វេជ្ជសាស្ត្រ និងទន្តសាស្ត្រ

All industries

សេចក្ដីផ្ដើម

តើអ្នកចង់ពិនិត្យរោគ និងព្យាបាលអ្នកជំងឺដែរ ឬទេ? នោះអ្នកគួរពិនិត្យក្នុងវិស័យវេជ្ជសាស្ត្រ និងទន្ត សាស្ត្រ។ អ្នកនឹងសិក្សាអំពីរាងកាយមនុស្ស និងរាល់ប្រភេទនៃជំងឺ។ វេជ្ជសាស្ត្រផ្ដោតលើការថែទាំសុខភាពជាទូទៅ ដោយឡែកផ្នែកទន្ដសាស្ត្រផ្ដោតលើការថែទាំមាត់ធ្មេញ និងវេជ្ជសាស្ត្រមាត់ធ្មេញ។

មុខជំនាញក្នុងវិស័យវេជ្ជសាស្ត្រ និងទន្ដសាស្ត្ររ

តើអ្នកចាប់អារម្មណ៍ផ្នែកសុខភាពមាត់ធ្មេញដែរ ឬទេ? នោះជំនាញទន្ដសាស្ត្រអាចជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីអនាម័យមាត់ធ្មេញ និងរបៀបវិនិច្ឆ័យ និងព្យាបាលជំងឺមាត់ធ្មេញ។ តាមរយៈការសិក្សា ជាឧទាហរណ៍អ្នកនឹងអាចទទួលបានឯកទេសក្នុងផ្នែកពេទ្យធ្មេញ ឬវះកាត់ធ្មេញផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

ប្រសិនបើអ្នកស្រមៃថាចង់ក្លាយជាវេជ្ជបណ្ឌិត នោះអ្ន គួ តែសិក្សាជំនាញក្នុងផ្នែកវេជ្ជសាស្ត្រ។ អ្នកនឹងសិក្សាអំព រាងកាយរបស់មនុស្ស និងរបៀបវិនិច្ឆ័យរោគ និ ព្យាបា ជំងឺរបស់ពួកគេ។ វិធីសាស្ត្រថ្មីៗក្នុងការព្យាបាលជំងឺនឹ ត្រូវយកមកពិភាក្សា ហើយអ្នកនឹងត្រូវបានលើកទឹកចិត្តឱ្ ធ្វើការស្រាវជ្រាវក្នុងវិស័យវេជ្ជ សាស្ត្រដោយខ្លួនអ្នកផ្ទាល់។ ដោយក្នុងវិស័យនេះតែងតែមានការអភិវឌ្ឍជានិច្ច នោ អ្នកនឹងមិនឈប់ក្នុងការសិក្សាអ្វីដែលថ្មីនោះទេ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវេជ្ជសាស្ត្រ

ហាយ ប៊ុនហាំ និងរ៉េត សុផល គឺជានិស្សិតផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅភ្នំពេញ។ ប៊ុនហាំ (និស្សិតឆ្នាំទី៥) ពន្យល់ថាគាត់ជ្រើសរើសសិក្សាមុខជំនាញវេជ្ជសាស្ត្រនេះពីព្រោះគាត់ស្រឡាញ់ការជួយ និងសង្គ្រោះជីវិតអ្នកដទៃ។ សុផល (និស្សិតឆ្នាំទី៨) បានសម្រេចចិត្តសិក្សាមុខជំនាញវេជ្ជសាស្ត្រនេះដោយសារគាត់ចង់ឱ្យអ្នកដទៃមានភាពសប្បាយរីករាយ និងមានសុខភាពល្អដោយបំបាត់ការឈឺចាប់របស់ពួកគេ។ គាត់គិតថាការក្លាយជាវេជ្ជបណ្ឌិត គាត់នឹងមានវិជ្ជាជីវៈដែលគួរឱ្យគោរព ដែលនឹងអាចឱ្យគាត់ទទួលបាននូវប្រាក់ខែសមស្របមួយក្រោយបញ្ចប់ការសិក្សា។

សុផលពន្យល់ថាគាត់ចូលចិត្តការរៀនបន្ថែមអំពីយន្ដការទាំងឡាយនៅក្នុងខ្លួនមនុស្ស។ មុខវិជ្ជាដែលគាត់ចូលចិត្តគឺសិរីរវិទ្យាដោយសារគាត់អាចសិក្សាបានច្រើនអំពីរបៀបដែលខ្លួនប្រាណមនុស្សដ ណើរការ។ ដោយឡែកមុខវិជ្ជាដែលប៊ុនហាំចូលចិត្តនោះគឺរោគសាស្ត្រវេជ្ជសាស្ត្រ និងវះកាត់ និងកាយវិភាគសាស្ត្រ។ អ្វីដែលសុផលមិនចូលចិត្តអំពីមុខជំនាញនេះគឺរយៈពេលធ្វើការយូរដែលគាត់ត្រូវចំណាយ។ ជាឧទាហរណ៍ ពេលខ្លះគាត់ត្រូវប្រចាំការទទួលទូរស័ព្ទពេញ ២៤ម៉ោងដែលវាពិតជានឿយហត់ណាស់។ ប៊ុនថាំលើកឡើងថាគាត់មិនចូលចិត្តបរិមាណនៃសម្ភារៈសិក្សាដែលសិស្សនិស្សិតត្រូវអាន និងទន្ទេញ។

សិស្សនិស្សិតផ្នែកវេជ្ជសាស្ត្រត្រូវធ្វើការនៅស្ថាប័នថែទាំសុខភាពដើម្បីយកចំណេះដឹងដែលពួកគេបានសិក្សា កអនុវត្ត។ ថ្មីៗនេះសុផលធ្វើការពេញម៉ោងជាអ្នកហាត់ការនៅមន្ទីរពេទ្យដែលជាផ្នែកមួយនៃឆ្នាំសិក្សាចុងក្រោយរបស់គាត ផងដែរ។ ក្រៅពីម៉ោងធ្វើការ គាត់ចំណាយពេលប្រហែល ២០ម៉ោងក្នុងមួយសប្ដាហ៍លើស្វ័យសិក្សា។ បន្ទាប់ពីបញ្ចប់ការសិក្សា សុផលចង់ធ្វើការជាគ្រូពេទ្យ ហើយប៊ុនហាំចង់ក្លាយជាអ្នកវះកាត់។ ប៊ុនហាំបានផ្ដល់អនុសាសន៍ដល់ប្អូនៗនិស្សិតពេទ្យដទៃទៀតឱ្យប្រឡងយកឯកទេសបន្ទាប់ពីចប់ឆ្នាំទី ៦ដូចអ្វីដែលគាត់នឹងធ្វើដែរ។

និស្សិតទាំង ២រូបបានលើកឡើងថាមានមុខវិជ្ជានៅវិទ្យាល័យចំនួន ៣ដែលមានសារៈសំខាន់សម្រាប់មុខជំនាញនេះ។ ជាដំបូង មុខវិជ្ជាជីវវិទ្យាគឺអាចយកមកអនុវត្តក្នុងវិស័យវេជ្ជសាស្ត្រព្រោះអ្នកសិក្សាអំពីកោសិកា សារពាង្គកាយមនុស្ស និងសរីរាង្គផងដែរ។ បន្ទាប់មកទៀត គីមីវិទ្យា គឺមានការពាក់ព័ន្ធដោយសារតែអ្នកសិក្សាអំពីអន្តរកម្មរវាងម៉ូលេគុលមួយចំនួនដូចជា កាល់ស្យូម ប៉ូតាស្យូម និងសូដ្យូមជាដើម។ មុខវិជ្ជាទាំងនេះគឺត្រូវការចាំបាច់ដើម្បីសង្គ្រោះជីវិតមនុស្ស។ ចុងក្រោយមុខវិជ្ជាដែលទាក់ទងនោះគឺក្រមសីលធម៌ដោយសារដើម្បីក្លាយជាវេជ្ជបណ្ឌិតល្អមួយរូបអ្ន ត្រូវប្រព្រឹត្តខ្លួនតាមក្រមសីលធម៌។ ប៊ុនហាំលើកឡើងថាមូលដ្ឋានគ្រឹះផ្នែក គណិតវិទ្យាក៏មានសារៈសំខាន់សម្រាប់និស្សិតមុខជំនាញពេទ្យផងដែរ។

គន្លឹះរបស់សុផលសម្រាប់និស្សិតពេទ្យ? អ្នកត្រូវប្រាកដថាអ្នកស្រឡាញ់ការងារនេះ។ ក្នុងនាមជានិស្សិតពេទ្យ អ្នកត្រូវតែមានការប្ដេជ្ញាចិត្ត មានការលើកទឹកចិត្ត និងឆន្ទៈក្នុងការខិតខំរៀនសូត្រ។ លើសពីនេះអ្នកត្រូវប្រាកដថាអ្នកមានការរំពឹងទុកផ្នែកអាជីពច្បាស់លាស់ ដោយសារតែមុខជំនាញវេជ្ជសាស្ត្រទាមទារការងារលំបាកៗ វិន័យត្រឹមត្រូវច្រើន ហើយអ្នកត្រូវមានឆន្ទៈក្នុងការលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងនឹងអាជីពរបស់ អ្នក។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • ទន្ដពេទ្យ
  • ពេទ្យធ្មេញ
  • ពេទ្យវះកាត់
  • វេជ្ជបណ្ឌិត

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay
Slide
PlayPlay
Slide
PlayPlay
previous arrow
next arrow