បច្ចេកវិទ្យាវេជ្ជសាស្ត្រ

All industries

សេចក្ដីផ្ដើម

តើអ្នកចង់ប្រើប្រាស់ទេពកោសល្យបច្ចេកទេសរបស់អ្នកដើម្បីធ្វើឱ្យវិស័យសុខាភិបាលប្រសើរឡើងដែរ ឬទេ? នោះជំនាញក្នុងវិស័យបច្ចេកវិទ្យាវេជ្ជសាស្ត្រអាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ ក្នុងវិស័យនេះ សិស្សនិស្សិតព្យាយាមក្នុងការធ្វើឱ្យរាល់វិស័យនៃការថែទាំសុខភាពមានភាពប្រសើរឡើងដោយប្រើប្រាស់ ឬអភិវឌ្ឍបច្ចេកវិទ្យាឯកទេសនានា។

មុខជំនាញក្នុងវិស័យបច្ចេកវិទ្យាវេជ្ជសាស្ត្រ

ប្រសិនបើអ្នកចង់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតដំណោះស្រាយសុខាភិបាលប្រកបដោយប្រសិទ្ធភាព នោះជំនាញក្នុងផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រគឺជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យការវិនិច្ឆ័យរោគ និងការព្យាបាលជំងឺផ្សេងៗមានភាពប្រសើរឡើង។ អ្នកនឹងធ្វើការដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការដើម្បីជួយពួកគេក្នុងការសម្រេចចិត្ត។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖

  • វិស្វករវេជ្ជសាស្ត្រ
  • អ្នកបច្ចេកទេសមន្ទីរពិសោធន៍
  • អ្នកបច្ចេកទេសវិទ្យុសកម្ម
  • អ្នកបច្ចេកទេសផ្នែករ៉ូបូត
  • អ្នកស្រាវជ្រាវ

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

ពួកយើងមិនទាន់បានធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញក្នុងវិស័យនេះទេ។ តើអ្នកកំពុងធ្វើការនៅក្នុងវិស័យនេះ ហើយចង់រួមចំណែកចែករំលែកជាមួយនឹងគេហទំព័រ StudyMatch ក៏ដូចជាជួយសិស្សជ្រើសរើសមុខជំនាញសិក្សារបស់ពួកគេមែនទេ? សូមទាក់ទងមកកាន់ពួកយើង!