តើអ្នកចាប់អារម្មណ៍អំពីទស្សនអន្តរជាតិដែរ ឬទេ? សម្រាប់មុខវិជ្ជាទំនាក់ទំនងអន្តរជាតិ អ្នកនឹងសិក្សាអំពីអ្វីគ្រប់យ៉ាងទាក់ទងនឹងការប្រាស្រ័យទាក់ទង និងសហការរវាងបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក និងកត្តាដែលមានឥទ្ធិពលលើការប្រាស័យទំនាក់ទំនងនេះ។ វាផ្ដោតលើទាំងសេដ្ឋកិច្ច និងនយោបាយសាកល។
បទសម្ភាសន៍ជាមួយនិស្សិត និងនិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ
ធូ ម៉ារាឌីដេវូ (អាយុ ២០ឆ្នាំ) ធូ គីនធា (អាយ ២១ឆ្នាំ) និងសុខ សុទ្ធវិជ្ជា (អាយុ ២៣ឆ្នាំ) កំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ សុគន្ធា (អាយុ ២២ឆ្នាំ) បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយជិន បានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកម្ពុជា។ ពួកគេជ្រើសរើសជំនាញនេះដោយសារទំនាក់ទំនងសង្គម និងនយោបាយគឺជាសារៈសំខាន់សាកល ហើយពួកគេចូលចិត្តប្រវត្តិសាស្ត្រ នយោបាយពិភពលោក និងបញ្ហាសាកល។ ជិនបន្ថែមថាគាត់ចាប់ផ្ដើមចាប់អារម្មណ៍ជំនាញនេះតាំងពីកុមារនៅពេលដែលគាត់បានជួបជនបរទេស។
ក្នុងជំនាញនេះអ្នកនឹងសិក្សាអំពីរបៀបវិភាគ ដោះស្រាយបញ្ហា ទំនាក់ទំនង ស្រាវជ្រាវ និងផ្ដល់ភស្តុតាង និងគិតឱ្យបានស៊ីជម្រៅ។ អ្នកក៏នឹងទទួលបានការយល់ដឹងល្អៗអំពីទ្រឹស្ដីនីមួយៗ មនោគមវិទ្យា និងចិត្តវិទ្យា។ អ្វីដែលពួកគេចូលចិត្តគឺការដែលអ្នកទទួលបានគំនិតច្បាស់លាស់នៃអ្វីដែលកំពុងកើតឡើងនៅផ្ទះ និងបរទេស។ មុខវិជ្ជាដែលជាចំណង់ចំណូលចិត្តក្នុងចំណោមមុខវិជ្ជាផ្សេងៗមានអង្គការសហប្រជាជាតិ ច្បាប់ផ្ទៃក្នុង ការចរចារ និងការទូត ការសិក្សាអំពីអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់សិទ្ធិមនុស្ស។
បន្ទុកការងារអាស្រ័យលើឆ្នាំដែលអ្នកសិក្សា ការអាន និងស្រាវជ្រាវចំណាយពេលប្រហែល ៦ម៉ោងក្នុងមួយថ្ងៃ ហើយអ្នកសិក្សាពី៤ ទៅ៥ថ្ងៃក្នុងមួយសប្ដាហ៍។ អ្នកក៏ត្រូវធ្វើការងារក្រុម និងចូលរួមការពិភាក្សាក្រុមផងដែរ។ គីមធាបន្ថែមថាអ្នកនឹងត្រូវដាក់ក្រដាសកិច្ចការមួយឆ្នាំម្ដង ហេតុនេះការរៀបចំផែនការល្អគឺចាំបាច់។
នាពេលអនាគតម៉ារ៉ាឌីដេវូចង់បម្រើការងារនៅក្រសួងការបរទេស ដោយឡែកគីមធា ចង់ធ្វើការជាមន្ត្រីគម្រោងនៅអង្គការមិនមែនរដ្ឋាភិបាលមួយ ហើយសុគន្ធាចាប់អារម្មណ៍តួនាទីនៅអង្គការអន្តរជាតិ ឬអង្គការមិនមែនរដ្ឋាភិបាល ហើយជិន ចង់ក្លាយជាអ្នកការទូត ឬអ្នកតំណាងនៃប្រទេសកម្ពុជា។
និស្សិតទាំងនេះយល់ស្របថាប្រសិនបើអ្នកចាប់អារម្មណ៍នឹងជំនាញនេះ អ្នកគួរតែផ្ដោតលើមុខវិជ្ជានៅវិទ្យាល័យដូចជាប្រវត្តិវិទ្យា សង្គមស៊ីវិល និងភូមិវិទ្យា។ វាក៏សំខាន់ផងដែរការដែលអ្នកចាប់អារម្មណ៍ផ្នែកនយោបាយ ច្បាប់ បញ្ហាសាកល និង ការទូត ហើយអ្នកនឹងដឹងថាភាសាអង់គ្លេសគឺសំខាន់សម្រាប់ការស្រាវជ្រាវ។ អ្នកគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះជំនាញការអានរបស់អ្នកផងដែរ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Asia Euro University, Phnom Penh
- Beltei International University, Phnom Penh
- International University, Phnom Penh
- National Institute of Business, Phnom Penh
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Phnom Penh International University, Phnom Penh
- Royal University of Law and Economics, Phnom Penh
- Royal University of Phnom Penh, Phnom Penh
- University of Cambodia, Phnom Penh
- University of Southeast Asia, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។