សេចក្ដីផ្ដើម

តើអ្នកចង់ចូលរួមក្នុងការវិភាគបញ្ហាសេដ្ឋកិច្ចដែរ ឬទេ? តើអ្នកចាប់អារម្មណ៍លើវិស័យដែលជះឥទ្ធិពលលើការរីកចម្រើនសេដ្ឋកិច្ចដែរ ឬទេ? តើអ្នកចូលចិត្តធ្វើការជមួយនឹងតួលេខដែរ ឬទេ? តើអ្នកឃើញខ្លួនអ្នកធ្វើការជាអ្នកប្រឹក្សាក្នុងវិស័យកិច្ចការសេដ្ឋកិច្ច ឬក៏ផ្ដោតសំខាន់លើការអភិវឌ្ឍសហគមន៍ និងជនបទដែរ ឬទេ? នោះមុខជំនាញមួយក្នុងវិស័យការសិក្សាការអភិវឌ្ឍ និងសេដ្ឋកិច្ចគឺជាជំនាញដ៏សាកសមបំផុតសម្រាប់អ្នក។

មុខជំនាញដែលមានក្នុងវិស័យការសិក្សាការអភិវឌ្ឍ និងសេដ្ឋកិច្ច

តើអ្នកចង់ចាប់យកជំនាញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ជនបទដែរ ឬទេ? តើអ្នកចាប់អារម្មណ៍លើការយល់ឃើញរបស់សង្គមដែរ ឬទេ? មុខជំនាញការសិក្សាការអភិវឌ្ឍផ្ដោតសំខាន់លើបញ្ហាជាច្រើននានាក្នុងប្រទេសកំពុងអភិវឌ្ឍ និងមធ្យោបាយដែលប្រជាជនរស់នៅក្នុងប្រទេសទាំងនេះដោះស្រាយនឹងបញ្ហាទាំងនោះដូចជាផលប៉ះពាល់នៃសមាហរណកម្ម ជំនួញពិភពលោក ភាពក្រីក្រ និងបម្រែបម្រួលអាកាសធាតុជាដើម។

បទសម្ភាសន៍ជាមួយនិស្សិតសិក្សាជំនាញការសិក្សាការអភិវឌ្ឍ (ការអភិវឌ្ឍសេដ្ឋកិច្ច សហគមន៍ និងជនបទ)

រិន ជីវ៉ា (អាយុ ២៣ឆ្នាំ) ថាត់ អៀងម៉ូណូ (អាយុ ២២ឆ្នាំ) រឿន លីដា (អាយុ ២០ឆ្នាំ) និង មៀវ សាវ៉េត (អាយុ ២២ឆ្នាំ) សិក្សាជំនាញការអភិវឌ្ឍសហគមន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពួកគេជ្រើសរើសជំនាញនេះដោយសារតែពួកគេមានបទពិសោធន៍ក្នុងវិស័យនេះ ហើយចង់ចូលរួមក្នុងការងារសហគមន៍ ឬការអភិវឌ្ឍសហគមន៍ក្នុងតំបន់ជនបទ។ លីន ណាបេត (អាយុ ២០ឆ្នាំ) ជ្រើសរើសជំនាញការសិក្សាសហគមន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់បានជ្រើសរើសជំនាញនេះដោយសារតែមានឱកាសការងារល្អៗបន្ទាប់ពីបញ្ចប់ការសិក្សា ហើយអ្នកអាចទទួលបានចំណេះដឹងអំពីការវិភាគសេដ្ឋកិច្ច និងភាគហ៊ុន កំណើនប្រាក់ចំណូល ហិរញ្ញវត្ថុ ការនាំចេញ និងនាំចូល ហើយអ្នកនឹងសិក្សាដើម្បីស្វែងរកឯកសារដែលពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចទាំងនៅក្នុងស្រុក aនិងបរទេស។

មុខវិជ្ជាដែលជាចំណូលចិត្តរបស់ពួកគេ? អ្នកផ្ដល់ចម្លើយចំនួន៤នាក់លើកឡើងនូវមុខវិជ្ជាដូចជាភាពជាអ្នកដឹកនាំក្នុងសហគមន៍ ការគ្រប់គ្រងសហគមន៍ រដ្ឋបាលសហគមន៍ ការអភិវឌ្ឍសហគមន៍ ការគ្រប់គ្រងគម្រោង ការសិក្សាស្រាវជ្រាវ និងសហគ្រិនភាព។ មុខវិជ្ជាដែលជាចំណូលចិត្តរបស់ ណាបេត គឺប្រវត្តិសាស្ត្រសេដ្ឋកិច្ចដោយសារតែមុខវិជ្ជានេះបង្រៀនអ្នកឱ្យយល់ដឹងអំពីបញ្ហាក្នុងសេដ្ឋកិច្ច និងដំណើរការសេដ្ឋកិច្ចជុំវិញពិភពលោក។ អៀងម៉ូណូ និងលីដាបន្ថែមទៀតថាមុខជំនាញនេះមានចំណុចវិជ្ជមានជាច្រើន។ អ្នកអាចចុះកម្មសិក្សានៅសហគមន៍ អ្នកទទួលបានឱកាសក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ និងប្រកួតប្រជែងជាមួយនឹងនិស្សិតបរទេស ហើយអ្នកក៏មាន ឱកាសទៅបរទេសផងដែរ។

អ្នកនឹងចំណាយពេល ៥ថ្ងៃក្នុងមួយសប្ដាហ៍នៅសាកលវិទ្យាល័យ ប៉ុន្តែអ្នកត្រូវការពេលវេលាបន្ថែមដើម្បីធ្វើការស្រាវជ្រាវ ការងារក្រុម កិច្ចការសាលា និងបទបង្ហាញផងដែរ។ ទាំងនេះនឹងត្រូវចំណាយពេល ១៨ម៉ោង ឬច្រើនជាងនេះបន្ទាប់ពីការសិក្សានៅថ្នាក់រៀន មិនថានៅពេលល្ងាច ឬចុងសប្ដាហ៍នោះទេ។

ផែនការអនាគតរបស់ពួកគេ៖ ធ្វើការនៅក្រសួងអភិវឌ្ឍជនបទ អង្គការពាក់ព័ន្ធនឹងការងារសហគមន៍ សហគ្រិនភាពផ្នែកកសិកម្ម ឬបង្រៀនក្នុងវិស័យនេះ។

គន្លឹះរបស់ពួកគេ? និស្សិតទាំងនេះគិតថាមុខវិជ្ជានៅថ្នាក់វិទ្យាល័យរួមមាន សីលធម៌ ភាសាខ្មែរ ភូមិវិទ្យា ផែនដីវិទ្យា ប្រវត្តិវិទ្យា គណិតវិទ្យា និងភាសាអង់គ្លេស គឺមានសារៈសំខាន់ប្រសិនបើអ្នកចង់ជ្រើសរើសមុខជំនាញនេះ។ លីដាលើកឡើងថាអ្នកគួរតែស្រឡាញ់ចូលចិត្តការងារសង្គម ហើយអៀងម៉ូណូបន្ថែមថា អ្នកគួរតែមានជំនាញក្នុងការទំនាក់ទំនងផងដែរ។ អ្នកគួរតែផ្ដោតអារម្មណ៍ ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកនៅជុំវិញខ្លួនអ្នក ហើយចាប់យកឱកាសដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នក។ អ្នកក៏គួរតែត្រូវចេះបត់បែន និងរៀនធ្វើការជាក្រុម។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកគ្រប់គ្រង និងសេដ្ឋកិច្ច និងសេដ្ឋកិច្ចអភិវឌ្ឍន៍

ដាន ដារ៉ាវុឌ្ឍ (អាយុ១៩ឆ្នាំ) ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយកំពុងសិក្សាលើជំនាញ២ គឺ ផ្នែកគ្រប់គ្រង និងសេដ្ឋកិច្ច និងសេដ្ឋកិច្ចអភិវឌ្ឍន៍។ ដារ៉ាវុឌ្ឍទទួលបានអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយដោយសារគាត់មានចំណាប់អារម្មណ៍ខ្លាំងលើផ្នែកនយោបាយ និងសេដ្ឋកិច្ចសង្គម មុខជំនាញទាំងនេះគឺជាជម្រើសដ៏សក្ដិសមមួយ។ កន្លងមកគាត់ពិតជាពេញចិត្តជាមួយនឹងជម្រើសរបស់គាត់ដោយសារតែអ្នកនឹងសិក្សាអំពីរបៀបដែលរដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ច និងថាតើហេតុអ្វីបានជាការចំណាយមានការកើនឡើង ឬថយចុះ។ អ្នកក៏នឹងស្វែងយល់អំពីទំនាក់ទំនងរវាងតម្លៃ និង គុណភាពទំនិញ អ្នកនឹងសិក្សាអំពីសេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ចអន្តរជាតិ និងសិក្សាថាតើទីផ្សារដំណើរការដោយរបៀបណា។

មុខវិជ្ជាដែលគាត់ចូលចិត្តរួមមានម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ច ដោយសារមុខវិជ្ជាទាំងនេះផ្ដល់ឱ្យអ្នកនូវការយល់ដឹងបន្ថែមនៃសេដ្ឋកិច្ចពិភពលោក និងរបៀបដែលបុគ្គល ក្រុមហ៊ុន និងរដ្ឋមួយធ្វើសេចក្ដីសម្រេចចិត្តក្នុងពិភព សេដ្ឋកិច្ច។
អ្វីដែលពិបាកសម្រាប់គាត់គឺសម្រាប់មុខជំនាញនេះ អ្នកត្រូវតែពូកែភាសាអង់គ្លេស ដោយសារតែសៀវភៅសេដ្ឋកិច្ច និងអត្ថបទសម្រាប់ស្រាវជ្រាវភាគច្រើនសរសេរជាភាសាអង់គ្លេស។ ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍ជំនាញនេះ អ្នកគួរតែយកចិត្តទុកដាក់ពិសេសលើមុខវិជ្ជាភាសាអង់គ្លេសពេលដែលអ្នករៀនថ្នាក់វិទ្យាល័យ។ មុខវិជ្ជានៅវិទ្យាល័យមួយទៀតដែលអ្នកគួរតែផ្ដោតសំខាន់លើនោះគឺគណិតវិទ្យាព្រោះមុខវិជ្ជានេះមានសារៈសំខាន់សម្រាប់មុខវិជ្ជា សេដ្ឋកិច្ច។

ដារ៉ាវុឌ្ឍ និយាយថាមុខជំនាញទាំង២នេះគឺដូចអ្វីដែលគាត់បានរំពឹងទុកដោយសារតែគាត់ឥលូវយល់ដឹងអំពីការសម្រេចចិត្តបែបសេដ្ឋកិច្ចថាធ្វើឡើងដោយរបៀបណា។ គាត់បន្ថែមទៀតថានៅពេលអនាគត គាត់ចង់បម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ទទួលបានចំណេះដឹងទូលំទូលាយលើផ្នែកសេដ្ឋកិច្ចដែរ ឬទេ? ក្នុងមុខជំនាញសេដ្ឋកិច្ច អ្នកឈរលើមូលដ្ឋានគ្រឹះទូលំទូលាយមួយ និងសិក្សាពីរបៀបដែលទីផ្សារហិរញ្ញវត្ថុដំណើរការ។ មុខជំនាញនេះក៏ផ្តោតសំខាន់លើអាកប្បកិរិយារបស់អ្នកទិញ និងក្រុមហ៊ុន ក៏ដូចជាការដែលជម្រើសរបស់ពួកមានជះឥទ្ធិពលលើគ្នាទៅវិញទៅមក។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកសេដ្ឋកិច្ច

និស្សិតម្នាក់នេះដែលសុំមិនបញ្ចេញឈ្មោះកំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជាផ្នែកសេដ្ឋកិច្ច។ គាត់ជ្រើសរើសជំនាញដោយសារវាមានសារៈសំខាន់សម្រាប់អាជីវកម្ម ទីផ្សារ និងហិរញ្ញវត្ថុដែលជាវិស័យមួយដែលគាត់ចង់បម្រើការនៅពេលរៀនចប់។ អ្វីដែលគាត់ចូលចិត្តអំពីជំនាញនេះគឺវាផ្ដល់នូវការយល់ដឹងអំពីសេដ្ឋកិច្ច និងរបៀបដែលធ្វើឱ្យវារីកចម្រើន។ មុខវិជ្ជាដែលជាចំណូលចិត្តគឺការធ្វើទីផ្សារ។ សម្រាប់បន្ទុកការងារ គាត់ត្រូវធ្វើកិច្ចការសាលា ២ផ្សេងគ្នាក្នុងមួយសប្ដាហ៍ និងត្រូវសិក្សា ១៥ម៉ោងក្នុងមួយសប្ដាហ៍។

គាត់និយាយថាមុខវិជ្ជាវិទ្យាល័យដូចជាគណិតវិទ្យាគឺមានសារៈសំខាន់សម្រាប់ជំនាញនេះ។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកគ្រប់គ្រង និងសេដ្ឋកិច្ច និងសេដ្ឋកិច្ចអភិវឌ្ឍន៍

ដាន ដារ៉ាវុឌ្ឍ (អាយុ១៩ឆ្នាំ) ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយកំពុងសិក្សាលើជំនាញ២ គឺ ផ្នែកគ្រប់គ្រង និងសេដ្ឋកិច្ច និងសេដ្ឋកិច្ចអភិវឌ្ឍន៍។ ដារ៉ាវុឌ្ឍទទួលបានអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយដោយសារគាត់មានចំណាប់អារម្មណ៍ខ្លាំងលើផ្នែកនយោបាយ និងសេដ្ឋកិច្ចសង្គម មុខជំនាញទាំងនេះគឺជាជម្រើសដ៏សក្ដិសមមួយ។ កន្លងមកគាត់ពិតជាពេញចិត្តជាមួយនឹងជម្រើសរបស់គាត់ដោយសារតែអ្នកនឹងសិក្សាអំពីរបៀបដែលរដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ច និងថាតើហេតុអ្វីបានជាការចំណាយមានការកើនឡើង ឬថយចុះ។ អ្នកក៏នឹងស្វែងយល់អំពីទំនាក់ទំនងរវាងតម្លៃ និង គុណភាពទំនិញ អ្នកនឹងសិក្សាអំពីសេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ចអន្តរជាតិ និងសិក្សាថាតើទីផ្សារដំណើរការដោយរបៀបណា។

មុខវិជ្ជាដែលគាត់ចូលចិត្តរួមមានម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ច ដោយសារមុខវិជ្ជាទាំងនេះផ្ដល់ឱ្យអ្នកនូវការយល់ដឹងបន្ថែមនៃសេដ្ឋកិច្ចពិភពលោក និងរបៀបដែលបុគ្គល ក្រុមហ៊ុន និងរដ្ឋមួយធ្វើសេចក្ដីសម្រេចចិត្តក្នុងពិភព សេដ្ឋកិច្ច។
អ្វីដែលពិបាកសម្រាប់គាត់គឺសម្រាប់មុខជំនាញនេះ អ្នកត្រូវតែពូកែភាសាអង់គ្លេស ដោយសារតែសៀវភៅសេដ្ឋកិច្ច និងអត្ថបទសម្រាប់ស្រាវជ្រាវភាគច្រើនសរសេរជាភាសាអង់គ្លេស។ ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍ជំនាញនេះ អ្នកគួរតែយកចិត្តទុកដាក់ពិសេសលើមុខវិជ្ជាភាសាអង់គ្លេសពេលដែលអ្នករៀនថ្នាក់វិទ្យាល័យ។ មុខវិជ្ជានៅវិទ្យាល័យមួយទៀតដែលអ្នកគួរតែផ្ដោតសំខាន់លើនោះគឺគណិតវិទ្យាព្រោះមុខវិជ្ជានេះមានសារៈសំខាន់សម្រាប់មុខវិជ្ជា សេដ្ឋកិច្ច។

ដារ៉ាវុឌ្ឍ និយាយថាមុខជំនាញទាំង២នេះគឺដូចអ្វីដែលគាត់បានរំពឹងទុកដោយសារតែគាត់ឥលូវយល់ដឹងអំពីការសម្រេចចិត្តបែបសេដ្ឋកិច្ចថាធ្វើឡើងដោយរបៀបណា។ គាត់បន្ថែមទៀតថានៅពេលអនាគត គាត់ចង់បម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកកំពុងស្វែករកទស្សនទានបែបសាកល និងទូលំទូលាយមែនដែរ ឬទេ? តើអ្នកចាប់អារម្មណ៍ថាតើប្រទេសផ្សេងៗសហការគ្នាផ្នែកសេដ្ឋកិច្ចដោយរបៀបណាដែរ ឬទេ? ក្នុងមុខជំនាញសេដ្ឋកិច្ចអន្តរជាតិ អ្នកនឹងសិក្សាអំពីកិច្ចការទាំងឡាយអំពីសមាហរណកម្ម ជំនួញអន្តរជាតិ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៃបណ្ដាប្រទេសនានាជុំវិញពិភពលោក។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកសេដ្ឋកិច្ចអន្តរជាតិ

និស្សិតម្នាក់នេះដែលសុំមិនបញ្ចេញឈ្មោះកំពុងសិក្សានៅដេប៉ាតឺម៉ង់ការសិក្សាអន្តរជាតិ។ ពួកគេជ្រើសរើសជំនាញនេះដោយសារពួកគេចូលចិត្តការទំនាក់ទំនង ការចរចារ និងការវាយតម្លៃកម្មវិធី ឬគម្រោងសង្គមជាដើម ហើយជំនាញសេដ្ឋកិច្ចនឹងជួយអ្នកស្វែងយល់អំពីដំណើរការអភិវឌ្ឍនៃប្រទេសកម្ពុជា។

អ្វីដែលសិស្សនិស្សិតចូលចិត្តអំពីជំនាញនេះគឺការដែលការរៀនមានបញ្ចូលទាំងផ្នែកអន្តរជាតិ និងតំបន់ ហើយជំនាញដែលបានសិក្សានឹងអាចយកទៅប្រើប្រាស់បានក្នុងជីវិតជាក់ស្ដែង។ លើសពីនេះទៅទៀត ជំនាញនឹងជួយដល់ការអភិវឌ្ឍ សង្គម។ មុខវិជ្ជាដែលពួកគេចូលចិត្តជាងគេនោះគឺគោលនយោបាយ និងទ្រឹស្ដីជំនួញអន្តរជាតិ។ អ្វីដែលនិស្សិតមិនចូលចិត្តនោះគឺការដែលជំនាញនេះផ្ដោតលើទ្រឹស្ដីជាងការអនុវត្ត និងការដែលបន្ទុកការងារគឺខ្ពស់នៅពេលដែលថ្ងៃផុតកំណត់កិច្ចការមកដល់គ្រប់មុខវិជ្ជា។
នៅពេលអនាគតនិស្សិតរូបនេះចង់ធ្វើការក្នុងការអភិវឌ្ឍសង្គម។

មុខវិជ្ជានៅវិទ្យាល័យដែលសំខាន់រួមមានគណិតវិទ្យា និងប្រវត្តិសាស្ត្រ។ ប្រសិនបើអ្នកចាប់អារម្មណ៍ជំនាញនេះ អ្នកគួរតែចូលចិត្តការងារសង្គម និងប្រាស្រ័យទំនាក់ទំនងជាមួយមនុស្សច្រើន។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • អ្នកប្រឹក្សាហិរញ្ញវត្ថុ
  • អ្នកទីផ្សារ
  • គណនេយ្យករ
  • សេដ្ឋកិច្ចវិទូ
  • អ្នកស្រាវជ្រាវ
  • ទីប្រឹក្សា
  • អ្នកប្រឹក្សាគោលនយោបាយ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay