ជាមួយជំនាញផ្នែករូបវិទ្យា អ្នកនឹងទទួលបានការយល់ដឹងស៊ីជម្រៅអំពីទ្រឹស្ដីរូបវិទ្យាសម័យទំនើប និងបែបប្រវត្តិសាស្ត្រ និងគណិតវិទ្យា។ អ្នកនឹងសិក្សាអំពីគំនិតដែលមានគោលបំណងក្នុងការពន្យល់អំពីធម្មជាតិនៃពិភពលោករបស់យើងរួមមាន ទំនាញផែនដី ថាមពល និងពន្លឺជាដើម។ អ្នកនឹងទទួលបានបទពិសោធន៍បែបអនុវត្តដោយរៀបចំការស្រាវជ្រាវបែបវិទ្យសាស្រ្ត និងធ្វើការពិសោធន៍មន្ទីរពិសោធន៍ជាដើម។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែករូបវិទ្យា
សុខ ពិសី (អាយុ ២១ឆ្នាំ) និង សុខ សុផានី (អាយុ ២១ឆ្នាំ) កំពុងសិក្សាផ្នែករូបវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពួកគេជ្រើសរើសមុខវិជ្ជានេះដោយសារពួកគេចង់ដឹងបន្ថែមអំពីបាតុភូតដែលមានលើភពផែនដី។ ពួកគេចូលចិត្តស្វែងយល់បន្ថែមអំពីច្បាប់ញូតុន លំហូរម៉ាញេទិច និងចរន្តឆ្លាស់។ យោងតាម សុផានី បន្ទុកការងារគឺមធ្យម ដោយសិក្សា ២ម៉ោងនៅពេលថ្ងៃ និង២ ទៅ៣ម៉ោងនៅពេលល្ងាច។ ពិសី សិក្សា ៣០ម៉ោងក្នុងមួយសប្ដាហ៍។ បន្ទាប់ពីបញ្ចប់ការសិក្សាទាំងពិសី និងសុផានីសង្ឃឹមថានឹងក្លាយជាគ្រូបង្រៀនម្នាក់។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Cambodian University for Specialities, Phnom Penh
- City University, Phnom Penh
- International University, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- National University of Battambang, Battambang
- Panha Chiet University, Phnom Penh
- Royal University of Phnom Penh, Phnom Penh
- University of Southeast Asia, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។