ទូរគមនាគមន៍

All majors

ទូរគមនាគមន៍

តើអ្នកចង់សិក្សាបន្ថែមអំពីរាលើការទំនាក់ទំនងរបស់មនុស្សដែរ ឬទេ? នោះអ្នកគួរតែពិចារណាជំនាញទូរគមនាគមន៍។ អ្នកនឹងសិក្សាអំពីការទំនាក់ទំនងរបស់មនុស្សក្នុងបរិបទផ្សេងៗដូចជាការទំនាក់ទំនងតាមបណ្ដាញអ៊ីនធឺណែត ការទំនាក់ទំនងអាជីវកម្មទាំងខាងក្នុង និងខាងក្រៅ និងការទំនាក់ទំនងនយោបាយ។ លើសពីនេះ អ្នកនឹងសិក្សាអំពីទ្រឹស្ដីទំនាក់ទំនងផ្សេងៗ និងរបៀបយកទ្រឹស្ដីមកអនុវត្តផ្ទាល់។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកទូរគមនាគមន៍

សូ ហាំងឃាង ម៉ាន់ ហ៊ុយលាង និងរតនាគឺជានិស្សិតនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពួកគេភាគច្រើនជ្រើសរើសជំនាញនេះដោយសារតែពួកគេចាប់អារម្មណ៍ក្នុងផ្នែកទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងភាសាអង់គ្លេស។ រតនានិយាយថាគាត់ចូលចិត្តជំនាញនេះខ្លាំងណាស់ដោយសារតែវាទាន់សម័យកាល។ ហ៊ុយលាងបន្ថែមទៀតថាគាត់ចូលចិត្តជំនាញនេះដោយសារតែវាផ្ដោតលើភាសាអង់គ្លេស និងប្រព័ន្ធផ្សព្វផ្សាយ។ គាត់លើកឡើងថានៅទីនោះមានឱកាសច្រើនណាស់សម្រាប់អភិវឌ្ឍខ្លួនអ្នក ហើយក៏មានមហោស្រពរូបថតដែលអ្នកអាចបង្ហាញស្នាដៃថតរូបរបស់អ្នកទៅកាន់សិស្សានុសិស្សដទៃផងដែរ។

ជាការពិតណាស់ វាក៏មានកិច្ចការខ្លះក្នុងជំនាញនេះដែលសិស្សនិស្សិតមិនចូលចិត្ត។ សិស្សនិស្សិតនិយាយថាពេលខ្លះវាអាចមានបញ្ហាប្រឈមមួយចំនួនផងដែរ​ព្រោះអ្នកត្រូវការផ្ដោតលើមុខវិជ្ជាជាច្រើនក្នុងពេលតែមួយ។  ពួកគេយល់ស្របដែលថាមុខវិជ្ជាដូចជាភាសាអង់គ្លេស ភាសាខ្មែរ អក្សរសាស្ត្រ និងប្រវត្តិសាស្ត្រគឺជាមុខវិជ្ជានៅវិទ្យាល័យដែលពាក់ព័ន្ធខ្លាំងសម្រាប់បន្តក្នុងជំនាញគមនាគមន៍។ រតនានិយាយថាអ្នកគួរតែសិក្សាមុខជំនាញនេះប្រសិនបើអ្នកចូលចិត្តចែករំលែកគំនិតរបស់អ្នកជាមួយអ្នកដទៃ ឬប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយ (សង្គម) ការកម្សាន្ដ​ សារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

ក្នុងចំណោមអ្នកទាំង ៣សុទ្ធតែមានមុខវិជ្ជាដែលជាចំណូលចិត្ត។ សូ ពិតជាចូលចិត្តជំនាញការសាកសួរសារព័ត៌មានដោយសារមុខវិជ្ជាបានផ្ដល់ឱកាសដល់សិស្សនិស្សិតក្នុងការអនុវត្តជំនាញសរសេររបាយការណ៍សារព័ត៌មានសម្រាប់បណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ។ ហ៊ុយលាងក៏ចូលចិត្តមុខវិជ្ជាសរសេរសារព័ត៌មានដែរ ពីព្រោះគាត់ចូលចិត្តដំណាលប្រាប់ប្រជាជនកម្ពុជានូវអ្វីដែលបានកើតឡើងក្នុងប្រទេស។ ផ្ទុយមកវិញ រតនាពិតជាចូលចិត្តមុខវិជ្ជាទំនាក់ទំនងសាធារណៈជាខ្លាំង។

បន្ទាប់ពីបញ្ចប់ការសិក្សា សូ ចង់ក្លាយជាអ្នករាយការណ៍ព័ត៌មាន ធ្វើការនៅអង្គការមិនមែនរដ្ឋាភិបាល ឬផ្នែកទំនាក់ទំនងសាធារណៈ។ ដោយឡែកហ៊ុយលាងវិញក្លាយជាអ្នកសារព័ត៌មានឯករាជ្យម្នាក់ ឬជាអ្នកប្រឹក្សាផ្នែកទូរគមនាគមន៍។ រតនាចង់ធ្វើការនៅភ្នាក់ងារទីផ្សារមួយដោយផ្ដោតលើការធ្វើទីផ្សារឌីជីថល ឬការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។