តើអ្នកចង់ទទួលបានចំណេះដឹងទូលំទូលាយអំពីប្រវត្តិសាស្ត្រដែរ ឬទេ? បន្ទាប់ពីចាប់យកជំនាញប្រវត្តិសាស្ត្ររួច នោះប្រវត្តិនៃប្រទេសរបស់យើង និងព្រឹត្តិការណ៍សំខាន់ៗលែងមានអាថ៌កំបាំងពីអ្នកទៀតហើយ។ កំឡុងពេលរៀនវគ្គនេះ អ្នកនឹងសិក្សាថាតើព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្ត្រនៅមានឥទ្ធិពលលើបរិបទសង្គម និងនយោបាយបច្ចុប្បន្នដោយរបៀបណា។ ក្រៅពីនេះ អ្នកនឹងទទួលបានជំនាញក្នុងការស្រាវជ្រាវរឹងមាំដូចជាក្នុងការវិភាគ និងបកប្រែប្រភពផ្សេងៗពីអតីតកាល។ ក្នុងមុខជំនាញនេះ អ្នកអាចចាប់យកឯកទេសក្នុងជំនាញជាក់លាក់នៃប្រវត្តិសាស្ត្រដែលអ្នកចាប់អារម្មណ៍ជាងគេ។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកប្រវត្តិសាស្ត្រ
ធី គីមហុង (អាយុ ២១ឆ្នាំ) គឺជានិស្សិតឆ្នាំទី៣ ជំនាញប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គីមហុង ជ្រើសរើសជំនាញនេះដោយសារគាត់ស្រឡាញ់ប្រវត្តិសាស្ត្រ និងចង់ដឹងអំពីប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរចាប់ពីដើមកំណើតរហូតដល់បច្ចុប្បន្ន។ អ្វីដែលគាត់ចូលចិត្តអំពីជំនាញនេះគឺការដែលវាដោះស្រាយជាមួយការពិត មិនមែនជារឿងព្រេង។ ដូច្នេះការសិក្សាគឺពឹងផ្អែកលើប្រភពដើមទាំងស្រុង។ សម្រាប់មុខជំនាញនេះអ្នកសិក្សានៅក្នុងថ្នាក់ ប៉ុន្តែអ្នកក៏មានកិច្ចការសម្រាប់ការស្រាវជ្រាវផងដែរ។ គីមហុងចូលចិត្តមុខវិជ្ជាទំនាក់ទំនងអន្តរជាតិជាងគេ។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ចង់បម្រើការក្នុងវិស័យទំនាក់ទំនងអន្តរជាតិនៅក្រសួង។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Cambodian University for Specialities, Phnom Penh
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- Paññāsāstra University of Cambodia, Phnom Penh
- Royal University of Phnom Penh, Phnom Penh
- University of Cambodia, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។