តើអ្នកចាប់អារម្មណ៍លើតួនាទីជាអ្នកដឹកនាំ ការគ្រប់គ្រង និងការរៀបចំ ប៉ុន្ដែចូលចិត្តធ្វើការនៅក្នុងវិស័យសេវាសាធារណៈជាងអាជីវកម្មពាណិជ្ជកម្មដែរ ឬទេ? នោះមុខជំនាញក្នុងផ្នែករដ្ឋបាលសាធារណៈគឺជាជម្រើសដ៏ល្អសម្រាប់អ្នក។ បន្ទាប់ពីបញ្ចប់ការសិក្សាមុខជំនាញនេះ អ្នកនឹងយល់អំពីគោលនយោបាយ អភិបាលកិច្ច្ និងការគ្រប់គ្រងក្នុងស្ថាប័នរដ្ឋជាដើម។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែករដ្ឋបាលសាធារណៈ
ឈួន សុផាន្នី (អាយុ ២៣ឆ្នាំ) កំពុងបន្តថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈ។ គាត់បានជ្រើសរើសមុខជំនាញនេះដោយសារទាក់ទងនឹងវិស័យសាធារណៈរបស់រដ្ឋាភិបាល ហើយគាត់ចង់ចូលរួមក្នុងការអភិវឌ្ឍសហគមន៍។ អ្វីដែលគាត់ចូលចិត្តអំពីមុខជំនាញនេះគឺការដែលបច្ចុប្បន្នគាត់យល់ដឹងច្រើនជាងមុនអំពីសេវាសាធារណៈដែលវានឹងជួយឱ្យគាត់ក្លាយជាមន្ត្រីសាធារណៈមួយរូប និងជាអ្នកដឹកនាំក្នុងសហគមន៍របស់គាត់។
អ្វីដែលគាត់មិនចូលចិត្តនោះគឺទ្រឹស្ដីនយោបាយក្នុងមុខជំនាញនេះគឺខុសគ្នាពីការអនុវត្ត។ គាត់និយាយថាគាត់សិក្សា ២០ម៉ោងក្នុងមួយសប្ដាហ៍ ដែលក្នុងនោះរួមមានការងារក្រុម និងការងារដែលធ្វើតែម្នាក់ឯង។ អ្វីដែលគាត់ចូលចិត្តជាងគេបំផុតនោះគឺមុខវិជ្ជាទស្សនវិជ្ជាដោយសារវាឱ្យអ្នកយល់កាន់តែច្រើនអំពីរបៀបដែលមនុស្សរស់នៅ និងប្រព្រឹត្តអាកប្បកិរិយាពេលបច្ចុប្បន្ន និងពេលអនាគត។
យោងតាមសុផានី មុខវិជ្ជនៅថ្នាក់វិទ្យាល័យរួមមានប្រវត្តិវិទ្យា សង្គមវិទ្យា និងសីលធម៌-ពលរដ្ឋ គឺជាមុខវិជ្ជាសំខាន់សម្រាប់មុខជំនាញនេះដោយសារតែវាទាក់ទងនឹងវិទ្យាសាស្ត្រសង្គម។
គន្លឹះរបស់គាត់សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍លើជំនាញនេះគឺ៖ ស្វែងយល់បន្ថែមអំពីជំនាញនោះតាមរយៈការពិភាក្សាជាមួយនឹងគ្រូរបស់អ្នក និងអ្នកជំនាញក្នុងវិស័យនេះមុនពេលអ្នកសម្រេចចិត្ត ហើយក៏ត្រូវស្វែងយល់ផងដែរថាតើអ្នកចង់ធ្វើអ្វីបន្ទាប់ពីបញ្ចប់ការសិក្សា។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Asia Euro University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- Royal University of Law and Economics, Phnom Penh
- Svay Rieng University, Svay Rieng
- University of Cambodia, Phnom Penh
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។