ស្វែងរកមុខជំនាញដែលត្រូវនឹងចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈរបស់អ្នក

ការជ្រើសរើសមុខជំនាញដែលពិតជាសាកសមនឹងអ្នកមានការលំបាកបន្តិច។ ហេតុនេះហើយកម្មវិធី StudyMatch ជួយអ្នកធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយអំពីមុខជំនាញសិក្សា និងអាជីពនាពេលអនាគតរបស់អ្នក។ អ្នកប្រហែលជាមានអាជីពដែលអ្នកចាប់អារម្មណ៍បំផុតជាស្រេច ប៉ុន្តែអ្នកនៅត្រូវការព័ត៌មានបន្ថែមអំពីមុខជំនាញដែលមានសម្រាប់សិក្សា។ ឬអាចថាអ្នកមានការលំបាកក្នុងការជ្រើសរើសរវាងមុខជំនាញសិក្សាច្រើន ឬមិនដឹងថាត្រូវចាប់ផ្ដើមស្វែងរកពីណាទៅណានោះទេ។ ពួកយើងនៅទីនេះដើម្បីអ្នកនៅពេលដែលមានបញ្ហាទាំងនេះកើតឡើង។

សូមជ្រើសរើសវិស័យណាមួយរបស់ពួកយើងដើម្បីទទួលបានព័ត៌មានលម្អិត

ដើម្បីធ្វើឱ្យការស្វែងរកងាយស្រួលបន្តិចសម្រាប់អ្នក យើងបានដាក់មុខជំនាញដែលទាក់ទងគ្នាជាក្រុម។ យើងហៅក្រុមទាំងនេះថា «វិស័យ»។ ជ្រើសរើសវិស័យមួយក្នុងចំណោមវិស័យទាំង១២ ក្នុងប្រអប់ខាងក្រោមដើម្បីទទួលបាននូវព័ត៌មានលម្អិតអំពីមុខជំនាញដែលទាក់ទងគ្នា ឬដើម្បីទទួលបាននូវការយល់ដឹងបន្ថែមពីបទពិសោធន៍របស់សិស្សនិស្សិត និងសាស្ត្រាចារ្យ ឬដើម្បីស្វែងរកថាតើទីក្រុងណាមួយដែលអ្នកអាចចាប់ផ្ដើមនូវជីវិតនិស្សិតរបស់អ្នកបាន។

ខ្ញុំកំពុងស្វែងរកព័ត៌មានបន្ថែមអំពី៖

អនុញ្ញាតឱ្យយើងជួយអ្នកជាមួយនឹងធនធានមានប្រយោជន៍ផ្សេងទៀត

តើអ្នកប្រាកដទេថាមុខជំនាញណាមួយជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក ហើយថាតើអ្នកត្រូវការជំនួយបន្ថែមដែរ ឬទេ? យើងក៏បានបង្កើតនូវធនធានមានប្រយោជន៍ផ្សេងទៀតដើម្បីជួយសម្រួលដល់អ្នកផងដែរដូចជាប្លុក ដែលមានគន្លឹះ និងល្បិចក្នុងការជ្រើសរើសមុខជំនាញសិក្សា និងការសិក្សាជាទូទៅ និងទិដ្ឋភាពទូទៅនៃមុខជំនាញសិក្សាទាំងអស់ និង សាកលវិទ្យាល័យទាំងអស់ក្នុងប្រទេសកម្ពុជា។ លើសពីនេះ យើងរីករាយក្នុងការផ្ដល់ឱ្យអង្គការមិនមែនរដ្ឋាភិបាលផ្នែកការអប់រំជាមួយនឹងតេស្ដបុគ្គលិកលក្ខណៈដោយឥតគិតថ្លៃដែលវាអនុញ្ញាតឱ្យសិស្សានុសិស្សនូវការយល់ដឹងអំពីបុគ្គលិកលក្ខណៈរបស់ពួកគេ និងចំណាប់អារម្មណ៍ក៏ដូចជាមុខជំនាញដែលអាចទៅស្របគ្នាជាមួយនឹងចរិតលក្ខណៈទាំងនេះ។