តើអ្នកពូកែខាងស្វែងរកលំនាំ និងទំនោរក្នុងលេខ ឬចំនួនដែរ ឬទេ? នោះមុខជំនាញផ្នែកគណនេយ្យគឺជាជម្រើសដ៏ល្អមួយ! អ្នកនឹងសិក្សាពីរបៀបវិភាគទិន្នន័យជាលេខដើម្បីទំនាក់ទំនងទំនោរហិរញ្ញវត្ថុជាមួយនឹង
ស្ថាប័នអង្គការផ្សេងៗ និង/ឬរដ្ឋាភិបាល។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគណនេយ្យ
ឧត្តមមូរល មានអាយុ ២៣ឆ្នាំ ហើយបានសិក្សាជំនាញគណនេយ្យនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ បច្ចុប្បន្នគាត់ជាសវនករនៅក្រុមហ៊ុនឯកជនមួយក្នុងប្រទេសកម្ពុជា។ កំឡុងពេលនៃការសិក្សារបស់គាត់ គាត់ពិតជាចូលចិត្តកត្តាប្រឈម និងទិដ្ឋិភាពបច្ចេកទេសនៃកម្មវិធីសិក្សាណាស់។ ដោយសារតែគណនេយ្យគឺជាមុខជំនាញមួយដែលត្រូវការការធ្វើបច្ចុប្បន្នភាព ច្បាប់ពាក់ព័ន្ធតែតែត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ដោយអគ្គនាយកដ្ឋានពន្ធដារ ឬធនាគារជាតិនៃកម្ពុជា ដែលជាហេតុធ្វើឱ្យមុខជំនាញនេះមានការពិបាកសម្រាប់គាត់ពេលខ្លះ។ យ៉ាងណាមិញ គាត់មិនបានចំណាយពេលច្រើនលើមុខជំនាញរបស់គាត់ទេ។ ឧត្តមមូរលភាគច្រើនសិក្សានៅសាកលវិទ្យាល័យ ហើយគាត់ចំណាយពេលមួយម៉ោងរៀងរាល់ថ្ងៃរលឹកមេរៀន ឬបំពេញកិច្ចការដែលបានដាក់ឱ្យធ្វើ។
គន្លឹះរបស់គាត់សម្រាប់អ្នកគឺ៖ តើអ្នកចូលចិត្តបរិយាកាសធ្វើការបែបស្ងប់ស្ងាត់ដែលមានកត្តាប្រឈមជាច្រើនដែរ ឬទេ? នោះមុខជំនាញនេះគឺល្អបំផុតសម្រាប់អ្នក។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Angkor University, Siem Reap
- Asia Euro University, Phnom Penh
- Beltei International University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian Mekong University, Phnom Penh
- Cambodian University for Specialities, Phnom Penh
- Chea Sim University of Kamchaymear, Kamchaymear
- City University, Phnom Penh
- Dewey International University, Battambang
- East Asia Management University, Phnom Penh
- Human Resource University, Phnom Penh
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- Life University, Sihanoukville
- Mean Chey University, Banteay Meanchey
- National Institute of Business, Phnom Penh
- National University of Battambang, Battambang
- National University of Management, Phnom Penh
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Phnom Penh International University, Phnom Penh
- PSE (Pour un Sourire d’Enfant), Phnom Penh
- Royal University of Law and Economics, Phnom Penh
- Svay Rieng University, Svay Rieng
- University of Cambodia, Phnom Penh
- University of Economics and Finance, Phnom Penh
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
- Vanda Institute Battambang, Battambang
- Vanda Institute Phnom Penh, Phnom Penh
- Vanda Institute Siem Reap, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។