ប្រព័ន្ធទូរគមនាគមន៍

All majors

ប្រព័ន្ធទូរគមនាគមន៍

តើអ្នកមានចំណាប់អារម្មណ៍ខ្លាំងលើការបញ្ជូនសញ្ញាដែរ ឬទេ? នោះមុខជំនាញក្នុងប្រព័ន្ធទូរគមនាគមន៍អាចជាជំនាញរបស់សម្រាប់អ្នក។ មុខជំនាញនេះនឹងបង្រៀនអ្នកបន្ថែមអំពីការតភ្ជាប់រវាងឧបករណ៍នានា។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកប្រព័ន្ធទូរគមនាគមន៍

PALAYSTINT Thorng អាយុ ២០ឆ្នាំ ហើយសិក្សាមុខជំនាញវិស្វកម្មអគ្គិសនី និងទូរគមនាគមន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កាលពី ៣ឆ្នាំមុនគាត់បានសម្រេចចិត្តចុះឈ្មោះរៀនមុខជំនាញនេះដោយសារតែគាត់ចូលចិត្តរៀនមុខវិជ្ជាគណិតវិទ្យា ហើយគាត់ចង់បង្កើតរបស់ទាំងឡាយណាដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួល។ មូលហេតុមួយដែលគាត់ចូលចិត្តអំពីមុខជំនាញវិស្វកម្មអគ្គិសនី និងទូរគមនាគមន៍នោះគឺវាផ្ដល់នូវការអនុវត្តជាក់ស្ដែងដែលធ្វើឱ្យមុខជំនាញនេះមានភាពសប្បាយរីករាយ។ លើសពីនេះទៅទៀត មុខជំនាញនេះផ្ដល់ឱកាសជាច្រើនសម្រាប់អាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរការសិក្សា។ ក្រៅពីនេះ ថង មិនចូលចិត្តការដែលគាត់ត្រូវធ្វើកិច្ចការសាលាជាច្រើននោះទេ។ ដោយហេតុនេះហើយបានជាគាត់ពុំមានពេលវេលាសម្រាប់ការងារក្រៅម៉ោងទេ។​ ថងត្រូវខិតខំប្រឹងសិក្សា មានន័យថាគាត់ត្រូវទៅសាកលវិទ្យាល័យ និងចំណាយពេល៤ម៉ោង ក្នុងមួយថ្ងៃ និងចំណាយពេលបន្ទាប់លើកិច្ចការផ្ទះ ការស្រាវជ្រាវ និងគម្រោងផ្សេងៗ។ ទោះបីជាយ៉ាងណាក៏គាត់នៅតែស្រឡាញ់មុខជំនាញនេះ។ មុខវិជ្ជាដែលជាចំណូលចិត្តរបស់គាត់នោះគឺទ្រឹស្ដីអេឡិចត្រូម៉ាញេទិចដោយសារតែក្នុងមុខវិជ្ជានេះគាត់អាចអនុវត្ត និងដកពិសោធន៍ជាមួយនឹងសមាសធាតុពិតៗ។ បើគិតត្រឡប់ទៅពេលដែលគាត់នៅថ្នាក់វិទ្យាល័យវិញ គាត់និយាយថាមុខវិជ្ជារូបវិទ្យា និងគណិតវិទ្យាគឺជាមុខវិជ្ជាដែលពាក់ព័ន្ធសំខាន់ជាងគេសម្រាប់ការសិក្សារបស់គាត់ក្នុងពេលបច្ចុប្បន្ន។

គន្លឹះរបស់គាត់សម្រាប់អ្នក? ត្រូវប្រាកដថាអ្នកយល់ច្បាស់នូវមុខវិជ្ជារូបវិទ្យា និងគណិតវិទ្យា និងសិក្សាស្រាវជ្រាវបន្ថែមលើជំនាញអេឡិចត្រូនិច។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។