តើអ្នកចង់ធ្វើឱ្យសុខភាពមាត់ធ្មេញរបស់ប្រជាជនល្អប្រសើរដែរ ឬទេ? នោះអ្នកគួរតែពិចារណាមុខជំនាញផ្នែកបច្ចេកវិទ្យា និងជំនួយការទន្តសាស្ត្រ។ ក្នុងនាមជាគិលានុបដ្ឋាយិការធ្មេញ អ្នកអាចចូលរួមជាមួយក្រុមថែទាំសុខភាពមាត់ធ្មេញដើម្បីព្យាបាលអ្នកជំងឺគ្រប់វ័យទាំងអស់។ អ្នកនឹងជួយក្រុមនេះដោយធ្វើកិច្ចការដូចជារៀបចំឧបករណ៍សម្រាប់ប្រើប្រាស់កំឡុងពេលដំណើរការព្យាបាល កត់ត្រាព័ត៌មានវេជ្ជសាស្ត្រ ណែនាំអ្នកជំងឺអំពីអនាម័យមាត់ធ្មេញ និងធានាថាពេលព្យាបាលអ្នកជំងឺមានអារម្មណ៍ធម្មតា។ អ្នកក៏នឹងសិក្សាអំពីដំណើរការទន្តសាស្ត្រផ្សេងៗពីការត្រួតពិនិត្យទូទៅ រហូតដល់ការព្យាបាលរបស់អ្នកជំនាញ។ ប្រសិនបើអ្នកចូលចិត្តវិធីសាស្ត្របច្ចេកទេស អ្នកអាចនឹងចាប់អារម្មណ៍ផ្នែកធ្មេញសប្បនិម្មិត។ អ្នកនឹងសិក្សាអំពីរបៀបបង្កើត ពិនិត្យមើល និងថែទាំធ្មេញសប្បនិម្មិត និងឧបករណ៍ធ្មេញជាដើម។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។