ការងារសង្គម

All industries

សេចក្ដីផ្ដើម

តើអ្នកចង់ធ្វើឱ្យជីវិតអ្នកដទៃមានភាពប្រសើរឡើងតាមរយៈការស្ដាប់តម្រូវការរបស់ពួកគេ និងផ្ដល់ដំបូន្មាន និងជួយគាំទ្រពួកគេដែរ ឬទេ? តើអ្នកជាមនុស្សពូកែប្រាស្រ័យទំនាក់ទំនង ហើយចូលចិត្តធ្វើការជាមួយអ្នកដទៃដែរ ឬទេ? នោះអ្នកគួរតែងាកមកមើលជំនាញសង្គមកិច្ច។ អ្នកធ្វើការងារសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម ហើយជានិច្ចកាលផ្លាស់ប្ដូរជីវិតរបស់អ្នកដទៃដោយធ្វើឱ្យវាមានភាពងាយស្រួលផងដែរ។

មុខជំនាញក្នុងវិស័យសង្គមកិច្ច

តើអ្នកចង់ជួយអ្នកដទៃដោយមិនគិតអាយុ ពណ៌សម្បុរ និងភេទដែរ ឬទេ? នោះជំនាញក្នុងផ្នែកសង្គមកិច្ចអាចជាជំនាញសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីបញ្ហាសង្គមគ្រប់ប្រភេទដែលមនុស្សធ្លាប់ជួបប្រទះ។ អ្នកនឹងជួយអ្នកដទៃដោះស្រាយបញ្ហាទាំងនេះ ឬបង្រៀនពួកគេអំពីវិធីដោះស្រាយជាមួយនឹងបញ្ហាទាំងនេះ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកសង្គមកិច្ច

ថុនា ប៊ី (អាយុ ២២ឆ្នាំ) កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញសង្គមកិច្ច។ គាត់ចូលចិត្តសិក្សាអំពីសិទ្ធិមនុស្ស គោលនយោបាយកិច្ចការពារកុមារ និងការពង្រឹងសិទ្ធិអំណាចសហគមន៍ក្នុងមុខជំនាញនេះ។ មុខវិជ្ជាដែលជាចំណូលចិត្តរបស់គាត់គឺអភិបាលកិច្ច ព្រោះគាត់បានទទួលចំណេះដឹងទាក់ទងនឹងនយោបាយ ប្រជាធិបតេយ្យ និងអំពើពុករលួយ។ អ្វីដែលគាត់មិនចូលចិត្តគឺការដែលសិស្សនិស្សិតមិនអាចទទួលបានការងារនៅពេលកំពុងសិក្សា។ អ្នកត្រូវចំណាយពេលពីថ្ងៃច័ន្ទដល់សៅរ៍លើការអាន និងធ្វើការឆ្លុះបញ្ចាំង។ នៅពេលអនាគត ថុនា ប៊ី ចង់ក្លាយជាបុគ្គលិកសង្គមកិច្ចមួយរូបក្នុងសហគមន៍។

ប្រសិនបើអ្នកចាប់អារម្មណ៍លើមុខជំនាញនេះ គាត់គិតថាអ្នកគួរតែចូលចិត្តសកម្មភាពសង្គម និងគួរតែពូកែផ្នែកប្រវត្តិវិទ្យា ភាសាខ្មែរ ភាសាអង់គ្លេស និងសិក្សាសង្គម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • អ្នកធ្វើការងារសង្គម
  • អ្នកជួយគាំទ្រកិច្ចការគ្រួសារ
  • អ្នកព្យាបាលជំងឺ
  • អ្នកប្រឹក្សាជំងឺផ្លូវចិត្ត

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay