សេចក្ដីផ្ដើម
តើអ្នកចាប់អារម្មណ៍ក្នុងអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងខ្សែភាពយន្ដ និងទូរទស្សន៍ និងធ្លាប់ស្រមៃថាធ្វើការនៅក្រោយឆាកថតកុនដែរ ឬទេ? តើអ្នកចង់សិក្សាអំពីសេចក្ដីលម្អិតនៃដំណើរការថតខ្សែភាពយន្ដដែរ ឬទេ? នោះត្រៀមខ្លួនទៅដើម្បីផលិតភាពយន្ត វីដេអូឯកសារ និងកម្មវិធីទូរទស្សន៍ជាមួយនឹងជំនាញថតកុន។
តើស្ដាប់ទៅស្រដៀងៗដែរ ឬទេ?
- អ្នកចាប់អារម្មណ៍ទាំងអស់ទាក់ទងនឹងការថតកុន
- អ្នកចង់សិក្សាអំពីទិដ្ឋិបច្ចេកទេសនៃការផលិតខ្សែភាពយន្ដ
- អ្នកគឺជាអ្នកនិទានរឿងដែលមានដុងធម្មជាតិ និងជាអ្នកគិតស្រមើស្រមៃ
- អ្នកចូលចិត្តធ្វើការជាមួយអ្នកដទៃ
មុខជំនាញក្នុងវិស័យការថតកុន
ពីការសរសេរស្រ្គីបរហូតដល់ការបញ្ជាកាមេរ៉ា និងកាត់តរូបភាព ក្នុងជំនាញភាពយន្ដ និងផលិតកម្ម អ្នកនឹងស្គាល់អ្វីគ្រប់យ៉ាងអំពីដំណើរការនៃការផលិតខ្សែភាពយន្ដ។ អ្នកនឹងសិក្សាអំពីរបៀបរៀបចំពេលវេលា និងថវិកាសម្រាប់ការផលិត និងរបៀបបញ្ជាឧបករណ៍ទាំងឡាយ។ កំឡុងពេលរៀនមុខជំនាញនេះអ្នកនឹងស្គាល់អំពីបច្ចេកទេសភ្លើង សម្លេង និងការកាត់ត។ ក្រៅពីបទពិសោធន៍ផ្ទាល់នេះ អ្នកនឹងសិក្សាអំពីប្រវត្តិ និងទ្រឹស្ដីខ្សែភាពយន្ដ ដូចជាការវិភាគផលិតកម្មដែលមានស្រាប់ជាដើម។ ទាំងនេះនឹងធ្វើឱ្យអ្នកត្រៀមខ្លួនជាស្រេចសម្រាប់អាជីពក្នុងពិភពខ្សែភាពយន្ដ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖
- អ្នកដឹកនាំផ្នែកសិល្បៈ
- ផលិតករ
- ជំនួយការផលិតករ
- អ្នកប្រតិបត្តិការកាមេរ៉ា
- អ្នកកាត់ត