តើអ្នកចាប់អារម្មណ៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងជំនាញជីវវិទ្យាដែរ ឬទេ? នោះជំនាញវិស្វកម្មជីវសាស្ត្រអាចជាជម្រើសល្អបំផុតសម្រាប់អ្នក។ មុខជំនាញនេះផ្ដោតលើការប្រើប្រាស់វិធីសាស្ត្របច្ចេកវិទ្យាដើម្បីដោះស្រាយសំណួរអំពីវេជ្ជសាស្ត្រជីវវិទ្យា។ មុខជំនាញនេះរួមបញ្ចូលវិធីសាស្ត្រស្រាវជ្រាវផ្សេងៗពីផ្នែកដទៃរូមទាំងរូបវិទ្យា គីមីវិទ្យា គណិតវិទ្យា វិស្វកម្ម (អគ្គិសនី) ព័ត៌មានវិទ្យា និងជីវវិទ្យា។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវិស្វកម្មជីវសាស្ត្រ
ជឿន កុសិន (អាយុ ២១ឆ្នាំ) ជានិស្សិតឆ្នាំទី៣ជំនាញវិស្វកម្មជីវសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់ជ្រើសរើសជំនាញនេះដោយសារតែមុខវិជ្ជាចំណូលចិត្តរបស់គាត់នៅថ្នាក់វិទ្យាល័យគឺជីវវិទ្យា និងគីមីវិទ្យា ហើយជំនាញនេះគឺទាក់ទងនឹងមុខវិជ្ជាទាំងនេះខ្លាំង។ មានវិស័យជាច្រើនដែលពាក់ព័ន្ធនឹងជំនាញនេះរួមមានដូចជាវិស័យបច្ចេកវិទ្យាអាហារ វិស័យវេជ្ជសាស្ត្រ វិស័យ គ្រឿងសំអាង និងផ្សេងៗទៀត។ អ្វីដែលកុសិនចូលចិត្តអំពីមុខជំនាញនេះគឺការអនុវត្តមន្ទីរពិសោធន៍ និងការចុះកម្មសិក្សាការស្រាវជ្រាវ ហើយគាត់ចូលចិត្តការងារក្រុមដែលធ្វើជាមួយគ្នា។ គាត់ត្រូវការពេល ៦ថ្ងៃក្នុងមួយសប្ដាហ៍សម្រាប់កិច្ចការសាលាដែលគាត់ត្រូវធ្វើ និងធ្វើការស្រាវជ្រាវ។ គាត់មិនអាចធ្វើការងារក្រៅម៉ោងបានទេពេលកំពុងសិក្សាជំនាញនេះដោយសារគាត់ត្រូវរៀនពីព្រឹកដល់ល្ងាច។ នៅពេលអនាគត កុសិន សង្ឃឹមថានឹងបម្រើការងារនៅក្នុងឧស្សាហកម្មចំណីអាហារ និងបើកអាជីវកម្មដែលទាក់ទងនឹងជំនាញរបស់គាត់។
ដំបូន្មានរបស់គាត់ប្រសិនបើអ្នកចាប់អារម្មណ៍ជំនាញនេះ៖ អ្នកត្រូវការមុខវិជ្ជាវិទ្យាល័យដូចជាគីមីវិទ្យា ជីវវិទ្យា គណិតវិទ្យា និងរូបវិទ្យា។ អ្នកក៏ត្រូវតែមានការប្ដេជ្ញាចិត្ត និងប្រាកដថាអ្នកអាចដោះស្រាយបញ្ហានានាបាន។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។