មុខជំនាញក្នុងផ្នែកសិល្បៈតន្ត្រី និងតន្ត្រីសម្លេងនឹងបង្រៀនអ្នកបន្ថែមអំពីមូលដ្ឋានគ្រឹះនៃបច្ចេកទេសសម្លេង ការតែងនិពន្ធ ការបង្កើតបណ្ដាញ ការធ្វើបទបង្ហាញ បច្ចេកទេសខ្សែសម្លេង ជំនាញដើរតួរ និងសម្លេងខ្លួនអ្នក ឬចំណាប់អារម្មណ៍ផ្នែកតន្ដ្រី។ អ្នកនឹងត្រូវណែនាំផ្លូវដើម្បីក្លាយខ្លួនជាអ្នកសិល្បៈដែលមានភាពច្នៃប្រឌិតគ្រប់
ស្ទីល ឬទំនុក។ ដូច្នេះប្រសិនបើអ្នកចង់ក្លាយខ្លួនជាតន្ត្រីករ តារាចម្រៀង ឬអ្នកនិពន្ធ នោះជំនាញសិល្បៈតន្ដ្រី និងតន្រ្ដីសម្លេងប្រាកដជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Phnom Penh International Institute of the Arts, Phnom Penh
- Royal University of Fine Arts, Phnom Penh
- University of Cambodia, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។