សេចក្ដីផ្ដើម

តើអ្នកចាប់អារម្មណ៍នឹងប្រវត្តិសាស្ត្រ ហើយចង់ដឹងរឿងរ៉ាវគ្រប់យ៉ាងអំពីព្រឹត្តិការណ៍ក្នុងអតីតកាល និង
ផលប៉ះពាល់មកសង្គមរបស់យើងដែរ ឬទេ? តើអ្នកចង់ទទួលបានចំណេះដឹងអំពីប្រវត្តិសាស្ត្រឱ្យកាន់តែទូលំទូលាយ ឬយកឯកទេសផ្នែកបុរាណវិទ្យា ឬប្រវត្តិសិល្បៈដែរ​ ឬទេ? តើអាកប្បកិរិយាប្រជាជនដទៃដែលមកពី
វប្បធម៌ និងសហគមន៍ផ្សេងធ្វើឱ្យអ្នកចាប់អារម្មណ៍ដែរ ឬទេ? នោះអ្នកប្រហែលជាអាចពិចារណាជ្រើសរើសជំនាញវប្បធម៌ និងប្រវត្តិសាស្ត្រ។ មុខជំនាញទាំងនេះរួមមានប្រវត្តិសាស្ត្រ​ នរវិទ្យា និងបុរាណវិទ្យា និងប្រវត្តិសិល្បៈជាដើម។ សូមបន្តអានដើម្បីស្វែងយល់បន្ថែម។

មុខជំនាញក្នុងវិស័យវប្បធម៌ និងប្រវត្តិសាស្ត្រ

តើអ្នកចាប់អារម្មណ៍លើអាកប្បកិរិយាមនុស្ស ហើយចង់សិក្សាថាតើអាកប្បកិរិយាទាំងនេះខុសគ្នាដោយរបៀបណារវាងវប្បធម៌ និងសហគមន៍ផ្សេងៗទាំងពេលបច្ចុប្បន្ន និងអតីតកាលដែរ ឬទេ? ក្នុងមុខជំនាញមនុស្ស
សាស្ត្រ អ្នកនឹងសិក្សាថាហេតុអ្វីបានជាមនុស្សធ្វើការសម្រេចចិត្តបែបណាមួយ ហើយថាតើការសម្រេចចិត្តទាំងនោះរងឥទ្ធិពលដោយវប្បធម៌ និងសហគមន៍របស់យើងដោយរបៀបណា។ក អ្នកនឹងក្លាយជាអ្នកជំនាញថាតើកត្តាណាខ្លះដែលជះឥទ្ធិពលលើអាកប្បកិរិយា និងគំនិតរបស់យើង។ ក្រៅពីវគ្គសិក្សាដូចជានរវិទ្យាវប្បធម៌ និងជីវវិទ្យា និងជនជាតិ និងអត្តសញ្ញាណ អ្នកក៏នឹងទទួលបានជំនាញស្រាវជ្រាវដ៏រឹងមាំផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ត្រឡប់ទៅអតីតកាល ហើយពន្យល់ពីសង្គមបច្ចុប្បន្នដោយវិភាគលើសម្ភារៈដែលនៅសេសសល់ និងវត្ថុជាប្រវត្តិសាស្ត្រដែរ ឬទេ? តើអ្នកចង់យកឯកទេសផ្នែកបេតិកភ័ណ្ឌវប្បធម៌ និងសិល្បៈដែរ ឬទេ? នោះជំនាញបុរាណវិទ្យា និងប្រវត្តិសិល្បៈជាជម្រើសដ៏សាកសមមួយ។ អ្នកនឹងទទួលបានចំណេះដឹងអំពីរបៀបដែលមនុស្សធ្លាប់រស់នៅក្នុងអតីតកាល វត្ថុណាខ្លះដែលពួកគេបានបង្កើត និងរបៀបវិភាគវត្ថុទាំងអស់នេះតាមរយៈវិធីសាស្ត្រស្រាវជ្រាវផ្សេងៗ។ ប្រសិនបើអ្នកជ្រើសរើសឯកទេសប្រវត្តិសិល្បៈ អ្នកនឹងសិក្សាអំពីប្រធានបទទាំងនេះក្នុងបរិបទប្រវត្តិសិល្បៈ។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈ

ប៉ឹង ស្រីណុច (អាយុ ២៦ឆ្នាំ) ទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញបុរាណវិទ្យា។ មុខជំនាញនេះគួរឱ្យទាក់ទាញសម្រាប់គាត់ដោយសារគាត់ចង់ស្វែងយល់បន្ថែមអំពីសំណង់ និងទម្រង់សិល្បៈបុរាណ។ គាត់ជ្រើសរើសសិក្សាផ្នែកបុរាណវិទ្យាដោយសារនេះគឺជាការសិក្សាអំពីវត្ថុបុរាណដែលនៅសេសសល់ក្នុង និងលើដី។ ហេតុនេះហើយបានជាជំនាញនេះសក្ដិសមនឹងគាត់ឥតខ្ចោះ។
ស្រីណុចពិតជាចូលចិត្តសិក្សាអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈនៃប្រទេសផ្សេងៗដែលទាក់ទងនឹងប្រទេសកម្ពុជា។ ស្រីណុចចូលចិត្តមុខវិជ្ជាដូចជា ប្រវត្តិសាស្ត្រ និងប្រវត្តិសិល្បៈបុរាណខ្មែរ ដោយសារតែមុខវិជ្ជាទាំងនេះផ្ដល់នូវចំណេះដឹងលម្អិតដែលអ្នកត្រូវដឹងពេលទៅទស្សនាប្រាសាទ និងតំបន់បុរាណ។ ស្រីណុចក៏ចូលចិត្តដំណើរទស្សនកិច្ចទៅបណ្ដាខេត្តផងដែរដើម្បីស្វែងយល់បន្ថែមអំពីទំនៀមទម្លាប់ និងសាសនា ហើយនិងស្វែងរកភស្ដុតាងដែលនៅសល់នៅតាមប្រាសាទ និងតំបន់បុរាណ។ ការធ្វើកំណាយដើម្បីស្វែងរកភស្តុតាងដែលនឹងបង្ហាញវត្ថុអំពីប្រវត្តិសាស្ត្រ គឺជាសកម្មភាពមួយផ្សេងទៀតដែលស្រីណុចចូលចិត្តពេលនៅសិក្សា។ អ្វីដែលគាត់មិនចូលចិត្តនោះគឺការសិក្សាភាសាបាលី និងសំស្រ្កឹត ដោយសារតែវាលម្អិតពេក និងពិតជាស្មុគស្មាញណាស់។
អ្នកត្រូវខិតខំឱ្យខ្លាំងសម្រាប់កិច្ចការភាគច្រើនដូចជាធ្វើការស្រាវជ្រាវ និងអានឯកសារជាច្រើន ដែលឯកសារទាំងនោះភាគច្រើនជាភាសាអង់គ្លេស ឬបារាំង។ ដូច្នេះប្រសិនបើអ្នកខ្សោយផ្នែកភាសា អ្នកត្រូវចំណាយពេលបន្ថែមច្រើនដើម្បីស្វែងយល់ពីវា។

បច្ចុប្បន្នស្រីណុចកំពុងបម្រើការងារនៅវិស័យវប្បធម៌ដូចដែលបានគ្រោងទុក ប៉ុន្តែគាត់សង្ឃឹមថានឹងក្លាយជាអ្នកស្រាវជ្រាវម្នាក់ពេលអនាគតបន្ទាប់ពីគាត់ទទួលបានបទពិសោធន៍ការងារបន្ថែមទៀត។

ស្រីណុចលើកឡើងថាមុខវិជ្ជានៅវិទ្យាល័យដែលសំខាន់សម្រាប់ជំនាញនេះគឺប្រវត្តិវិទ្យា និងភាសាខ្មែរ។ អ្នកត្រូវការមុខវិជ្ជាទាំងនេះដោយសារតែវាជាអ្វីដែលអ្នកនឹងរៀនបន្ថែម និងកាន់តែស៊ីជម្រៅពេលនៅសាកលវិទ្យាល័យ។ ភាសាបារាំង និងភាសាអង់គ្លេសក៏មានសារៈសំខាន់ផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ទទួលបានចំណេះដឹងទូលំទូលាយអំពីប្រវត្តិសាស្ត្រដែរ ឬទេ? បន្ទាប់ពីចាប់យកជំនាញប្រវត្តិសាស្ត្ររួច នោះប្រវត្តិនៃប្រទេសរបស់យើង និងព្រឹត្តិការណ៍សំខាន់ៗលែងមានអាថ៌កំបាំងពីអ្នកទៀតហើយ។ កំឡុងពេលរៀនវគ្គនេះ អ្នកនឹងសិក្សាថាតើព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្ត្រនៅមានឥទ្ធិពលលើបរិបទសង្គម និងនយោបាយបច្ចុប្បន្នដោយរបៀបណា។ ក្រៅពីនេះ អ្នកនឹងទទួលបានជំនាញក្នុងការស្រាវជ្រាវរឹងមាំដូចជាក្នុងការវិភាគ និងបកប្រែប្រភពផ្សេងៗពីអតីតកាល។ ក្នុងមុខជំនាញនេះ អ្នកអាចចាប់យកឯកទេសក្នុងជំនាញជាក់លាក់នៃប្រវត្តិសាស្ត្រដែលអ្នកចាប់អារម្មណ៍ជាងគេ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកប្រវត្តិសាស្ត្រ

ធី គីមហុង (អាយុ ២១ឆ្នាំ) គឺជានិស្សិតឆ្នាំទី៣ ជំនាញប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គីមហុង ជ្រើសរើសជំនាញ​នេះដោយសារគាត់ស្រឡាញ់ប្រវត្តិសាស្ត្រ និងចង់ដឹងអំពីប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរចាប់ពីដើមកំណើតរហូតដល់បច្ចុប្បន្ន។ អ្វីដែលគាត់ចូលចិត្តអំពីជំនាញនេះគឺការដែលវាដោះស្រាយជាមួយការពិត មិនមែនជារឿងព្រេង។ ដូច្នេះការសិក្សាគឺពឹងផ្អែកលើប្រភពដើមទាំងស្រុង។ សម្រាប់មុខជំនាញនេះអ្នកសិក្សានៅក្នុងថ្នាក់ ប៉ុន្តែអ្នកក៏មានកិច្ចការសម្រាប់ការស្រាវជ្រាវផងដែរ។ គីមហុងចូលចិត្តមុខវិជ្ជាទំនាក់ទំនងអន្តរជាតិជាងគេ។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ចង់បម្រើការក្នុងវិស័យទំនាក់ទំនងអន្តរជាតិនៅក្រសួង។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • គ្រូប្រវត្តិវិទ្យា (សិល្បៈ)
  • បុរាណវិទូរ
  • អ្នកកាសែត
  • អ្នកបង្កើតគោលនយោបាយ
  • អ្នកអប់រំសារមន្ទីរ
  • អ្នកសិក្សាស្រាវជ្រាវ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay
Slide
PlayPlay
previous arrow
next arrow