សេចក្ដីផ្ដើម
តើអ្នកចង់ធ្វើការលើការដោះស្រាយបញ្ហាផ្សេងៗដោយការបង្កើតបច្ចេកវិទ្យាថ្មីដែរ ឬទេ? នោះមុខជំនាញមួយក្នុងវិស័យវិស្វកម្មអគ្គិសនីអាចជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។ មុខជំនាញទាំងនេះនឹងបង្រៀនអ្នកពីរបៀបស្រាវជ្រាវ និងរចនាការតម្លើងបែបបច្ចេកវិទ្យាអគ្គិសនីរួមមានដូចជា (មីក្រូ)បន្ទះសៀគ្វី ទូរស័ព្ទដៃទំនើប
ដ្រូន និងប្រព័ន្ធផលិតកម្មផ្សេងៗទៀត។
តើស្ដាប់ទៅស្រដៀងៗដែរ ឬទេ?
- ក្ដីស្រមៃរបស់អ្នកគឺបង្កើតផលិតផលអគ្គិសនីថ្មីៗ
- អ្នកពូកែខាងមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា
- អ្នកគឺជាមនុស្សដែលមានទាំងឡូជីក និងការអនុវត្តផ្ទាល់
- អ្នកចង់បង្កើតដំណោះស្រាយសម្រាប់បញ្ហាដែលកើតមានឡើងប្រចាំថ្ងៃ
- អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិត និងមានឆន្ទៈក្នុងការរចនាជម្រើសនានាជាច្រើនសម្រាប់ការបង្កើតថ្មីនាពេលបច្ចុប្បន្ន
មុខជំនាញដែលមានក្នុងវិស័យវិស្វកម្មអគ្គិសនី
តើអ្នកមានចំណាប់អារម្មណ៍ខ្លាំងលើការបញ្ជូនសញ្ញាដែរ ឬទេ? នោះមុខជំនាញក្នុងប្រព័ន្ធទូរគមនាគមន៍អាចជាជំនាញរបស់សម្រាប់អ្នក។ មុខជំនាញនេះនឹងបង្រៀនអ្នកបន្ថែមអំពីការតភ្ជាប់រវាងឧបករណ៍នានា។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកប្រព័ន្ធទូរគមនាគមន៍
PALAYSTINT Thorng អាយុ ២០ឆ្នាំ ហើយសិក្សាមុខជំនាញវិស្វកម្មអគ្គិសនី និងទូរគមនាគមន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កាលពី ៣ឆ្នាំមុនគាត់បានសម្រេចចិត្តចុះឈ្មោះរៀនមុខជំនាញនេះដោយសារតែគាត់ចូលចិត្តរៀនមុខវិជ្ជាគណិតវិទ្យា ហើយគាត់ចង់បង្កើតរបស់ទាំងឡាយណាដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួល។ មូលហេតុមួយដែលគាត់ចូលចិត្តអំពីមុខជំនាញវិស្វកម្មអគ្គិសនី និងទូរគមនាគមន៍នោះគឺវាផ្ដល់នូវការអនុវត្តជាក់ស្ដែងដែលធ្វើឱ្យមុខជំនាញនេះមានភាពសប្បាយរីករាយ។ លើសពីនេះទៅទៀត មុខជំនាញនេះផ្ដល់ឱកាសជាច្រើនសម្រាប់អាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរការសិក្សា។ ក្រៅពីនេះ ថង មិនចូលចិត្តការដែលគាត់ត្រូវធ្វើកិច្ចការសាលាជាច្រើននោះទេ។ ដោយហេតុនេះហើយបានជាគាត់ពុំមានពេលវេលាសម្រាប់ការងារក្រៅម៉ោងទេ។ ថងត្រូវខិតខំប្រឹងសិក្សា មានន័យថាគាត់ត្រូវទៅសាកលវិទ្យាល័យ និងចំណាយពេល៤ម៉ោង ក្នុងមួយថ្ងៃ និងចំណាយពេលបន្ទាប់លើកិច្ចការផ្ទះ ការស្រាវជ្រាវ និងគម្រោងផ្សេងៗ។ ទោះបីជាយ៉ាងណាក៏គាត់នៅតែស្រឡាញ់មុខជំនាញនេះ។ មុខវិជ្ជាដែលជាចំណូលចិត្តរបស់គាត់នោះគឺទ្រឹស្ដីអេឡិចត្រូម៉ាញេទិចដោយសារតែក្នុងមុខវិជ្ជានេះគាត់អាចអនុវត្ត និងដកពិសោធន៍ជាមួយនឹងសមាសធាតុពិតៗ។ បើគិតត្រឡប់ទៅពេលដែលគាត់នៅថ្នាក់វិទ្យាល័យវិញ គាត់និយាយថាមុខវិជ្ជារូបវិទ្យា និងគណិតវិទ្យាគឺជាមុខវិជ្ជាដែលពាក់ព័ន្ធសំខាន់ជាងគេសម្រាប់ការសិក្សារបស់គាត់ក្នុងពេលបច្ចុប្បន្ន។
គន្លឹះរបស់គាត់សម្រាប់អ្នក? ត្រូវប្រាកដថាអ្នកយល់ច្បាស់នូវមុខវិជ្ជារូបវិទ្យា និងគណិតវិទ្យា និងសិក្សាស្រាវជ្រាវបន្ថែមលើជំនាញអេឡិចត្រូនិច។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Institute of Technology, Phnom Penh
- Norton University, Phnom Penh
- Phnom Penh International University, Phnom Penh
- Royal University of Phnom Penh, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
ពេលខ្លះ តើអ្នកធ្លាប់ឆ្ងល់ដែរ ឬទេថាពិភពលោកអាចជាកន្លែងដែលប្រសើរជាងនេះ? ហើយតើអ្នកគិតថាវាអាចធ្វើបានដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដែលពាក់ព័ន្ធនឹងអគ្គិសនី និងអេឡិចត្រូម៉ាញេទិចដែរ ឬទេ? នោះមុខជំនាញក្នុងវិស័យវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចអាចជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ មុខជំនាញនេះនឹងបង្រៀនអ្នកអំពីប្រសិទ្ធភាពថាមពលនិងបណ្តាញអគ្គិសនី ហើយអ្នកក៏នឹងសិក្សាអំពីរបៀបរចនា បង្កើត និងរក្សាឧបករណ៍អគ្គិសនី និងគ្រឿងម៉ាស៊ីនផងដែរ។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
ហា សុងហេង (អាយុ ២២ឆ្នាំ) កំពុងសិក្សាជំនាញវិស្វកម្មអគ្គិសនីនៅឆ្នាំទី៣ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស។ គាត់ពេញនឹងជំនាញនេះដោយសារតែវាផ្អែកលើការអនុវត្ត មុខវិជ្ជានីមួយៗគឺច្បាស់លាស់ នៅទីនោះមានសីលធម៌ល្អ និងការអប់រំល្អ។ បន្ទុកការងារមិនសូវជាធ្ងន់នោះទេ។ គាត់ចំណាយពេលតែ៥ថ្ងៃ មួយសប្ដាហ៍ក្នុងការសិក្សារបស់គាត់ បច្ចុប្បន្ន។អ្វីដែលគាត់ចូលចិត្តបំផុតគឺអគ្គិសនីព្រោះអ្នកនឹងសិក្សាជំនាញ និងទទួលបានចំណេះដឹងសម្រាប់អនាគត ហើយវានឹងជួយអ្នកងាយស្រួលក្នុងការរកការងារធ្វើ។ នៅពេលអនាគត សុងហេង ចង់បើកហាងផ្ទាល់ខ្លួនលក់រាល់សម្ភារៈអេឡិចត្រូនិច ហើយគាត់ក៏ចង់ផ្ដល់សេវាកម្មជួសជុលប្រព័ន្ធអេឡិចត្រូនិចផងដែរ។
សុងហេង គិតថាមុខវិជ្ជាគណិតវិទ្យានៅវិទ្យាល័យគឺមានសារៈសំខាន់ព្រោះយើងត្រូវការវារាល់ពេលដើម្បីសិក្សាជំនាញនេះ។គន្លឹះរបស់គាត់គឺថាប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងជំនាញនេះ អ្នកអាចពិនិត្យមើលមុខវិជ្ជាផ្សេងផងដែរ ហើយបើអ្នកសម្រេចចិត្តថានឹងសិក្សាជំនាញនេះ ត្រូវចេះអត់ធ្មត់ និងព្យាយាមអនុវត្តឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Angkor University, Siem Reap
- Asia Euro University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian University for Specialities, Phnom Penh
- City University, Phnom Penh
- Institute of Technology, Phnom Penh
- International University, Phnom Penh
- National Polytechnic Institute of Cambodia, Phnom Penh
- National Technical Training Institute , Phnom Penh
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- University of Management and Economics, Battambang
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖
- វិស្វករអគ្គិសនី
- អ្នករចនា (សូហ្វវែ)
- អ្នកសរសេរកម្មវិធី
- អ្នកបង្កើតផលិតផល
- អ្នកគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍