សេចក្ដីផ្ដើម

តើអ្នកចង់សិក្សាអំពីអ្វីៗគ្រប់យ៉ាងអំពីប្រព័ន្ធកុំព្យូទ័រ និងសំណុំទិន្នន័យដែរ ឬទេ? តាមរយៈការសិក្សាមុខជំនាញមួយក្នុងចំណោមព័ត៌មានវិទ្យា​ អ្នកនឹងក្លាយទៅជាអ្នកជំនាញក្នុងការតម្លើង ថែទាំ និងធ្វើឱ្យប្រភេទ
ផ្សេងៗនៃប្រព័ន្ធកុំព្យូទ័រ ឬសំណុំទិន្នន័យមានភាពប្រសើរឡើង។ តើអ្នកចូលចិត្តមុខវិជ្ជាគណិតវិទ្យា ហើយចង់សិក្សាថាតើប្រព័ន្ធកុំព្យូទ័រ និងសំណុំទិន្នន័យទាំងនេះត្រូវបានបង្កើតឡើងដោយរបៀបណាដែរ ឬទេ? នោះមុខជំនាញណាមួយក្នុងវិទ្យាសាស្ត្រកុំព្យូទ័រគឺសាកសមជាជំនាញសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីរបៀបប្រើប្រាស់
គណិតវិទ្យាដើម្បីបង្កើតកម្មវិធីក្នុងប្រព័ន្ធ បណ្ដាញ សំណុំទិន្នន័យ និងគេហទំព័រជាដើម។

មុខជំនាញដែលមាននៅក្នុងវិស័យព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ

ការរចនា ការបង្កើត និងការវាយតម្លៃកម្មវិធីទូរស័ព្ទដៃ ទាំងនេះគឺជាអ្វីដែលមុខជំនាញក្នុងការគណនាកម្មវិធីទូរស័ព្ទផ្ដោតសំខាន់លើ។ អ្នកនឹងសិក្សាអំពីបច្ចេកវិទ្យាដែលត្រូវបានប្រើដើម្បីធ្វើប្រតិបត្តិការកិច្ចការផ្សេងៗគ្នាលើឧបករណ៍ដែលអាចយកតាមខ្លួនបានដូចជាទូរស័ព្ទដៃទំនើប កុំព្យូទ័រយួរដៃ និងថេប្លេតជាដើម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យជីវីតមនុស្ស និងដំណើរការអាជីវកម្មប្រសើរឡើងដែរ ឬទេ? នោះជំនាញក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មានអាចជាជំនាញសម្រាប់អ្នក។ សិក្សាមុខជំនាញនេះ សិស្សនិស្សិតនឹងសិក្សាអំពីរបៀបរចនា វិភាគ និងអនុវត្តប្រព័ន្ធព័ត៌មានដែលផ្អែកលើកុំព្យូទ័រ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មាន

គ្រាន់ សូរុនជានិស្សិតឆ្នាំទីមួយជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មាននៅវិទ្យាស្ថានស៊ីតិច ហើយគាត់បានជ្រើសរើសជំនាញនេះដោយមានការចាប់អារម្មណ៍ជាខ្លាំងក្នុងការសិក្សាអំពីអ្វីៗគ្រប់យ៉ាងសង្គមឌីជីថល។ សូរុនចូលចិត្តអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងកុំព្យូទ័រ ហើយមានបំណងចង់បង្កើតនវានុវត្តន៍សម្រាប់បច្ចេកវិទ្យា

នៅវិទ្យាស្ថានស៊ីតិច សូរុនពិតជាចូលចិត្តមុខវិជ្ជាសរសេរកម្មវិធីខ្លាំងណាស់ដោយសារតែមុខវិជ្ជានេះអាចឱ្យអ្នកបង្កើតរបស់ថ្មីៗ។ ពេលខ្លះមុខជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានអាចមានភាពស្មុគស្មាញបន្តិច ឧទាហរណ៍នៅពេលដែលមានបញ្ហាជាមួយកម្មវិធីកុំព្យូទ័រជាក់លាក់ណាមួយ។ ​បន្ទាប់ពីបញ្ចប់ការសិក្សា សូរុនចង់ក្លាយជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា

គន្លឹះរបស់សូរុនសម្រាប់អ្នក? ត្រូវខិតខំសិក្សាពេលនៅថ្នាក់វិទ្យាល័យ។ មុខវិជ្ជាដូចជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាអង់គ្លេសគឺមានសារប្រយោជន៍សម្រាប់មុខជំនាញនេះ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ខ្លាំងចំពោះសូហ្វវែដែរ ឬទេ? តើពាក្យដូចជា Java ឬការបង្កើតកម្មវិធីធ្វើឱ្យអ្នកមានអារម្មណ៍អន្ទះសារដែរ ឬទេ? នោះមុខជំនាញក្នុងការបង្កើតសូហ្វវែអាចជាជំនាញដ៏ល្អបំផុតសម្រាប់អ្នក។ ក្នុងមុខជំនាញនេះអ្នកនឹងគួបផ្សំគ្នារវាងភាពច្នៃប្រឌិតជាមួយនឹងជំនាញដោះស្រាយបញ្ហា ជំនាញវិភាគ និងជំនាញការគិតឡូជីខល។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចាប់អារម្មណ៍ជំនាញនៃការតម្លើង ការកំណត់រចនាសម្ព័ន្ធ ការប្រតិបត្តិការ និងការជួសជុលបណ្ដាញ
កុំព្យូទ័រដែរ ឬទេ? នោះមុខជំនាញក្នុងព័ត៌មានវិទ្យា និងបច្ចេកវិទ្យាបណ្ដាញកុំព្យូទ័រអាចជាជម្រើសល្អសម្រាប់
អ្នក។ ការផ្ដោតសំខាន់នៃមុខជំនាញនេះគឺការតភ្ជាប់រវាងកុំព្យូទ័រ ទៅនឹងប្រព័ន្ធទំនាក់ទំនងឌីជីថលនានា។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកបច្ចេកវិទ្យាបណ្ដាញកុំព្យូទ័រ និងព័ត៌មានវិទ្យា

ហន មេនសាង (អាយុ២៣ឆ្នាំ) បានទទួលអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ
បច្ចេកវិទ្យា IIC ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅវិទ្យាស្ថានជាតិអប់រំ (NIE) ដើម្បីយកសញ្ញាបត្របរិញ្ញាបត្របន្ថែមមួយទៀតក្នុងជំនាញព័ត៌មានវិទ្យាដើម្បីអាចក្លាយជាគ្រូបង្រៀន។ គាត់បានជ្រើសរើសជំនាញនេះដោយសារគាត់មានចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយម៉ាស៊ីន និងចង់ធ្វើការដោយឯករាជ្យ ដោយមិនមានការបង្គាប់បញ្ជាច្រើនពីអ្នកដទៃ។

ព័ត៌មានវិទ្យាមានជំនាញផ្សេងៗជាច្រើន ហើយជំនាញដែលគាត់ចូលចិត្តជាងគេនោះគឺ ការបង្កើតសូហ្វវែ ការរចនា និងបណ្ដាញ។មេនសានចូលចិត្តជំនាញការរចនាគេហទំព័រជាងគេបង្អស់ដោយសារតែគាត់អាចសរសេរនូវគេហទំព័រដោយខ្លួនឯងបាន ហើយគាត់ក៏អាចយកចំណេះដឹងដែលមានមកអនុវត្តផងដែរ។

បន្ទុកការងារអាចជាបញ្ហាប្រឈមខ្លះដែរដោយសារតែការងារត្រូវធ្វើឱ្យបានទាន់តាមការកំណត់។ សិក្សានៅសាកល
វិទ្យាល័យមានន័យថាសិក្សា  ៣ម៉ោងក្នុងមួយថ្ងៃ និង ៥ថ្ងៃមួយសប្ដាហ៍។ យ៉ាងណាមិញអ្នកត្រូវទុកពេលបន្ថែមសម្រាប់ធ្វើការស្រាវជ្រាវដើម្បីស្វែងយល់អំពីបញ្ហាឱ្យកាន់តែប្រសើរ ហើយអ្នកត្រូវរៀនវគ្គខ្លីៗបន្ថែមដែលពាក់ព័ន្ធនឹងមុខជំនាញដែលបានជ្រើសរើស។

មេនសាងពេញចិត្តដែលបានជ្រើសរើសជំនាញនេះសិក្សា។ គុណវិបត្តិគឺនៅត្រង់ថា ត្រូវធ្វើការជាមួយកុំព្យូទ័រពេញមួយថ្ងៃ ហើយវាធ្វើឱ្យគាត់មានបញ្ហាជាមួយនឹងភ្នែករបស់គាត់ និងឈឺក្បាល។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ចង់ក្លាយជាគ្រូបង្រៀនផ្នែកព័ត៌មានវិទ្យាពីព្រោះវាសក្ដិសមនឹងលក្ខខណ្ឌ និងតម្រូវការរបស់គាត់។

មេនសាងគិតថាមុខវិជ្ជានៅថ្នាក់វិទ្យាល័យរួមមាន គណិតវិទ្យា ភាសាអង់គ្លេស និងរូបវិទ្យា គឺមានសារៈសំខាន់ប្រសិនបើអ្នកចង់ធ្វើការនៅក្នុងវិស័យនេះ។ គាត់បានបញ្ជាក់ទៀតថាអ្នកដែលមានចំណាប់អារម្មណ៍ជ្រើសរើសជំនាញព័ត៌មានវិទ្យាគួរតែរៀនយ៉ាងហោចណាស់វគ្គជំនាញខ្លីមួយនៅសាលាឯកជនដើម្បីស្វែងយល់ថាតើជំនាញណាមួយដែលពួកគេពិតជាចូលចិត្ត ហើយធ្វើដូចនេះក៏អាចជួយពួកគេក្នុងការរកការងារផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់សិក្សាបន្ថែមអំពីការប្រើប្រាស់កុំព្យូទ័រដើម្បីដំណើរការព័ត៌មានដែរ ឬទេ? នោះមុខជំនាញក្នុង
វិទ្យាសាស្ត្រកុំព្យូទ័រគឺជាជម្រើសដ៏ល្អបំផុត។ មុខជំនាញនេះនឹងបង្រៀនអ្នកអំពីភាសាកម្មវិធីផ្សេងៗដើម្បីបង្ហាញក្បួនដោះស្រាយ ឬរបៀបប្រតិបត្តិការប្រព័ន្ធមួយដើម្បីគ្រប់គ្រងធនធាននៃកុំព្យូទ័រមួយ។ បច្ចេកទេសស្ថិតិ និង
គណិតវិទ្យាផ្សេងៗត្រូវបានប្រើប្រាស់ក្នុងមុខជំនាញនេះដើម្បីសិក្សាអំពីភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃ
ក្បួនដោះស្រាយ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់ឱ្យមុខជំនាញរបស់អ្នកផ្តោតលើសេចក្ដីលម្អិតបច្ចេកទេសនៃកុំព្យូទ័រដែរ ឬទេ? វិស្វកម្មកុំព្យូទ័រនឹងបង្រៀនអ្នកបន្ថែមអំពីការរួមបញ្ចូលគ្នា និងការបង្កើតនៃផ្នែករឹង និងផ្នែកទន់នៃកុំព្យូទ័រ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

និស្សិតដែលបានបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការជា៖

  • អ្នកបង្កើតសូហ្វវែ
  • អ្នកបង្កើតគេហទំព័រ
  • វិស្វករផ្នែករឹងនៃកុំព្យូទ័រ
  • ស្ថាបត្យករបណ្ដាញកុំព្យូទ័រ
  • អ្នកវិភាគទិន្នន័យ
  • មន្ត្រីគាំទ្រផ្នែកបច្ចេកទេស

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
PlayPlay
Slide
PlayPlay
Slide
PlayPlay
previous arrow
next arrow