សេចក្ដីផ្ដើម

តើអ្នកមានស្រមៃចង់បង្កើតម៉ាស៊ីន ឧបករណ៍អគ្គិសនី យានយន្ដ ឬសំណង់មេកានិចដទៃទៀតដែរ ឬទេ? នោះចូរមកពិនិត្យជំនាញក្នុងវិស័យវិស្វកម្មមេកានិចដែលអាចជាអ្វីដែលអ្នកចង់សិក្សា។ អ្នកនឹងសិក្សាអំពីការសាងសង់ប្រព័ន្ធមេកានិចដែលមានឥទ្ធិពលលើជិវិតប្រចាំថ្ងៃ។ លើសពីនេះអ្នកនឹងសិក្សាអំពីការច្នៃប្រឌិតថ្មីៗក្នុង
វិស័យនេះ និងបង្កើតយន្ដការដែលមានប្រសិទ្ធភាពជាងនេះដោយខ្លួនឯង។ មុខវិជ្ជាដូចជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាត្រូវបានយកមកអនុវត្តក្នុងវិស័យនេះដើម្បីបង្កើតប្រព័ន្ធការងារដែលល្អបំផុត។

មុខជំនាញក្នុងវិស័យវិស្វកម្មមេកានិច

ប្រសិនបើអ្នកចង់ប្រើប្រាស់ទេពកោសល្យបច្ចេកទេសរបស់អ្នកដើម្បីបង្កើនការអភិវឌ្ឍក្នុងតំបន់ជនបទ នោះមុខជំនាញវិស្វកម្មជនបទអាចជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីរបៀបរចនា និងបង្កើតប្រព័ន្ធសម្រាប់តំបន់ជនបទដើម្បីបង្កើនការអភិវឌ្ឍ។ ឧទាហរណ៍ អ្នកអាចបង្កើតដំណោះស្រាយដើម្បីធ្វើឱ្យប្រព័ន្ធធារាសាស្ត្រមានភាពប្រសើរឡើង ឬទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរបណ្ដាលមកពីគ្រោះធម្មជាតិជាដើម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់សិក្សាពីរបៀបបង្កើតឧបករណ៍ និងប្រព័ន្ធមេកានិចដែលមានប្រសិទ្ធភាពបំផុតដែរ ឬទេ? នោះជំនាញផ្នែកវិស្វកម្មមេកានិចអាចជាជម្រើសសម្រាប់អ្នក។​​ ជានិស្សិតផ្នែកវិស្វកម្មមេកានិច អ្នកនឹងសិក្សាពីការគួបផ្សំចំណេះដឹងបច្ចេកទេសជាមួយនឹងភាពច្នៃប្រឌិតដើម្បីស្រាវជ្រាវ បង្កើត រចនា ផលិត និងសាកល្បងរាល់ឧបករណ៍មេកានិច និងដំណើរការផលិតកម្មទាំងឡាយ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់គួបផ្សំបច្ចេកវិទ្យា ជំនាញរៀបចំ និងអាជីវកម្មជាមួយគ្នាដែរ ឬទេ? បើដូច្នោះ អ្នកអាចពិនិត្យមើលជំនាញវិស្វកម្មឧស្សាហកម្ម។ ជំនាញនេះរួមបញ្ចូលគ្នានូវអាជីវកម្មជាមួយគោលការណ៍វិស្វកម្មដើម្បីធ្វើឱ្យផលចំណេញនៃអាជីវកម្មមួយកាន់តែប្រសើរឡើង។ អ្នកនឹងសិក្សាអំពីការកំណត់វិធីដែលមានប្រសិទ្ធភាពបំផុតដែលស្ថាប័នមួយអាចប្រើប្រាស់ធនធាន បស់ខ្លួន (ដូចជាមនុស្ស ម៉ាស៊ីន សម្ភារៈ ព័ត៌មាន និងថាមពល) ដើម្បីផលិតផលិតផលមួយ ឬផ្ដល់សេវាកម្មមួយ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • វិស្វករមេកានិច
  • វិស្វករយានយន្ដ
  • វិស្វករហេដ្ឋារចនាសម្ព័ន្ធជនបទ
  • អធិការត្រួតពិនិត្យគុណភាព
  • អ្នកគ្រប់គ្រងគម្រោង

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay