សេចក្ដីផ្ដើម

តើអ្នកមានចិត្តរំភើបដែរ ឬទេទេពេលឈានជើងដល់ព្រលានយន្ដហោះ? តើអ្នកចង់សិក្សាអំពីអ្វីគ្រប់យ៉ាងទាក់ទងនឹងរបៀបប្រតិបត្តិការរបស់ព្រលានយន្ដហោះដែរ ឬទេ? តើអ្នកធ្លាប់ងឿងឆ្ងល់ថាតើយន្តហោះត្រូវបានសាងសង់ឡើងដោយរបៀបណាដែរ ឬទេ? តើអ្នកធ្លាប់ស្រមៃថានឹងបើកបរយន្តហោះដែរ ឬទេ? នោះជំនាញផ្នែកអាកាសចរណ៍គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ មុខជំនាញដែលមានផ្ដល់ក្នុងវិស័យនេះមានផ្សេងៗគ្នា ប៉ុន្តែជំនាញទាំងនោះសុទ្ធតែទាមទារឱ្យពិនិត្យឱ្យបានហ្មត់ចត់។ អ្នកអាចសិក្សាបន្ថែមអំពីជំនាញទាំងនោះនៅអត្ថបទខាងក្រោម។

មុខជំនាញ

តើភាពអ៊ូអរនៃព្រលានយន្ដហោះដ៏មមាញឹកមួយធ្វើឱ្យអ្នករំភើបដែរ ឬទេ? តើអ្នកចង់សិក្សាថាតើព្រលានយន្ដហោះមួយប្រតិបត្តិដំណើរការដោយរបៀបណាដែរ ឬទេ? ឬតើអ្នកចាប់អារម្មណ៍នឹងគម្រូអាជីវកម្មនៃក្រុមហ៊ុនអាកាសចរណ៍ដែរ ឬទេ? មុខជំនាញផ្នែកគ្រប់គ្រងអាកាសចរណ៍ និងព្រលាន យន្ដហោះ នឹងជួយរៀបចំអ្នកសម្រាប់មុខតំណែងរដ្ឋបាល និងគ្រប់គ្រងផ្សេងៗជាច្រើនក្នុងវិស័យឧស្សាហកម្មនេះ។ អ្នកនឹងទទួលបានការយល់ដឹងអំពីបរិយាកាសអាជីវកម្មសាកលដែលក្រុមហ៊ុនអាកាសចរណ៍ និងព្រលានយន្តហោះកំពុងដំណើរការតាមរយៈការសិក្សាអំពីសេដ្ឋកិច្ច ភស្តុភារ ធនធានមនុស្ស ទីផ្សារ និងហិរញ្ញវត្ថុជាដើម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកធ្លាប់ស្រមៃថានឹងបើកយន្ដហោះដែរ ឬទេ? តើអ្នកជាមនុស្សដែលល្អិតល្អន់ មានជំនាញទំនាក់ទំនងល្អ និងអាចធ្វើបានល្អទោះស្ថិតក្រោមសម្ពាធដែរ ឬទេ? នោះអ្នកអាចពិចារណាក្នុងការក្លាយជាអ្នកបើកយន្តហោះ។ អ្នកបើកយន្ដហោះត្រូវបើកយន្ដហោះ ដឹកជញ្ជូនឥវ៉ាន់ និងអ្នកដំណើរ ប៉ុន្តែក៏អាចនឹងធ្វើកិច្ចការផ្សេងទៀតដូចជាការស្ទង់មតិពីលើអាកាស និងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកមានអារម្មណ៍ថារំភើបដោយសារតែសមាសធាតុ និងប្រព័ន្ធដ៏ស្មុគស្មាញជាច្រើននៃយន្ដហោះ និងរបៀបដែលប្រព័ន្ធទាំងនេះមានអន្តរកម្មនឹងគ្នាដើម្បីធ្វើឱ្យវាហោះដែរ ឬទេ? នោះអ្នកគួរពិចារណាមុខជំនាញផ្នែកវិស្វកម្មថែទាំយន្តហោះ។ ដោយត្រូវបានបង្កើតឡើងដោយមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា ជំនាញនេះនឹងបង្រៀនអ្នកទាំងអស់អំពីការថែទាំ និងជួសជុលយន្តហោះ បញ្ហារំខាននានា ការធ្វើអធិការកិច្ច និងការតម្លើងផ្សេងៗលើយាន។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • អ្នកបើកយន្ដហោះ
  • អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស
  • អ្នកគ្រប់គ្រងប្រតិបត្តិការព្រលានយន្ដហោះ
  • អ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍
  • វិស្វករថែទាំយន្ដហោះ
  • អ្នកបម្រើអាកាសចរណ៍
  • អ្នកគ្រប់គ្រងផ្នែកទីផ្សារអាកាសចរណ៍

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

ពួកយើងមិនទាន់បានធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញក្នុងវិស័យនេះទេ។ តើអ្នកកំពុងធ្វើការនៅក្នុងវិស័យនេះ ហើយចង់រួមចំណែកចែករំលែកជាមួយនឹងគេហទំព័រ StudyMatch ក៏ដូចជាជួយសិស្សជ្រើសរើសមុខជំនាញសិក្សារបស់ពួកគេមែនទេ? សូមទាក់ទងមកកាន់ពួកយើង!