សេចក្ដីផ្ដើម
តើអ្នកចូលចិត្តផ្នែកហិរញ្ញវត្ថុ ហើយចង់សិក្សាបន្ថែមអំពីការបកប្រែនូវកំណត់ត្រាហិរញ្ញវត្ថុប្រភេទផ្សេងៗ និងណែនាំដល់ក្រុមហ៊ុនពីរបៀបដែលពួកគេអាចធ្វើឱ្យហិរញ្ញវត្ថុរបស់ពួកគេប្រសើរឡើងដែរ ឬទេ? នោះមុខជំនាញក្នុងវិស័យនេះនឹងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។
តើស្ដាប់ទៅស្រដៀងៗដែរ ឬទេ?
- អ្នកមានឆន្ទៈក្នុងការធ្វើការលើគម្រោងធំៗ
- អ្នកមានបំណងចង់ជួយដល់អង្គការ ឬរដ្ឋាភិបាល
- អ្នកពិតជាចូលចិត្តលេខ ឬចំនួន
- អ្នកចង់សិក្សាអំពីដំណើរចេញចូលនៃហិរញ្ញវត្ថុ (អន្តរជាតិ)
- អ្នកពូកែខាងវិភាគទំនោរ និងលំនាំនានា
មុខជំនាញដែលមានក្នុងវិស័យគណនេយ្យ ធនាគារ ហិរញ្ញវត្ថុ និងពន្ធដារ
តើអ្នកចាប់អារម្មណ៍នឹងការវិនិយោគដែរ ឬទេ? តើអ្នកចូលចិត្តវិភាគ និងចង់ស្វែងរកហានិភ័យហិរញ្ញវត្ថុដែលមានសក្ដានុពលភាពដែរ ឬទេ? នោះមុខជំនាញផ្នែកគ្រប់គ្រងហានិភ័យគឺជាជម្រើសដ៏ល្អសម្រាប់អ្នក។ អ្នកនឹងសិក្សាពីរបៀបព្យាករណ៍ហានិភ័យ និងរបៀបគ្រប់គ្រងហានិភ័យទាំងនេះ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
តើអ្នកចង់ក្លាយជាផ្នែកមួយនៃវិស័យធនាគារក្នុងប្រទេសកម្ពុជា ឬលើឆាកអន្តរជាតិដែរ ឬទេ? មុខជំនាញក្នុង
វិស័យធនាគារ និងហិរញ្ញវត្ថុនឹងបង្រៀនអ្នកពីរបៀបក្លាយជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ។ នៅពេលដែលអ្នកសិក្សាជំនាញនេះ អ្នកនឹងជួបញឹកញាប់ជាមួយនឹងពាក្យគន្លឹះមួយចំនួនដូចជាហានិភ័យ ផែនការហិរញ្ញវត្ថុ និងសាច់ប្រាក់ងាយស្រួល។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែកធនាគារ និងហិរញ្ញវត្ថុ
សេង រដ្ឋា (អាយុ ២៤ឆ្នាំ) កំពុងសិក្សាផ្នែកធនាគារ និងហិរញ្ញវត្ថុ ហើយគាត់ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាបញ្ញាសាស្ត្រកម្ពុជា។ គឹម ស្រីនិច (អាយុ ២១ឆ្នាំ) ជានិស្សិតឆ្នាំទី២ នៅមជ្ឈមណ្ឌលសិក្សាធនាគារ ជំនាញផ្នែកធនាគារ និង ហិរញ្ញវត្ថុ។
ពួកគេនិយាយថាសម្រាប់មុខជំនាញនេះអ្នកគួរតែស្រឡាញ់ចូលចិត្តការអាន និងធ្វើការជាមួយនឹងលេខ ហើយត្រូវតែម៉ត់ចត់នឹងការសិក្សារបស់អ្នក។ អ្នកនឹងសិក្សាពីរបៀបប្រើប្រាស់ថវិកាឱ្យកាន់តែមានប្រសិទ្ធភាព ទទួលបានចំណេះដឹងអំពីវិស័យធនាគា និងអំពីការកាន់កាប់អាជីវកម្មផ្ទាល់ខ្លួនផងដែរ។ លើសពីនេះទៅទៀត ភាសាអង់គ្លេសរបស់អ្នកនឹងរីកចម្រើនឡើងដោយសារឯកសារដែលអ្នកអានសម្រាប់ការស្រាវជ្រាវគឺសុទ្ធសឹងជាភាសាអង់គ្លេស។
ទាំងរដ្ឋា និងស្រីនិចសិក្សា ៥ថ្ងៃមួយសប្ដាហ៍ ប៉ុន្តែរដ្ឋានិយាយថា ត្រូវការពេលបន្ថែមដើម្បីធ្វើការស្រាវជ្រាវ ការធ្វើបទបង្ហាញ ការប្រជុំក្រុម កិច្ចពិភាក្សាក្រុម និងសម្រាប់រំលឹកមេរៀនផងដែរ។ រដ្ឋាស្រឡាញ់មុខវិជ្ជាគណនេយ្យ ដោយសារតែជាមុខវិជ្ជាសិក្សាអំពីប្រាក់ ការវិនិយោគ និងកិច្ចការផ្សេងៗដែលយើងត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែគាត់មិនចូលចិត្តមុខវិជ្ជាស្ថិតិនោះទេ។ ស្រីនិចចូលចិត្តមុខវិជ្ជាសេដ្ឋកិច្ចរូបិយវត្ថុជាងគេដោយសារតែមុខវិជ្ជាបង្រៀនអំពីការយល់ឃើញទាំងសេដ្ឋកិច្ចក្នុងស្រុក និងពិភពលោកទាំងមូល។
រដ្ឋាលើកឡើងថាមុខវិជ្ជានៅថ្នាក់វិទ្យាល័យដែលសំខាន់សម្រាប់មុខជំនាញនេះរួមមាន ភាសាខ្មែរ សីលធម៌ ចំណេះដឹងទូទៅ គណិតវិទ្យា និងភាសាអង់គ្លេស។ មុខវិជ្ជាគណិតវិទ្យាដោយសារតែការសិក្សាទាក់ទងនឹងលេខ ហើយភាសាអង់គ្លេសគឺសំខាន់ដោយសារតែឯកសារភាគច្រើនសម្រាប់ការស្រាវជ្រាវគឺសរសេរជាភាសាអង់គ្លេស។ ស្រីនិចក៏បានលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ខ្លាំងចំពោះមុខវិជ្ជាសេដ្ឋកិច្ចព្រោះថាអ្នកត្រូវការគណិតវិទ្យា និងសេដ្ឋកិច្ចដើម្បីស្វែងយល់ពីមុខវិជ្ជាក្នុងជំនាញនេះ។ នៅពេលអ្នកបញ្ចប់ការសិក្សា អ្នកនឹងងាយស្រួលរកការងារធ្វើ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- American University of Phnom Penh, Phnom Penh
- Angkor University, Siem Reap
- Asia Euro University, Phnom Penh
- Beltei International University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian Mekong University, Phnom Penh
- Cambodian University for Specialities, Phnom Penh
- Camed Business School, Phnom Penh
- Chea Sim University of Kamchaymear, Kamchaymear
- City University, Phnom Penh
- Dewey International University, Battambang
- East Asia Management University, Phnom Penh
- Human Resource University, Phnom Penh
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- Life University, Sihanoukville
- Mean Chey University, Banteay Meanchey
- National Institute of Business, Phnom Penh
- National University of Battambang, Battambang
- National University of Management, Phnom Penh
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Paragon International University, Phnom Penh
- Phnom Penh International University, Phnom Penh
- Royal University of Law and Economics, Phnom Penh
- Svay Rieng University, Svay Rieng
- University of Cambodia, Phnom Penh
- University of Economics and Finance, Phnom Penh
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
- Vanda Institute Battambang, Battambang
- Vanda Institute Phnom Penh, Phnom Penh
- Vanda Institute Siem Reap, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
តើអ្នកចូលចិត្តជួយអ្នកដទៃ ឬអង្គការស្ថាប័នដែរ ឬទេ? មុខជំនាញផ្នែកមីក្រូហិរញ្ញវត្ថុផ្ដោតលើសេវាកម្ម
ហិរញ្ញវត្ថុដូចជាស្ថាប័នតូចៗ ឬអ្នកដែលមានប្រាក់ចំណូលទាប។ អ្នកនឹងសិក្សាអំពីរបៀបវិភាគស្ថានភាពនីមួយៗ និងរបៀបប្រាស្រ័យទំនាក់ទំនងជាមួយអ្នកដទៃដើម្បីទទួលបានព័ត៌មានដែលអ្នកត្រូវការ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- IIC University of Technology, Phnom Penh
- Prek Leap National College of Agriculture, Phnom Penh
- University of Economics and Finance, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
តើអ្នកចង់សិក្សាមុខជំនាញដែលមានទាក់ទងនឹងពន្ធដារដែរ ឬទេ? នោះមុខជំនាញផ្នែកហិរញ្ញវត្ថុ និងពន្ធដារគឺជាជម្រើសដ៏ល្អសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីនីតិវិធីពន្ធដារ ពន្ធលើប្រាក់ចំណូល និងការស្រាវជ្រាវអំពី
ពន្ធដារជាដើម។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- University of Economics and Finance, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
សិស្សបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងប្រកបការងារជា៖
- គណនេយ្យករ
- អ្នកជំនាញផ្នែកហិរញ្ញវត្ថុ
- អ្នកគ្រប់គ្រងហានិភ័យ
- អ្នកជំនាញផ្នែកពន្ធដារ
- ជំនួយការសេវាកម្មហិរញ្ញវត្ថុ
- អ្នកវិនិយោគ