វិស្វកម្មអេកូឡូស៊ី ភូមិសាស្ត្របច្ចេកទេស និងបរិស្ថាន

All majors

វិស្វកម្មអេកូឡូស៊ី ភូមិសាស្ត្របច្ចេកទេស និងបរិស្ថាន

តើអ្នកមានចំណូលចិត្តទាំងផ្នែកបរិស្ថាន និងបច្ចេកវិទ្យាដែរ ឬទេ? នោះជំនាញផ្នែកវិស្វកម្មអេកូឡូស៊ី ភូមិសាស្ត្របច្ចេកទេស និងបរិស្ថានអាចជាជម្រើសសម្រាប់អ្នក។ នៅក្នុងជំនាញនេះអ្នកនឹងសិក្សាពីរបៀបបញ្ចូលគោលការណ៍នៃវិស្វកម្ម គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យាដើម្បីទប់ស្កាត់ជាមួយនឹងបញ្ហាបរិស្ថាន និងផ្សព្វផ្សាយការអភិវឌ្ឍប្រកបដោយចីរភាព។ ឧទាហរណ៍ ក្នុងមុខជំនាញរ៉ែ និងអាជីវកម្ម អ្នកនឹងធ្វើការស្រាវជ្រាវលើការអនុវត្តប្រកបដោយចីរភាពក្នុងវិស័យនេះ និងបង្កើតវិធីធ្វើការថ្មីៗ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវិស្វកម្មអេកូឡូស៊ី ភូមិសាស្ត្របច្ចេកទេស និងបរិស្ថាន

ចក់ វុទ្ធីជានិស្សិតឆ្នាំទី ៥ជំនាញវិស្វកម្មទឹក និងបរិស្ថាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅរាជធានីភ្នំពេញ។ ជាទូទៅគាត់ចាប់អារម្មណ៍ផ្នែកបរិស្ថាន ហេតុនេះហើយបានជាគាត់ចុះឈ្មោះរៀនជំនាញនេះ។ គាត់ចូលចិត្តការដែលជំនាញនេះផ្ដោតលើគុណភាពទឹក ផលប៉ះពាល់បរិស្ថាន និងសំណង់រឹង។ មុខវិជ្ជាដែលគាត់ចូលចិត្តនោះគឺមុខវិជ្ជាអំពីប្រព័ន្ធបង្ហូរទឹកក្នុងទីក្រុង។ គាត់ចំណាយពេលរៀនប្រហែល ៣២ម៉ោងក្នុងមួយសប្ដាហ៍។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ចង់ធ្វើការងារដែលគាត់អាចធ្វើការពិនិត្យមើលគុណភាពទឹកក្នុងទឹកដើម្បីធ្វើឱ្យប្រព័ន្ធធារាសាស្ត្រកាន់តែប្រសើរឡើង។

តើអ្នកចាប់អារម្មណ៍ជំនាញស្រដៀងទៅនឹងវិស្វកម្មបរិស្ថាន ភូមិសាស្ត្របច្ចេកទេស និងអេកូឡូស៊ីដែរ ឬទេ? វុទ្ធីនិយាយថាអ្នកគួរតែចូលចិត្តមុខវិជ្ជាដូចជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យានៅថ្នាក់វិទ្យាល័យ។ ទាំងនេះគឺជាមុខវិជ្ជាដែលអ្នកអាចយកមកអនុវត្តសម្រាប់ជំនាញនេះ។

បទសម្ភាសន៍ជាមួយនិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអេកូឡូស៊ី ភូមិសាស្ត្រ និងបរិស្ថាន

សុផុន (អាយុ ២៣ឆ្នាំ) ទើបតែបញ្ចប់ការសិក្សាថ្មីៗពីវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា  យបានបញ្ចប់មុខជំនាញវិស្វកម្ម​ឯកទេសខាងធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ងលើសុផុនជំនាញនេះកំពុងត្រូវការខ្លាំង និងមានការប្រកួតប្រជែងលក្ខណៈអន្តរជាតិ។ អ្វីដែលសុផុនចូលចិត្តជាងគេនោះអំពីជំនាញនេះគឺការសិក្សាអំពីប្រព័ន្ធជលសាស្ត្រ ការ ដោះស្រាយបញ្ហាទឹកផ្សេងៗ និងប្រព័ន្ធធារាសាស្ត្រ។ សុផុនក៏ចូលចិត្តការសិក្សាអំពីប្រព័ន្ធអាងស្តុកទឹកភ្លៀង។ មុខជំនាញនេះគឺលើសពីការរំពឹងទុករបស់សុផុនដោយសារតែ សុផុនបានទទួលនូវអាហារូបករណ៍ទៅបន្តថ្នាក់អនុបណ្ឌិតនៅបរទេស។ ផែនការការងាររបស់សុផុន៖ ដោះស្រាយបញ្ហាទឹកក្នុងទីក្រុង។

សុផុនណែនាំទៅកាន់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍លើមុខជំនាញនេះឱ្យផ្ដោតសំខាន់លើមុខវិជ្ជានៅថ្នាក់វិទ្យាល័យដូចជាវិទ្យាសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា។ ភាសាអង់គ្លេសក៏មានសារៈសំខាន់ដែរព្រោះឯកសារភាគច្រើនជាភាសាអង់គ្លេស។ ជាមួយនឹងមុខវិជ្ជាទាំងនេះអ្នកអាចជ្រើសរើសជំនាញវិស្វកម្មណាមួយក៏បាន ហើយជំនាញទាំងនេះគឺកំពុងតែត្រូវការក្នុងប្រទេសកម្ពុជា។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។