សេចក្ដីផ្ដើម

តើអ្នកចាប់អារម្មណ៍លើការអប់រំ និងការណែនាំដល់កុមារ និងក្មេងៗដែរ ឬទេ? តើអ្នកចូលចិត្តណែនាំឪពុកម្ដាយ និងគ្រូបង្រៀនអំពីបញ្ហានេះដែរ ឬទេ? នោះជំនាញក្នុងវិទ្យាសាស្ត្រអប់រំ និងគរុកោសល្យអាចជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។ ក្នុងវិស័យនេះ អ្នកអាចចាប់យកជំនាញក្នុងការអភិវឌ្ឍការសិក្សាកុមារក្នុងក្រុមអាយុ
ផ្សេងៗ មនុស្សវ័យជំទង់ និងសហគមន៍នានាដោយជ្រើសរើសជំនាញមួយក្នុងចំណោមជំនាញដូចខាងក្រោម៖ ការសិក្សាគរុកោសល្យ ការសិក្សាអំពីការអប់រំ ការអប់រំកុមារតូច និងការអប់រំសហគមន៍។

មុខជំនាញក្នុងវិទ្យាសាស្ត្រអប់រំ និងគរុកោសល្យ

តើអ្នកចង់ធ្វើការក្នុងវិស័យអប់រំ ប៉ុន្តែមិនចាំបាច់ធ្វើជាគ្រូបង្រៀននៅសាលារដ្ឋដែរ ឬទេ? នោះមុខជំនាញការសិក្សាការអប់រំអាចជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។ វានឹងបង្រៀនអ្នកពីរាល់កិច្ចការទាក់ទងនឹងមូលដ្ឋានគ្រឹះក្នុងការបង្រៀន ចិត្តសាស្ត្រនៃការអប់រំ និងភាពចម្រុះនៃថ្នាក់រៀនផងដែរ។ អ្នកនឹងសិក្សាអំពីតួនាទីនៃការអប់រំក្នុងបរិបទផ្សេងៗ (សង្គម សេដ្ឋកិច្ច និងនយោបាយ) និងរបៀបដោះស្រាយជាមួយនឹងបញ្ហាប្រឈមដែលកើតមានឡើងក្នុងវិស័យអប់រំ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកនៅស្ទាក់ស្ទើរថាតើក្រុមគោលដៅណាមួយដែលអ្នកចង់ធ្វើការជាមួយ និងចង់កសាងមូលដ្ឋានគ្រឹះមែនដែរ ឬទេ? មុខជំនាញការសិក្សាផ្នែកគរុកោសល្យផ្ដោតលើការអភិវឌ្ឍមនុស្សរាល់ក្រុមអាយុ។ មុខជំនាញនេះមិនផ្ដោតលើការក្លាយជាគ្រូបង្រៀនឡើយ ប៉ុន្តែអ្នកអាចសិក្សាអំពីរបៀបគាំទ្រកុមារ និងក្មេងៗក្នុងការអភិវឌ្ឍការសិក្សារបស់ពួកគេ និងផ្ដល់នូវចំណេះដឹងដូចជាជំនាញសង្គម និងការសហការគ្នាជាដើម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចូលចិត្តផ្ដោតលើការអភិវឌ្ឍការសិក្សារបស់សហគមន៍ដើម្បីធ្វើឱ្យគុណភាពជីវិតរបស់ពួកគេកាន់តែប្រសើរដែរ ឬទេ? តើអ្នកចង់ផ្សព្វផ្សាយការរៀនពេញមួយជីវិតតាមរយៈសកម្មភាពដូចជាសារមន្ទីរ រោងមហោស្រព និងមជ្ឈមណ្ឌលកីឡាដែរ ឬទេ? ក្រៅពីផ្នែកអប់រំ ជំនាញនេះក៏មានទិដ្ឋភាពសង្គមខ្លាំងផងដែរ។ វគ្គសិក្សាក្នុងជំនាញនេះផ្ដោតលើទាំងទិដ្ឋភាពសង្គម និងវិទ្យាសាស្ត្រសង្គម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍នឹងការអភិវឌ្ឍកុមារតូច ហើយចង់ធ្វើការជាមួយកុមារនៅពេលអនាគតដែរ ឬទេ? ឧទាហរណ៍ធ្វើជាគ្រូមត្តេយ្យ ឬអ្នកមើលថែកុមារតូចជាដើម។ នោះជំនាញការអប់រំកុមារតូចគឺជាជម្រើសដ៏សាកសមសម្រាប់អ្នក។ ជំនាញនេះរួមមានមុខវិជ្ជាដូចជាការអភិវឌ្ឍសង្គម និងសតិបញ្ញា ការសិក្សាអំពីគ្រួសារ និងជំនាញបង្រៀន។ បន្ទាប់ពីបញ្ចប់ការសិក្សា អ្នកនឹងដឹងថាតើកត្តាណាខ្លះដែលជះឥទ្ធិពលលើការអភិវឌ្ឍរបស់កុមារតូច ហើយអ្នកនឹងត្រៀមខ្លួនជាស្រេចក្នុងការណែនាំពួកគេតាមរយៈការអប់រំរបស់ពួកគេ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • អ្នកប្រឹក្សាគ្រួសារ
  • គ្រូព្យាបាលជំងឺ
  • អ្នកធ្វើការថែទាំយុវជន
  • ទីប្រឹក្សាការអប់រំ
  • គ្រូបឋមសិក្សា
  • មន្រ្តីគោលនយោបាយ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay