តើអ្នកចង់សិក្សាបន្ថែមថាតើរបបអាហាររបស់អ្នកប៉ះពាល់ដល់សុខភាពរបស់អ្នកដោយរបៀបណាដែរ ឬទេ? នោះអ្នកគួរតែក្រលេកមកមើលមុខជំនាញក្នុងផ្នេកអាហារូបត្ថម្ភ និងវិទ្យាសាស្ត្រចំណីអាហារ។ ក្នុងមុខជំនាញនេះ អ្នកនឹងសិក្សាអំពីទំនាក់ទំនងរវាងការបរិភោគអាហាររបស់មនុស្ស និងសុខភាពរបស់ពួកគេ។ អ្នកនឹងសិក្សាអំពីប្រធានបទជាច្រើនទាក់ទងនឹងចំណីអាហារដូចជាលំនាំការបរិភោគ អាហារូបត្ថម្ភដែលល្អសម្រាប់សុខភាព សុវត្ថិភាពចំណីអាហារ និងមេតាបូលីសជាដើម។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកអាហារូបត្ថម្ភ និងវិទ្យាសាស្ត្រចំណីអាហារ
ឡាវីល (អាយុ ២១ឆ្នាំ) ជានិស្សិតឆ្នាំទី៥ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា។ ឡាវីល ជ្រើសរើសជំនាញនេះដោយសារតែគាត់ចង់ធ្វើឱ្យប្រាកដថាកសិករខ្មែរទទួលបានតម្លៃសមរម្យសម្រាប់ផលិតកម្មកសិកម្មរបស់ពួកគេ។ មុខវិជ្ជាមីក្រូជីវវិទ្យា និងគីមីចំណីអាហារគឺជាអ្វីដែលឡាវីលចូលចិត្ត ប៉ុន្តែគាត់ចូលចិត្តមុខវិជ្ជាអាហារូបត្ថម្ភ និងសុខភាពជាងគេដោយសារតែគាត់ចូលចិត្តចង់ដឹងអំពីយន្តការនៃអាហារក្នុងខ្លួនមនុស្ស។ គាត់នៅតែត្រូវការសិក្សាអំពីស្ដង់ដារសម្រាប់សុវត្ថិភាពអាហារ។ នៅពេលអនាគត គាត់ចង់ធ្វើការផ្នែកត្រួតពិនិត្យគុណភាព ឬធានាគុណភាព។
ដំបូន្មានគាត់សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ផ្នែកនេះ៖ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានការប្រឡងចូល ហើយសាលារំពឹងសិស្សានុសិស្សឱ្យខ្លាំងពូកែលើមុខវិជ្ជាទាំងនេះ និងមុខវិជ្ជាតក្កវិទ្យា។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។