ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ខ្លាំងអំពីសិល្បៈ នោះជំនាញក្នុងផ្នែកវិចិត្រសិល្បៈអាចជាជំនាញសម្រាប់
អ្នក។ អ្នកនឹងសិក្សាអំពីប្រវត្តិសិល្បៈ របៀបគ្រប់គ្រងទម្រង់ផ្សេងៗនៃសិល្បៈ និងរបៀបបង្កើតទម្រង់សិល្បៈ
ផ្សេងៗទាំងនេះ។ អ្នកនឹងក្រលេកមើលផលប៉ះពាល់នៃសិល្បៈមកលើសង្គម សេដ្ឋកិច្ច និងនយោបាយ។ លើសពីនេះអ្នកនឹងបង្កើនជំនាញការគិតបែបស៊ីជម្រៅ និងអាចវាយតម្លៃស្នាដៃសិល្បៈរបស់អ្នកដទៃផងដែរ។ ទម្រង់សិល្បៈដែលមានក្នុងមុខជំនាញវិចិត្រសិល្បៈរួមមាន ការគូររូប គំនូរ ការថតរូប ការសូនរូប និងឆ្លាក់រូប។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។