុះឈ្មោះរៀនមុខជំនាញការរចនាក្រាហ្វិកដោយសារគាត់ស្រឡាញ់ប្រព័ន្ធច្នៃប្រឌិតមិនចេះចប់នៃការរចនាក្រាហ្វិក។ អ្វីដែលគាត់ចូលចិត្តបំផុតក្នុងជំនាញនេះគឺការដែលគាត់អាចបង្ហាញអារម្មណ៍របស់គាត់តាមរយៈស្នាដៃសិល្បៈរបស់គាត់។ លើសពីនេះគាត់លើកឡើងថាជំនាញនេះគឺពិតជាទាន់សម័យ ហើយអ្នកតែងតែមានអារម្មណ៍ថាអ្នកដើរលើសមួយជំហានធៀបនឹងអ្នកដទៃ ដោយសារតែអ្នកដើរតាមទំនោរការរចនាចុងក្រោយក្នុងពិភពលោក។ អ្វីដែលគាត់មិនចូលចិត្តអំពីមុខជំនាញរបស់គាត់គឺការដែលគម្រោងរចនាក្រាហ្វិក
ត្រូវការពេលវេលាច្រើន។ មុខវិជ្ជាចំណូលចិត្តរបស់គាត់គឺការរចនាការផ្សាយពាណិជ្ជកម្ម និងការកាត់តវីដេអូ។ គាត់និយាយថាភាសាអង់គ្លេសគឺជាមុខវិជ្ជានៅវិទ្យាល័យដែលសំខាន់ជាងគេដែលរៀបចំខ្លួនអ្នកសម្រាប់មុខជំនាញរចនាក្រាហ្វិកនេះ។ បន្ទាប់ពីបញ្ចប់ការសិក្សាគាត់ចង់ក្លាយជាអ្នករចនាក្រាហ្វិក អ្នកកាត់តវីដេអូ ឬអ្នកថតរូបបែបឌីជីថលជាដើម។

គន្លឹះរបស់គាត់សម្រាប់សិស្សវិទ្យាល័យដែលចង់បន្តការសិក្សាផ្នែករចនាក្រាហ្វិក? អ្នកគួរតែធ្វើខ្លួនឱ្យទាន់សម័យជាមួយនឹងទំនោរសាកលចុងក្រោយបំផុត ហើយប្រើប្រាស់ភាពច្នៃប្រឌិតរបស់អ្នក ការស្រមើស្រមៃ និងជំនាញរូបភាពរបស់អ្នកដើម្បីបង្កើតស្នាដៃរបស់ខ្លួន។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ក្នុងការយកគោលការណ៍រចនា សោភ័ណ្ឌភាព និងបច្ចេកវិទ្យាមកអនុវត្តលើវត្ថុដែលប្រើការប្រចាំថ្ងៃដែរ ឬទេ? នោះជំនាញក្នុងផ្នែករចនាឧស្សាហកម្មអាចជាជំនាញសម្រាប់អ្នក។ ជំនាញនេះរួមបញ្ចូលភាពច្នៃប្រឌិតជាមួយនឹងវិស្វកម្ម និងបច្ចេកវិទ្យា។ អ្នកនឹងសិក្សាអំពីរបៀបបង្កើតផលិតផលសម្រាប់បម្រើការ និងមានសោភ័ណ្ឌភាព ដោយពិចារណាអំពីទំនាក់ទំនងរវាងផលិតផល និងអ្នកប្រើប្រាស់ រយៈកាលនៃសម្ភារៈ និងផលិតភាពរបស់វាផងដែរ។ អ្នកនឹងសិក្សាអំពីវដ្ដនៃការរចនាផលិតផលចាប់ពីការប្រមូលគំនិតរហូតដល់ការធ្វើគម្រូ និងការធ្វើពាណិជ្ជកម្ម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ខ្លាំងអំពីសិល្បៈ នោះជំនាញក្នុងផ្នែកវិចិត្រសិល្បៈអាចជាជំនាញសម្រាប់
អ្នក។ អ្នកនឹងសិក្សាអំពីប្រវត្តិសិល្បៈ របៀបគ្រប់គ្រងទម្រង់ផ្សេងៗនៃសិល្បៈ និងរបៀបបង្កើតទម្រង់សិល្បៈ
ផ្សេងៗទាំងនេះ។​ អ្នកនឹងក្រលេកមើលផលប៉ះពាល់នៃសិល្បៈមកលើសង្គម សេដ្ឋកិច្ច និងនយោបាយ។ លើសពីនេះអ្នកនឹងបង្កើនជំនាញការគិតបែបស៊ីជម្រៅ និងអាចវាយតម្លៃស្នាដៃសិល្បៈរបស់អ្នកដទៃផងដែរ។ ទម្រង់សិល្បៈដែលមានក្នុងមុខជំនាញវិចិត្រសិល្បៈរួមមាន ការគូររូប គំនូរ ការថតរូប ការសូនរូប និងឆ្លាក់រូប។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • វិចិត្រសិល្បៈ
  • អ្នករចនាក្រាហ្វិក
  • វិចិត្រករគំនូរជីវចល
  • អ្នកថតរូប
  • អ្នករចនាចំណុចប្រទាក់អ្នកប្រើ
  • នាយកផ្នែកសិល្បៈ
  • អ្នករៀបចំផ្នែកសិល្បៈ
  • អ្នកគ្រប់គ្រងទីផ្សារបែបរូបី
  • អ្នករចនាផលិតផល

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay
Slide
PlayPlay
previous arrow
next arrow