សេចក្ដីផ្ដើម
តើអ្នកចាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហាប្រឈមនៃការដឹកជញ្ជូនទំនិញ ការស្ដុកទុក និងផលិតកម្មដែរ ឬទេ? នោះជំនាញផ្នែកភស្តុភារ និងការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់អាចជាជំនាញសម្រាប់អ្នក! ភស្តុភារសំដៅលើការផ្លាស់ទី និងស្តុកទុកនូវទំនិញ ហើយការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់សំដៅលើគំនិតទូទៅដែលផ្សារភ្ជាប់រវាងដំណើរការទាំងអស់នេះជាមួយគ្នា។ អ្នកនឹងសិក្សាអំពីការរៀបចំដំណើរការល្អបំផុត ដូច្នេះក្រុមហ៊ុនអាចសម្រេចបាននូវផលប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែង។ ប្រធានបទដែលអ្នកនឹងសិក្សាមានរាប់ចាប់ពីអន្តរ
ភស្តុភាររហូតដល់ភាពជាដៃគូលក្ខណៈសាកលជាមួយនឹងក្រុមហ៊ុនជាច្រើន។
តើស្ដាប់ទៅស្រដៀងៗដែរ ឬទេ?
- អ្នកពូកែខាងរក្សាទិដ្ឋភាពទូទៅនៃគម្រោងធំៗ
- អ្នកពូកែខាងរៀបចំផែនការ និងពិនិត្យលើព័ត៌មានលម្អិត
- អ្នកចូលចិត្តដោះស្រាយបញ្ហា និងលើកយកដំណោះស្រាយដែលល្អសម្រាប់អ្នកទាំងអស់គ្នា
- អ្នកគឺជាមនុស្សសកម្មក្នុងក្រុមដែលពូកែកសាងទំនាក់ទំនងល្អៗ
- អ្នកគឺជាមនុស្សដែលគិតឆ្ពោះទៅមុខជានិច្ច
មុខជំនាញក្នុងវិស័យភស្តុភារ និងការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់
Inនៅប្រទេសកម្ពុជា មានមុខជំនាញមួយប្រភេទដែលត្រូវបានផ្ដល់ឱ្យ៖
មុខជំនាញភស្តុភារ និងការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ផ្ដោតលើការចែកចាយទំនិញ ការទិញ និងការស្តុកទុក។ អ្នកនឹងសិក្សាអំពីរបៀបបង្កើតសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនដែលប្រកបដោយប្រសិទ្ធភាព និង
ផលចំណេញ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- IIC University of Technology, Phnom Penh
- Paragon International University, Phnom Penh
- Phnom Penh International University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖
- អ្នកគ្រប់គ្រងប្រតិបត្តិការ
- អ្នកគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់
- អ្នកទិញនិងបញ្ជីសារពើភ័ណ្ឌ
- រដ្ឋបាលភស្តុភារ