ពេលខ្លះ តើអ្នកធ្លាប់ឆ្ងល់ដែរ ឬទេថាពិភពលោកអាចជាកន្លែងដែលប្រសើរជាងនេះ? ហើយតើអ្នកគិតថាវាអាចធ្វើបានដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដែលពាក់ព័ន្ធនឹងអគ្គិសនី និងអេឡិចត្រូម៉ាញេទិចដែរ ឬទេ? នោះមុខជំនាញក្នុងវិស័យវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចអាចជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ មុខជំនាញនេះនឹងបង្រៀនអ្នកអំពីប្រសិទ្ធភាពថាមពលនិងបណ្តាញអគ្គិសនី ហើយអ្នកក៏នឹងសិក្សាអំពីរបៀបរចនា បង្កើត និងរក្សាឧបករណ៍អគ្គិសនី និងគ្រឿងម៉ាស៊ីនផងដែរ។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
ហា សុងហេង (អាយុ ២២ឆ្នាំ) កំពុងសិក្សាជំនាញវិស្វកម្មអគ្គិសនីនៅឆ្នាំទី៣ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស។ គាត់ពេញនឹងជំនាញនេះដោយសារតែវាផ្អែកលើការអនុវត្ត មុខវិជ្ជានីមួយៗគឺច្បាស់លាស់ នៅទីនោះមានសីលធម៌ល្អ និងការអប់រំល្អ។ បន្ទុកការងារមិនសូវជាធ្ងន់នោះទេ។ គាត់ចំណាយពេលតែ៥ថ្ងៃ មួយសប្ដាហ៍ក្នុងការសិក្សារបស់គាត់ បច្ចុប្បន្ន។អ្វីដែលគាត់ចូលចិត្តបំផុតគឺអគ្គិសនីព្រោះអ្នកនឹងសិក្សាជំនាញ និងទទួលបានចំណេះដឹងសម្រាប់អនាគត ហើយវានឹងជួយអ្នកងាយស្រួលក្នុងការរកការងារធ្វើ។ នៅពេលអនាគត សុងហេង ចង់បើកហាងផ្ទាល់ខ្លួនលក់រាល់សម្ភារៈអេឡិចត្រូនិច ហើយគាត់ក៏ចង់ផ្ដល់សេវាកម្មជួសជុលប្រព័ន្ធអេឡិចត្រូនិចផងដែរ។
សុងហេង គិតថាមុខវិជ្ជាគណិតវិទ្យានៅវិទ្យាល័យគឺមានសារៈសំខាន់ព្រោះយើងត្រូវការវារាល់ពេលដើម្បីសិក្សាជំនាញនេះ។គន្លឹះរបស់គាត់គឺថាប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងជំនាញនេះ អ្នកអាចពិនិត្យមើលមុខវិជ្ជាផ្សេងផងដែរ ហើយបើអ្នកសម្រេចចិត្តថានឹងសិក្សាជំនាញនេះ ត្រូវចេះអត់ធ្មត់ និងព្យាយាមអនុវត្តឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Angkor University, Siem Reap
- Asia Euro University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian University for Specialities, Phnom Penh
- City University, Phnom Penh
- Institute of Technology, Phnom Penh
- International University, Phnom Penh
- National Polytechnic Institute of Cambodia, Phnom Penh
- National Technical Training Institute , Phnom Penh
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- University of Management and Economics, Battambang
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។