សេដ្ឋកិច្ចអន្តរជាតិ

All majors

សេដ្ឋកិច្ចអន្តរជាតិ

តើអ្នកកំពុងស្វែករកទស្សនទានបែបសាកល និងទូលំទូលាយមែនដែរ ឬទេ? តើអ្នកចាប់អារម្មណ៍ថាតើប្រទេសផ្សេងៗសហការគ្នាផ្នែកសេដ្ឋកិច្ចដោយរបៀបណាដែរ ឬទេ? ក្នុងមុខជំនាញសេដ្ឋកិច្ចអន្តរជាតិ អ្នកនឹងសិក្សាអំពីកិច្ចការទាំងឡាយអំពីសមាហរណកម្ម ជំនួញអន្តរជាតិ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៃបណ្ដាប្រទេសនានាជុំវិញពិភពលោក។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកសេដ្ឋកិច្ចអន្តរជាតិ

និស្សិតម្នាក់នេះដែលសុំមិនបញ្ចេញឈ្មោះកំពុងសិក្សានៅដេប៉ាតឺម៉ង់ការសិក្សាអន្តរជាតិ។ ពួកគេជ្រើសរើសជំនាញនេះដោយសារពួកគេចូលចិត្តការទំនាក់ទំនង ការចរចារ និងការវាយតម្លៃកម្មវិធី ឬគម្រោងសង្គមជាដើម ហើយជំនាញសេដ្ឋកិច្ចនឹងជួយអ្នកស្វែងយល់អំពីដំណើរការអភិវឌ្ឍនៃប្រទេសកម្ពុជា។

អ្វីដែលសិស្សនិស្សិតចូលចិត្តអំពីជំនាញនេះគឺការដែលការរៀនមានបញ្ចូលទាំងផ្នែកអន្តរជាតិ និងតំបន់ ហើយជំនាញដែលបានសិក្សានឹងអាចយកទៅប្រើប្រាស់បានក្នុងជីវិតជាក់ស្ដែង។ លើសពីនេះទៅទៀត ជំនាញនឹងជួយដល់ការអភិវឌ្ឍ សង្គម។ មុខវិជ្ជាដែលពួកគេចូលចិត្តជាងគេនោះគឺគោលនយោបាយ និងទ្រឹស្ដីជំនួញអន្តរជាតិ។ អ្វីដែលនិស្សិតមិនចូលចិត្តនោះគឺការដែលជំនាញនេះផ្ដោតលើទ្រឹស្ដីជាងការអនុវត្ត និងការដែលបន្ទុកការងារគឺខ្ពស់នៅពេលដែលថ្ងៃផុតកំណត់កិច្ចការមកដល់គ្រប់មុខវិជ្ជា។
នៅពេលអនាគតនិស្សិតរូបនេះចង់ធ្វើការក្នុងការអភិវឌ្ឍសង្គម។

មុខវិជ្ជានៅវិទ្យាល័យដែលសំខាន់រួមមានគណិតវិទ្យា និងប្រវត្តិសាស្ត្រ។ ប្រសិនបើអ្នកចាប់អារម្មណ៍ជំនាញនេះ អ្នកគួរតែចូលចិត្តការងារសង្គម និងប្រាស្រ័យទំនាក់ទំនងជាមួយមនុស្សច្រើន។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។