សារព័ត៌មាន

All majors

សារព័ត៌មាន

ប្រសិនបើអ្នកស្រមៃថានឹងធ្វើសេចក្ដីរាយការណ៍ព័ត៌មានទៅកាន់ប្រជាជនកម្ពុជា នោះជំនាញសារព័ត៌មានគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។ ជំនាញនេះផ្ដោតលើការបង្កើតព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជាកាសែត ទស្សនាវដ្ដី គេហទំព័រ ទូរទស្សន៍ និងវិទ្យុជាដើម។ អ្នកនឹងសិក្សាអំពីរបៀបប្រមូល វិភាគ និងរៀបចំព័ត៌មានគ្រប់ប្រភេទមុនពេញបោះផ្សាយ។ អ្នកនឹងកសាងជំនាញទំនាក់ទំនងរឹងមាំផងដែរ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកសារព័ត៌មាន

ង៉ាន​ សុគន្ធជានិស្សិតអាយុ ២២ឆ្នាំនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់លើកឡើងថាឱកាសអាហារូបករណ៍គឺមានសារៈសំខាន់សម្រាប់គាត់ពេលត្រូវសម្រេចថាត្រូវជ្រើសរើសមុខជំនាញណាមួយ។ ជាសំណាងល្អគាត់បានទទួលអាហារូបករណ៍សម្រាប់មុខជំនាញនេះ។ អ្វីដែលជម្រុញឱ្យគាត់ចុះឈ្មោះរៀនមុខជំនាញនេះគឺក្ដីស្រមៃរបស់គាត់ក្នុងការក្លាយជាអ្នកសារព័ត៌មានមួយរូបដែលអាចនិយាយតំណាងឱ្យស្ត្រី និងអ្នកដទៃទៀតក្នុងសហគមន៍។ គាត់ចង់លើយកបញ្ហាទាំងនេះមកនិយាយដើម្បីបង្កើតសង្គមដែលល្អប្រសើរជាងនេះ។

សុគន្ធស្រឡាញ់ការដែលជំនាញនេះផ្ដោតលើការថតរូប និងការផលិតវីដេអូ។ គាត់ក៏ចូលចិត្តផងដែរដែលគាត់អាចសរសេរអំពីបញ្ហាជុំវិញស្ត្រីនៅក្នុងប្រទេសកម្ពុជា។ មុខវិជ្ជាដែលគាត់ចូលចិត្តនោះគឺការផលិតវីដេអូ។ គាត់មិនដែលនឿយហត់នឹងវានោះទេ ហើយគាត់មិនដែលអូសបន្លាយកិច្ចការផ្ទះសម្រាប់មុខវិជ្ជានេះទេ។ ក្រោយបញ្ចប់ការសិក្សា សុគន្ធចង់ក្លាយជាមន្ត្រីទំនាក់ទំនងសាធារណៈម្នាក់ដែលមានប្រវត្តិសិក្សាផ្នែកសារព័ត៌មាន។

ដំបូន្មានរបស់សុគន្ធសម្រាប់សិស្សវិទ្យាល័យ? សុគន្ធសង្កត់ធ្ងន់ថាអ្នកត្រូវតែមានទំនុកចិត្តក្នុងការធ្វើឱ្យមានការខុសប្លែក។ គាត់និយាយថាប្រសិនបើអ្នកពិតជាចង់បានអ្វីមួយ អ្នកនឹងអាចសម្រេចគោលដៅនោះបានដរាបណាអ្នកមានឆន្ទៈក្នុងការជម្រុញខ្លួនអ្នក និងខិតខំប្រឹងប្រែង។ ការអនុវត្តធ្វើឱ្យល្អឥតខ្ចោះ!

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។